នៅសល់មិនដល់មួយខែទៀតទេ ពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ជាពេលវេលាគួរឲ្យសប្បាយ រីករាយក្នុងការជួបជុំក្រុមគ្រួសារនិងឧទ្ទិសកុសលជូនដូនតា និងញាតិការទាំងឡាយ។ មិនយូរប៉ុន្មានបវេសនកាលថ្មីនៃឆ្នាំសិក្សា ២០១៤-២០១៥ ក៏នឹងត្រូវចាប់ផ្តើមដែរ វាគឺជាពេលវេលាដ៏រំភើបក្នុងការជួបជុំមិត្តរួមថ្នាក់ចាស់ៗសារជាថ្មី និងឡើងថ្នាក់ថ្មី។
ដើម្បីចូលរួមអបអរសាទរដល់ឱកាសដ៏គួរឲ្យរំភើបចិត្តខាងលើសាខាក្រុមហ៊ុន Microsoft Mobile OY ( ឬ Nokia Cambodia) បានផ្តួចផ្តើមកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ទៅ 20% សម្រាប់ទូរស័ព្ទដែលប្រើប្រាស់អ៊ិនធឺណិតបាន ដែលក្នុងនោះរួមមានទូរស័ព្ទស៊េរី Lumia, ស៊េរី Nokia X/XL និងស៊េរី Nokia Asha គ្រប់ម៉ូដែលទាំងអស់ជូនដល់អតិថិជនកម្ពុជា ។
យោងតាមលោក Rahul Karve អគ្គនាយកថ្មី នៃសាខាក្រុមហ៊ុន Microsoft Mobile OY ប្រចាំនៅ កម្ពុជា (Nokia Cambodia) ៖ កម្មវិធីលក់បញ្ចុះតម្លៃនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយនឹងត្រូវ បញ្ចប់ទៅវិញក្នុងរយៈពេលមួយខែ ឬរហូតដល់ចំនួនដែលបានកំណត់អស់ពីស្តុក។ លោកបានបន្ថែមថា ក្រៅពីចូលរួមអបអរសាទរភាពរីករាយនៃ ឱកាសសំខាន់ៗដូចបានរៀបរាប់ខាងលើកម្មវិធីលក់បញ្ចុះតម្លៃខាងលើនេះ ក៏មានបំណងផ្តល់ធ្វើឲ្យអតិថិជនទូទៅក៏ដូចជាសិស្សនិស្សិតឲ្យកាន់តែមានលទ្ធភាពក្នុងការការទិញស្មាតហ្វូន ដែលអាចយកប្រើដើម្បីចូល ទៅប្រើប្រាស់អ៊ិនធឺណិត ឬប្រើប្រាស់បណ្តាញសង្គមដែលកំពុងពេញនិយមដូចជា Facebook ឬប្រើប្រាស់កម្មវិធីផ្សេងៗផ្តល់ជូនដោយឥតគិតថ្លៃពី Microsoft ដូចជាកម្មវិធីផ្ទុកឯកសារអនឡាញ OneDrive, កម្មវិធីអ៊ីមែល Outlook .com, កម្មវិធីកំណត់ហេតុ OneNote ជាដើម ដែលកម្មវិធីទាំងនេះដើរទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ Windows ក្នុងពេលតែមួយ។ ដូច្នេះសូមរីករាយជាវផលិតផល Nokia Lumia, Nokia X និង Nokia Asha ដោយមេត្រី !