no-alternative title

HUAWEI​ ដៃគូ​ដើម្បី​អនាគត​អភិវឌ្ឍ​ដើម្បី​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​នា​ពេល​អនាគត​ក្នុង​ន័យ​ ​ឈ្នះ​-​ឈ្នះ​

 

​កាលពី​ថ្ងៃ​ទី​ 27​ ខែសីហា​ ឆ្នាំ​ 2014​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ នៅ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​ហូ​វៃ​ (HUAWEI)​ ក្នុង​ទីក្រុង​សិន​ជិន​ ក្នុង​ប្រទេស​ចិន​ តប​តាម​ការ​អញ្ជើញ​ពី​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​ព័ត៌មាន វិទ្យា​ ប្រទេស​ចិន​។​

 

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ រួម​ទាំង​គណៈកម្មការ​អន្តរក្រសួង​មន្ត្រី​ប្រៃសណីយ៍​ទូរគមនាគមន៍​ជាតិ​ និង​វិទ្យាស្ថាន​ព័ត៌មាន​ (ICT)​ ចំនួន​ ១១​រូប​ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​ បាន​អញ្ជើញ​ធ្វើ​ទស្សនៈកិច្ច​ នៅ​ក្រុមហ៊ុន​ហូ​វៃ​ នៅ​ស្នាក់​ការ​កណ្តាល​ ក្រុង​សិន​ជិន​ ប្រទេស​ចិន​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​ឈានមុខ​គេ​ ផ្នែក​សេវាកម្ម​ និង​ដំណោះស្រាយ​ព័ត៌មានវិទ្យា​ និង​គមនាគមន៍​ (ICT)​ និង​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លេខ​៣​ លើ​ពិភពលោក​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ជាបឋម​ គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សួន​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ នៃ​  ស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន​ហូ​វៃ​  អគារ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ បែបបទ​ព័ត៌មានវិទ្យា​ និង​អគារ​តាំងពិព័រណ៍​ផលិតផល​ទូរគមនាគមន៍​ និង​ ព័ត៌មានវិទ្យា​។​ ក្រោយ​ពេល​បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​ខាងលើ​នេះ​ហើយ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ និង​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ហូ​វៃ​ បាន​ជួប​ពិភាក្សា​គ្នា​ជា​មិត្តភាព​ ដោយ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូ​រមតិ​អំពី​គម្រោង​អភិវឌ្ឍន៍​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​ ICT​ ការងារ​បណ្តុះបណ្តាល​ធនធាន​ មនុស្ស​ និង​ការ​កសាង​បរិយាកាស​អាជីវកម្ម​ផ្នែក​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍​ នៅ​កម្ពុជា​។​ ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​លើក​ឡើង​ថា​៖​ «​យើងខ្ញុំ​ សូម​អរគុណ​ក្រុមហ៊ុន​ហូ​វៃ​ ដែល​បាន​ជួយ​ដល់​ផ្នែក​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ ព្រមទាំង​បរិច្ចាគ​ដល់​កាកបាទក្រហម​  រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​នានា​ ។​ យើង​សង្ឃឹមថា​ ក្រុមហ៊ុន​ហូ​វៃ​ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​សហការ​ទទួលខុសត្រូវ​ការងារ​សង្គម​ (CSR)​ បន្ថែម​ទៀត​។​ 

 

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ហូ​វៃ​ បញ្ជាក់​ថា​៖​ «​ហូ​វៃ​នឹង​បំពេញ​នូវ​ការ​សន្យា​របស់​ខ្លួន​ដោយ​ព្យា​ យាម​គ្រប់​បែប​យ៉ាង​ឲ្យ​អស់ពី​កម្លាំង កាយ​ចិត្ត​ ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ និង​ផ្តល់​សេវាកម្ម​ផ្នែក​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​ដែល​មាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ គឺ​ច្បាស់​ណាស់​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​លើ​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​នេះ​»​។​ ​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​គ្នា​រួច​មក​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ និង​ក្រុម ហ៊ុន​ហូ​វៃ​ បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ (MOU)​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។​ ឆ្លង​តាម​សកម្មភាព​ទស្សនកិច្ច​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ នៅ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​ គឺជា​កំណត់​ត្រា​ដើម្បី​បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​\កម្ពុជា​ និង​ក្រុមហ៊ុន​ហូ​វៃ​ ជា​ដៃគូ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​និង​ ព័ត៌មានវិទ្យា​ពេល​អនាគត​ ដោយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ន័យ​ «​ឈ្នះ​-​ឈ្នះ​»​ ទាំងអស់​គ្នា​។​

 

ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ក្រុមហ៊ុន​ហូ​វៃ​៖​​​​​

​គេហទំព័រ​ផ្លូវការ​:​ www.huawei.com

Facebook:​ www.facebook.com/huaweidevice​​

Twitter:​ www.twitter.com/HuaweiDevice

YouTube:​ www.youtube.com/user/HuaweiDeviceCo​​

Flickr:​ www.flickr.com/photos/huaweidevice

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន