no-alternative title

Huawei​ ប្រគល់​រង្វាន់​ធំ​ដល់​អ្នក​ឈ្នះ​នៅ​ហាង​ទំនើប​ Huawei The One Mobile

 

​កាលពី​ថ្ងៃ​ទី​ ​២៣​ សីហា​ ២០១៤​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​ និង​ជា​ក្រុមហ៊ុនទូរស័ព្ទ​ Smartphone​ ដ៏​ធំ​លេខ​ ៣​ លើ​ពិភពលោក​ បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​សម្រាប់​អតិថិជន​របស់​ខ្លួន​ដោយ​រាល់​ការ​ជាវ​ទូរស័ព្ទ​ Huawei​ ពី​ហាង​ទំនើប​ហូ​វៃ​ឌឹ​វ័​ន្ត​ ម៉ូ​បាល​ អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​បន្ថែម​ជូន​ភ្លាមៗ​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​ ៣០​ ខែ​ សីហា​ឆ្នាំ​ ២០១៤​ នេះ​តទៅ​។​

 

 

​គួរ​រម្លឹក​ថា​ កម្មវិធី​ឈ្នះ​រង្វាន់​ក្នុង​ក្តី​សុបិន​នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​ ៥​ ខែមិថុនា​មក​ម្ល៉េះ​ ហើយ​បាន​បន្ត​រហូត​មក​ដល់​ថ្ងៃ​ទី​១០​ខែសីហា​នេះ​ ដោយ​ការ​ចាប់ឆ្នោត​លើក​ទី​១​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២២​ ខែកក្កដា​ និង​លើក​ទី​២​ នៅ​ថ្ងៃ​ទី​ ១០​ ខែសីហា​ ថ្មីៗ​នេះ​ និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​កម្មវិធី​តន្ត្រី​ពិសេស​ របស់​ស្ថានីយទូរទស្សន៍​ ហង្ស​មាស​ ដោយ​អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ នឹង​ត្រូវ​មក​ទទួល​រង្វាន់​ នៅ​ថ្ងៃ​ទី​ ២៣​ ខែសីហា​ នៅ​ហាង​ទំនើប​ ហូ​វៃ​ ឌឹ​វ័​ន្ត​ម៉ូ​បាល​ជាមួយនឹង​ប្រូ​ម៉ូ​ហ្សិ​ន​ ថែម​អស់​ស្ទះ​ពី​ហូ​វៃ​ ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ ៣០​ ខែសីហា​ ឆ្នាំ​២០១៤​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​លោក​ អែម​ យុ​ទ្ធូ​ ដែល​ជា​na​យក​ជាន់ខ្ពស់​ផ្នែក​ទីផ្សា​របស់​ក្រុមហ៊ុន​ Huawei​ បាន​មាន​ប្រសាសន៍​ពន្យល់​ថា​៖«​រយៈពេល​ធ្វើ​ប្រូ​ម៉ូ​ហ្សិ​ន​របស់​ក្រុមហ៊ុនទូរស័ព្ទ​ Huawei​ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៤​ មក​ម្ល៉េះ​ដោយឡែក​កម្មវិធី​ប្រូ​ម៉ូ​ហ្សិ​ន​ពិសេស​ នឹង​ធ្វើ​ឡើង​នៅ​ហាង​ទំនើប​ហូ​វៃ​ឌឹ​វ័​ន្ត​ម៉ូ​បាល​»​។​

 

​ក្រុមហ៊ុន​ Huawei​ មាន​ក្តី​សោមនស្ស​រីករាយ​ នឹង​ផ្តល់​ការ​តបស្នង​ចំពោះ​អតិថិជន​ដែល​បាន​ជ្រើសរើស​ និង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​Huawei​ ដែល​មាន​តម្លៃ​សមរម្យ​ សន្សំ​សំចៃ​ ៤០%​ ធៀប​នឹង​ម៉ាក​ដទៃ​ ជាមួយនឹង​ការ​បន្ត​ផ្តល់​ជូន​កាដូ​ ឬ​ការ​ប្រូ​ម៉ូ​ហ្សិ​ន​ដ៏​សម្បើម​ នៅ​ត្រីមាស​ខាង​មុខ​ទៀត​។​ យើងខ្ញុំ​រំពឹង​ និង​ជឿជាក់​ថា​ ស្មា​ត​ហ្វូ​ន​ Huawei​នឹង​ក្លាយជា​ជម្រើស​ថ្មី​ ពេញ​និយម​ សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​ ដោយហេតុ​ថា​Huawei​ផ្តល់​ជូន​នូវ​ស្មា​ត​ហ្វូ​ន​ច្រើន​ស៊េរី​ ដូច​ជា​៖​ Y600,​ Y520,​ G630,​ G730,​ Honor​ 3C,​ G750,​ Media​ PadX1,​ Media​ Pad​ M1,​ G6,​ P7​ ដែល​មាន​តម្លៃ​ចាប់ពី​ ៨០​ ដុល្លារ​ រហូត​ដល់​ ៤៤៩​ ដុល្លារ​ ដោយ​មាន​ជម្រើស​ ស៊ី​ម​១​ ឬ​ ស៊ី​ម​ ២​ ជាមួយនឹង​ការ​ធានា​រយៈពេល​ ១​ឆ្នាំ​។​

 

​លោក​ ងួ​ន​ ប៊ុ​ន​សៀន​ ម្ចាស់​ហាង​ទំនើប​ហូ​វៃ​ ឌឹ​វ័​ន្ត​ ម៉ូ​បាល​ មាន​ចំណាប់អារម្មណ៍​ថា​៖​ «​មូលហេតុ​ដែល​ខ្ញុំ​ផ្លាស់​ប្តូរ​ និង​កែ​លម្អ​ហាង​ ពី​ម៉ាក​ផ្សេង​មក​Huawei​គឺ​ឈរ​លើ​ហេតុផល​៣​យ៉ាង​៖​ ទី​១Huawei​គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣​លើ​ពិភពលោក​ ជាមួយនឹង​គុណភាព​ទទួលស្គាល់​ និង​មាន​លក់​លើ​បណ្តា​ ១៤០​ ប្រទេស​  ទី​២​ ការ​លក់​ស្មា​ត​ហ្វូ​ន​Huawei​ តាំងពី​ដើមឆ្នាំ​មក​ គឺ​មាន​កំណើន​ប្រមាណ​ជា​គុណ​នឹង​បី​ ទី​៣​អតិថិជន​ដែល​បាន​ទិញ​ប្រើ​ហើយ​ តែងតែ​សរសើរ​ពី​គុណភាព​ រូបរាង​ស្អាត​ ស្តើង​ជាង​ ស្រាល​ជាង​ និង​អេ​ក្រង់​ធំ​ជាង​ម៉ាក​ដទៃ​»​។​

 

​សូម​បញ្ជាក់​ថា​រង្វាន់​នៅ​ក្នុង​ការ​ចាប់ឆ្នោត​លើក​ទី​២​នេះ​រួម​មាន​៖​ ម៉ូតូ​ YAMAHA​ FZS,​ ម៉ូតូ​ YAMAHA​ TAURAUS​ ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ហុងកុង​ថេ​ប​ប្លេ​ត​ Media​ Pad​ M1​ទូរស័ព្ទ​ Honor​ 3C,​ Ascend​ G730​និង​ Ascend​ Y600​ ដ៏​ច្រើន​សន្ធឹក​ស​ន្ទា​ប់​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន