កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុមហ៊ុន Electrolux បានប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីសំដាប់ខ្ពស់របស់ខ្លួន ជាមួយនឹងការដាក់តាំងនូវសំភារះផ្ទះបាយទំនើបៗនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ការមកដល់ប្រទេសកម្ពុជារបស់ក្រុមហ៊ុន្ Electrolux នៅក្នុងពេលនេះ គឺមានសហការជាមួយនឹងក្រុមហ៊ុន KTH ដែលជាដៃគូរបស់ខ្លួនក្នុងការចែកចាយផ្តាច់មុខនិងសេវាកម្មដើម្បីជូនដល់ប្រជាជនកម្ពុជានូវបច្ចេកវិទ្យាចុងក្រោយបង្អស់ចំពោះសំភារះប្រើប្រាស់ក្នុងផ្ទះជាមួយនឹឆងតម្លៃសមរម្យបំផុត។ Electrolux បានពង្រីកការចែកចាយរបស់ខ្លួនក្នុងហាងផ្តាច់មុខរបស់ Electrolux នៅមហាវិថីសីហនុនៅគ្រប់សាខារបស់ផ្សារទំនើប KTH PowerMall និងហាងដែលជាដៃគូរទាំងអស់នៅទូទាំងប្រទេសហើយក៏មានបណ្តាញចែកចាយក្នុងផ្សារទំនើបដែលជាដៃគូរជាមួយ NOJIMA និងអ៊ីអន GMS (General Merchandise Store) ដើម្បីឈានដល់ចំនួនអតិបរមានៃអ្នកប្រើប្រាស់។
ក្នុងនាមជាផលិតផលសំភារះប្រើប្រាស់ក្នុងផ្ទះ ដែលឈានមុខគេក្នុងសកលលោ Electrolux បានផ្តល់ជូនអតិថិជននូវការរចនាម៉ូតឥតខ្ចោះនិងដំណោះស្រាយងាយស្រួល សំរាប់គេហដ្ឋាន និងជំនួញជាមួយនិងផលិតផលផ្សេងៗដូចជា ទូរទឹកកក ម៉ាស៊ីនលាងចានម៉ាស៊ីនបោកសំលៀកបំពាក់ ឆ្នាំងដាំបាយអគ្គីសនី ម៉ាស៊ីនបូមធូលីដី ម៉ាសីុនត្រជាក់ និងផលិតផលប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនទោត។សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់ផ្សារទំនើប KTH។ ដោយផ្អែកលើការយល់ដឹងនូវអ្វីដែលអតិថិជនចង់បាននិងបំពេញតម្រូវការដ៏ពិតប្រាកដរបស់អតិថិជននិងជំនាញវិជ្ជាជីវះ Electrolux បានផ្តោតទៅលើការច្នៃប្រឌិតដែលបង្កើតឡើងពីការយកចិតទុកដាក់បំផុត។ Electrolux បានធ្វើដូចនេះតាំងពីឆ្នាំ 1919 មកម្លេះ។ Electrolux គឺជាផលិតផ លដែលផលិតឡើងនៅក្នុងប្រទេសស៊ុយអ៊ែន។ Electrolux គឺជាម៉ាកសញ្ញាមួយក្នុងចំណោមម៉ាកដែលគួរឲ្យកត់សម្គាល់បំផុតរបស់អឺុរ៉ុប និងម៉ាកដែលនាំមុខគេនៅលើសកលលោកសំរាប់សំភារះប្រើប្រាស់ក្នុងផ្ទះនិងសំភារះប្រើប្រាស់ជាលក្ខណះអជីពនាពេលបច្ចុប្បន្ន។ ផលិតផល Electrolux គឺផ្តោតទៅលើការរចនាម៉ូត និងមានមុខងារសំរាប់ការប្រើប្រាស់រយះពេលយូរអង្វែងដែលមានលក្ខណះជាស្តង់ដាអ៊ឺរ៉ុប។ Electrolux មានទំនុកចិត្តក្នុងការផ្តល់ជូននូវការធានារយះពេលពីរឆ្នាំលើគ្រឿងបន្លាស់និងសេវាកម្មទៅលើគ្រប់សំភារះប្រើប្រាស់ក្នុងផ្ទះសំខាន់ៗទាំងអស់របស់ Electrolux។