ចាប់ពីថ្ងៃទី 06 រហូតដល់ថ្ងៃទី 20 ខែតុលានេះ នៅអាគាលក់ផលិតផល LG (LG BRANDSHOP) ប្រចាំក្រុងបាត់ដំបងបាន បង្កើតឲ្យមាននូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យមួយ ក្នុងគោលបំណងដើម្បីធ្វើការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់លោកលោកស្រី អ្នកនាងកញ្ញា ព្រមទាំងអតិថិជនប្រចាំខេត្តបាត់ដំបងទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងកក់ក្តៅ ជាមួយនិងភាពជឿជាក់យ៉ាងមុតមាំ ព្រមទាំងមានការយល់យ៉ាងច្បាស់អំពីគុណភាពរួមទាំងអត្ថប្រយោជន៍ជាច្រើននៃរាល់ផលិតផលរបស់ក្រុមហ៊ុន LG ។ កម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យនេះ មានដូចជាការបញ្ចុះតម្លៃទៅលើផលិតផល ក៏ដូចជាទូរសព្ទដៃទំនើបម៉ាក LG ជាមួយនិងការបន្ថែមជូននូវកាដូរយ៉ាងច្រើនសន្ធឹក .សន្ធាប់។
ឆ្នាំ2014នេះ ក្រុមហ៊ុន LG បានធ្វើការនាំមកនូវម៉ូដែលទូរសព្ទដៃក៏ដូចជាផលិតផលអេឡិចត្រូនិចសំរាប់ប្រើប្រាស់ក្នុងគេហដ្ឋានដែលមានភាពទំនើបបំផុតនៅលើពិភពលោកជាច្រើន ដែលសុទ្ធសឹងតែមានការច្នៃប្រឌិតប្រកបដោយរូបរាងពិសេស បច្ចេកវិទ្យាប្លែកទំនើបៗ គុណភាពខ្ពស់ សន្សំសំចៃអគ្គីសនី ថាមពលនិងថវិកាខ្ពស់ និងផ្តល់ភាពកាន់តែទាន់សម័យសំរាប់ការរស់នៅ ព្រមទាំងមានតម្លៃសមរម្យសាកសមនឹងភាពឥតខ្ជោះនៃផលិតផល។
សូមលោកលោកស្រី អ្នកនាងកញ្ញា និងអតិថិជនទាំងអស់អញ្ជើញមក LG BRANDSHOP (ក្រុងបាត់ដំបង) ដើម្បីទទួលយកឱកាសដ៏ពិសេសទាំងអស់នេះ ជាមួយការស្វាគមន៍ និងការបំរើសេវាកម្មដែលប្រកបដោយភាពរួសរាយរាក់ទាក់ និងកក់ក្តៅបំផុតពីសំណាក់បុគ្គលិករបស់ក្រុមហ៊ុន LG ទាំងអស់។
លោកអ្នកអាចធ្វើការស្វែងរកពត៌មានបន្ថែមស្តីអំពី កម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យ នេះនៅអាគាលក់ផលិតផល LG (LG BRANDSHOP) ប្រចាំក្រុងបាត់ដំបងតាមអាសយដ្ឋាន LG BRANDSHOP (ក្រុងបាត់ដំបង) ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199 ឬ ចូលទៅកាន់ www.ggear.com.kh
*សូមអតិថិជនចូលរួមទាំងអស់គ្នាក្នុងការប្រើប្រាស់នូវផលិតផលដែលត្រូវបាននាំចូលដោយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណអនុញ្ញាតក្នុងការចែកចាយ និងមានការបង់ពន្ធត្រឹមត្រូវស្របច្បាប់ និងមានប័ណ្ណធានាត្រឹមត្រូវ ដើម្បីធ្វើការធានាបានជាមួយនឹងគុណភាពនៃផលិតផល និងសុវត្ថិភាពក្នុងការប្រើប្រាស់។