ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំ មានសិទ្ធិនាំចូលចែកចាយ ផលិតផល Apple និង iPhone មកកាន់ទីផ្សារ ព្រះរាជា ណាចក្រកកម្ពុជា នឹងផ្តល់ជូននូវកម្មវិធីរឹតតែពិសេសទៀតហើយ សម្រាប់អតិថិជនទាំងអស់ ក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៩ព្រឹកតទៅ ។
សម្រាប់អតិថិជនចំនួន៥០នាក់ដំបូង នឹងទទួលបានវត្ថុអនុស្សាវរីយ៍ ពីក្រុមហ៊ុន iOne ដ៏ ស្រស់ស្អាតមួយភ្លាមៗ និងមាន សិទ្ធិជ្រើសរើស ជាវស្រោមការពារទូរស័ព្ទ iPhone5/5S, ស្រោមការ ពារឧបករណ៍ចាក់ភ្លេង iPod និងស្រោមការពារ ឧបករណ៍ iPad គ្រប់ម៉ូដែលទាំងអស់ ដែលមានតម្លៃ ត្រឹម $1 ប៉ុណ្ណោះ ។ អ្វីដែលរឹតតែពិសេសថែមទៀតនោះ គឺមាន ឱកាសលេងហ្គេមកំសាន្ត Swing Copters ឈ្នះនូវរង្វាន់ធំឧបករណ៍ iPad mini 64GB មួយគ្រឿងទៀតផង នៅហាង iOne Ratana ស្ថិត នៅជាន់ផ្ទាល់ដី ផ្សារទំនើបរតនាផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរូស្ស៊ី លេខទូរស័ព្ទ 023 88 31 01 ។
បនែ្ថមពីនេះទៀត ក្រុមហ៊ុន iOne ក៏មានលក់បញ្ចុះតម្លៃយ៉ាងពិសេសលើគ្រប់ Accessories ទាំងអស់ដូចជា ស្រោមការពារ iPhone ស្រោម ការពារ iPad Air ស្រោមការពារiPad Mini with Retina និងផលិតផលថ្មីៗជាច្រើនទៀត ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នេះតទៅ នៅគ្រប់ សាខាទាំងអស់របស់ ក្រុមហ៊ុន iOne ។
ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ ហាង iOne មានចំនួន ៦ សាខា នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ដែលសាខា ទីមួយ iOne Canadia មានអាសយដ្ឋាន ស្ថិតនៅជាន់ផ្ទាល់ដី អគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវ ក្រមួនស ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំង ស្ថិតនៅជាន់ផ្ទាល់ដីផ្សារទំនើបសុវណ្ណា លេខទូរស័ព្ទ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំង ស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សា តាម បណ្តោយមហាវិថីសហ ព័ន្ធរុស្ស៊ី លេខទូរស័ព្ទ 023 88 31 01 សាខាទីបួន iOne Monivong មានអាសតដ្ឋាន ស្ថិតនៅ អគារ លេខ ៤៦៣ មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីតក្រសួងទេសចរណ៍ ទូរស័ព្ទលេខ 023 22 22 40, និង សាខាទីប្រាំ iOne Siem Reap មានអាសយដ្ឋានស្ថិតនៅផ្សារទំនើប Lucky Mall ជាន់ទី២ ផ្លូវស៊ីវត្ថា មណ្ឌល២ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19 ហើយនិង iOne Service Center ថ្មីនេះគឺមានទីតាំងស្ថិតនៅជាន់ទី២ អគារ លេខ ២៥ តាមបណ្តាយមហាវិថីម៉ៅសេទុងជាប់នឹង ស្ថានអគ្គរដ្ឋទូតឡាវ ទូរស័ព្ទលេខ 023 99 75 75 និងគេហទំព័រ www.ione2u.com និង ហេ្វសប៊ុកwww.facebook/ionecambodia ៕