ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យដែលនាំមកជូនដោយទូរសព្ទដៃ LG G3 បានបង្កើតអោយការង្គោះរង្គើយ៉ាងខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រនៃទូរសព្ទដៃស្មាតហ្វូនសកល។ LG G3 ត្រូវបានបង្កើតឡើងដោយបានសិក្សា និងសំរបតាមទម្លាប់ធម្មជាតិរបស់អ្នកប្រើប្រាស់ ដែលមានលក្ខណះយល់បំផុតពីអ្នកប្រើ ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏ច្រើនជាមួយ ការចំណាយតិច និងទទួលបាននូវបច្ចេកវិទ្យាដ៏ទំនើបតែមិនមានភាពស្មុគស្មាញ។
តើលោកអ្នកដឹងដែរឬទេថាភាពគួរឲ្យភ្ញាក់ផ្អើលដែល LG G3 អាចធ្វើបានមានអ្វីខ្លះ?
LG G3 បានបង្កើតអោយមានភាពគួរអោយភ្ញាក់ផ្អើលយ៉ាងអស្ចារ្យយ៉ាងច្រើនដូចជា LG G3 ត្រូវបានបំពាក់មកជាមួយនិងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត 4G LTE ដែលជាបច្ចេកវិទ្យាដ៏ខ្ពស់បំផុតនៃទូរសព្ទដៃស្មាតហ្វូន ។ អេក្រង់ Quad HD របស់ LG G3 មានកំរិតរូបភាពច្បាស់រហូតទៅដល់ 538ppi គឺស្មើនឹងកំរិតមួយដែលប្រើដើម្បីបោះពុម្ភរូបភាពតាំងពិពណ៍ធំៗ។ រូបភាពច្បាស់ដែលមិនគួរឲ្យជឿក្នុងទំហំ 2560 x 1440 ភិចសែល ជាមួយនឹងអេក្រង់ 5.5 អ៊ីញ គែមស្តើង លោកអ្នកនឹងទទួលបានរូបភាពគ្មានគូរប្រៀបនៅក្នុងដៃរបស់លោកអ្នក។
ជាមួយនិងកាមេរ៉ា OIS+ យ៉ាងពិសេសបំផុតដែលលើសពី OIS+ ដែលកាត់បន្ថយភាពព្រឹល និងរំញ័រ បច្ចេកវិទ្យា Auto Focus ដោយឡាស៊ែរ (Laser Auto Focus) របស់ LG G3 អាចវាស់ចង្ងាយរវាងកាម៉េរា និងវត្ថុដែលត្រូវថតយក ធ្វើឲ្យរូបភាពច្បាស់ល្អឥតខ្ជោះ។ ល្បឿននៃ Focus ចាប់យករូបភាព គឺលឿនបំផុតស្ទើរនឹកស្មានមិនដល់ ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការថតនៅវិនាទីណាមួយឡើយ។ លើសពីនេះវាអាចថតបានរូបភាពភ្លឺច្បាស់ល្អទោះបីនៅកន្លែងដែលមានពន្លឺតិចក៏ដោយ។ LG G3 ត្រូវបានរចនាឡើងពីលោហធាតុស្រាល ផ្ទៃខាងក្រោយមានលក្ខណះជាខ្ពង់រាបដូចរាងរបស់ទូក ធ្វើឲ្យផ្ទៃខាងស្តើងផ្តល់ភាពយ៉ាង ស្និទស្នាល និងងាយស្រួលកាន់ក្នុងដៃបំផុត។
មិនតែប៉ុណ្ណោះទេ LG G3 ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបដូចជា បច្ចេកវិទ្យា Smart Notice អាចប្រាប់លោកអ្នកទុកជាមុននូវអ្វីដែលអ្នកត្រូវការអាស្រ័យទៅតាមស្ថានភាព និងទីកន្លែង។ បច្ចេកវិទ្យា Knock Code ផ្តល់នូវ សុវត្ថិភាពបំផុត និងងាយស្រួលចាក់ ឬបើកសោទូរសព្ទ ដោយគ្រាន់តែគោះទៅតាមរបៀបដែលអ្នកបានបង្កើតទុកជាមុន ដែលអាចធ្វើការកំណត់រហូតដល់ 80000 របៀប។ LG G3 មាន Keyboard ដ៏វៃឆ្លាតដោយយល់ពីអ្វីដែលលោកអ្នកចង់សរសេរធ្វើអោយការវាយអក្សររបស់អ្នកមានភាពងាយស្រួលជាងមុន លឿនជាងមុន និងកាត់បន្ថយកំហុសអក្ខរាវិរុទ។ Software Diet បង្កើនទំហំកន្លែងផ្ទុកទិន្នន័យ។ Quick Circle មានភាពស្រស់ស្អាត មានបង្ហាញនូវកម្មវិធី 6 ដែលលោកអ្នកប្រើញឹកញាប់បំផុត ផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីទាំងនោះ។ មាន Speaker ទំហំរហូតដល់ 1 Watt ជាមួយនឹងអំភ្លីជួយសម្លេង ដោយលោកអ្នកអាចស្តាប់បទចំរៀងយ៉ាងពិរោះជាមួយនឹងគុណភាពដើមពិតៗដោយមិនចាំបាច់ប្រើ Speaker ផ្សេងទៀតឡើយ។ មិនតែប៉ុណ្ណោះទេក្នុងការសាក់ថ្ម លោកអ្នកក៏អាចធ្វើការប្រើប្រាស់ដោយឆ្នាំងសាក Wireless Charger ដោយមិនបាច់ប្រើខ្សែរថែមទៀតផង។