កាលពីថ្ងៃទី២៤ ខែសីហា ឆ្នោតនាគនាំសំណាង Dragon Lotto បានប្រគល់រង្វាន់ដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ដែលបានធ្វើការចាប់ ឆ្នោតផ្សាយផ្ទាល់កាលពីថ្ងៃសុក្រ ទី២២ ខែសីហានេះនៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ដោយអ្នកដែលឈ្នះរង្វាន់ធំពីឆ្នោតនាគនាំសំណាងនូវទឹកប្រាក់ចំនួនរហូតដល់ទៅ១៧៦.០០០$។
អ្នកដែលមានសំណាងឈ្នះរង្វាន់ដ៏ធំខាងលើនេះ គឺមានឈ្មោះ អឹង អ៊ុក ភេទ ប្រុស ដែលមានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ហើយសន្លឹកឆ្នោតដែលឈ្នះ ត្រូវបានលក់ដោយ លោកស្រី ដួង រតនា នៅសង្កាត់ដូចគ្នា។ អ្នកឈ្នះរង្វាន់បានទិញសំបុត្រប្រូម៉ូហ្សិនពិសេស ពោលគឺទិញចំនួន ១០ខ្សែ ទទួលបាន២ខ្សែបន្ថែមដោយឥតគិតថ្លៃក្នុងតម្លៃត្រឹមតែ ២,៥$ ប៉ណ្ណោះ ហើយក៏បានឈ្នះទឹកប្រាក់ដល់ទៅ ១៧៦.០០០ $។
ឆ្នោតនាគនាំសំណាងគ្រោងនឹងប្រារព្ធខួបគម្រប់ខួប ១ ឆ្នាំរបស់ខ្លួន នៅក្នុងខែតុលាដោយក្តីរីករាយសោមនស្សក្រៃលែង ដែលមានអ្នកឈ្នះរង្វាន់ធំជាលើកដំបូង។ ឆ្នោតនាគនាំសំណាង Dragon Lotto 6-39 គឺជាឆ្នោតនាំសំណាងសម្រាប់គ្រប់គ្នា ដែលអាចឈ្នះរង្វាន់ដ៏ធំ ដោយគ្រាន់តែចំណាយទឹកប្រាក់ ១០០០ រៀលតែប៉ុណ្ណោះ។ ចំនួនទឹកប្រាក់ដែលត្រូវបាន គឺអាស្រ័យទៅលើចំនួននៃការលក់ ប៉ុន្តែឆ្នោតនាគនាំសំណាងបានកំណត់នូវចំនួនទឹកប្រាក់អប្បបរមាចំនួន ៧៥.០០០$។ ដោយហេតុនេះ ការចាប់រង្វាន់បន្ទាប់ គឺចាប់ផ្តើមពីថ្ងៃអាទិត្យនេះតទៅនឹងមានចំនួនទឹកប្រាក់ ៧៥.០០០$ ដូច្នេះ អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបលោកអ្នក។ ឆ្នោតនាគនាំសំណាងជាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាមួយ ដែលមានការសហការជាមួយវិនិយោគិនអឺរ៉ុប។