កាលពីថ្ងៃទី ៣ ខែកញ្ញា Nokia បានបង្ហាញស្មាតហ្វូន Nokia Lumia 530 ស៊ីមពីរថ្មី ដំណើរការដោយ Windows Phone 8.1 ហើយនឹងត្រូវចាប់ផ្តើមចេញលក់ផ្លូវការនៅកម្ពុជា ចាប់ពីពេលនេះតទៅហើយ។ ស្មាតហ្វូន Nokia Lumia 530 ស៊ីមពីរថ្មីមានតម្លៃទាប ហើយមានផ្ដល់សេវាកម្មជាច្រើនពីក្រុមហ៊ុន Microsoft ។ វាមានផ្ដល់ជូនជាច្រើន ពណ៌ដូចជា ពណ៌បៃតង ប្រផេះ និងពណ៌ស ក្នុងតម្លៃលក់រាយប្រមាណ ១១៣ ដុល្លារ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ប្រាប់សារជាថ្មី ដល់អ្នកប្រើប្រាស់ស្មាតហ្វូន Lumia ដំណើរការដោយ Windows Phone 8 ថា បច្ចុប្បន្ននេះអាច Upgrade កម្មវីធីទ្បើងទៅ Windows Phone 8.1 បានហើយ ។ នៅពេល Update ហើយ អ្នកប្រើប្រាស់នឹងទទួលបាន មុខងារពិសេសៗថ្មីៗ ជាច្រើនបន្ថែមទៀត ។
-កម្មវិធីជំនួយការផ្ទាល់ Cortana៖ អ្នកប្រើប្រាស់អាចបញ្ជាឲ្យ Cortana កត់ត្រាពេលណាត់ជួប ឬរំលឹកពេលវេលាឲ្យជួយស្វែងរកព័ត៌មាន ដែលអ្នកប្រើប្រាស់ត្រូវការ ។ល។ សេវាកម្មនេះ អាចបញ្ជាបានភាសាអង់គ្លេស ហើយដើម្បីប្រើប្រាស់សេវានេះ ត្រូវចូលក្នុង Setting Region > United States ។
- ដាក់កម្មវិធី Live Tiles បានច្រើនជួរជាងមុន៖ ក្នុងករណីអ្នកប្រើប្រាសកំណត់យកទំហំកម្មវិធី Live Tile អប្បរមានោះ គេនឹងអាចដាក់ Live Tile បាន៣ជួរ ។
-មុខងារ Action Centre៖ ដោយគ្រាន់តែយកម្រាមដៃទាញចុះពីផ្នែកខាងលើ នៃអេក្រង់ទូរស័ព្ទ អ្នកប្រើប្រាស់ អាចចូលទៅកំណត់ មុខងារផ្សេងៗ ក្នុង Sitting និងមើលឃើញ Notifications ថ្មីៗ ។ វាយអក្សរភាសាអង់គ្លេស បានលឿនបំផុត ជាមួយនឹង Word Flow Keyboard ។ កាន់តែមានភាពងាយ ស្រួលក្នុងការងារ ជាមួយនឹង មុខងារ Office ដែលសម្រាំងយ៉ាងពិសេសសម្រាប់ Windows Phone ដូច្នេះអ្នកប្រើប្រាស់ អាចចូលមើលឯកសារ ឬកែប្រែឯកសារ ។ល។
-តម្លើងកម្មវិធី ឬ Game បាននៅក្នុង MicrosSD កម្មវិធីជាច្រើនដូចជា Adobe Photoshop Express និងកម្មវិធី Creative Studio ធ្វើឲ្យការងារកែរូបភាព បានកាន់តែស្អាត និងងាយស្រួលឡើង ។
- កម្មវិធីផ្ដាច់មុខសម្រាប់តែ Windows Phone 8.1 ដែលមានឈ្មោះថា Video Tuner ផ្ដល់បទពិសោធន៍ វីដេអូនៅលើស្មាតហ្វូន បានកាន់តែលឿនហើយ ប្រកបដោយគុណភាពខ្ពស់ថែមទៀត ។ គេអាច Crop, Rotate, Flip, Mirror បន្ថែមល្បឿនវីដេអូ បង្កើនឬបន្ថយសម្លេងសាច់ភ្លេង ផែម Effect ។ល។ រួចហើយ គេអាច Share ទៅក្នុង OneDrive នៅក្នុងបណ្ដាញសង្គម ឬ Share ឲ្យមិត្តភ័ក្ដិ និងសមាជិក ក្រុមគ្រួសារមើលយ៉ាងងាយស្រួល ពុំដែលធ្លាប់មានពីមុន ។