no-alternative title

សិក្ខាសាលា​ស្តី​អំពី​ ការ​តម្រង់​តិ​ស​យុវជន​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុ​តយ​ភូមិ​

កាលពី​ថ្ងៃ​ទី​ 07​ ខែកញ្ញា​ ឆ្នាំ​2014​ សមាគម​ HOH​ ជួយ​ស្រុក​កំណើត​យើង​បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ដើម្បី​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង​បទ​ពិសោធន៍​ភាព​ជោគជ័យ​ពិសេស​គឺ​ក្នុង​គោលបំណង​ ជួយ​តម្រង់​ទិស​យុវជន​កម្ពុជា​ ដែល​ទើបតែ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​កន្លង​ទៅ​ថ្មីៗ​នេះ​។​ ការ​រៀបចំ​ឲ​មានកម្ម​វិធី​នេះ​ គឺ​ដោយសារ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​យុវជន​កំពុង​តែ​ជួប​ប្រទះ​សព្វថ្ងៃ​ដូច​ជា​ ការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កំរិត​ មធ្យមសិក្សា​ដោយ​មិន​មាន​មូល​ដ្ឋា​ច្បាស់​ លាស់​ ការ​បាត់បង់​នូវ​ក្តី​សង្ឃឹម​និង​សេចក្តី​ក្លាហាន​ក្នុង​ការ​បន្តដំណើរ​ជីវិត​ទៅ​ថ្ងៃ​អនាគត​ខ្វះ​កា​ត្រៀម​ លក្ខ​ណះ​គ្រប់គ្រាន់​សម្រាប់​ប្រកួតប្រជែង​ការងារ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ឆ្នាំ​2014​ ជាដើម​។​

 

 

​លោកស្រី​ ប៉ែន​ បុ​ប្ជា​ ប្រធាន​សមាគម​  HOH​ ជួយ​ស្រុក​កំណើត​យើង​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ “​ជា​រួម​គឺ​សិក្ខាសាលា​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃនេះ​ ផ្តោត​យកចិត្តទុកដាក់​យ៉ាង​សំខាន់​លើ​យុវជន​ ពីព្រោះ​យុវជន​ជា​បុគ្គល​ប្រកបដោយ​ សក្តានុពល​ដ៏​ធំធេង​ ទាំង​កម្លាំងកាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ យុវជន​គឺជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ តែ​រង់ចាំ​ការ​កែ​ច្នៃ​ និង​ការ​តម្រង់​ទិស​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​យុវជន​គឺជា​ទំ​ពាំ​ស្នង​ឬ​ស្សី​ ជា​កម្លាំង​ស្នូល​សម្រាប់​បន្តវេន​។​ សិក្ខាសាលា​យុវជន​ថ្នាក់​ជាតិ​លើក​ទី​ 8​ ស្តី​ពី​ការ​តម្រង់​ទិស​យុវជន​ក្រោយ​ បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ មាន​រយៈពេល​មួយ​ថ្ងៃ​ពេញ​ គឺ​នៅ​ថ្ងៃ​ទី​ 07​ ខែកញ្ញា​ ឆ្នាំ​2014​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​បាន​មាន​ប្រសា​ន៍​ឲ្យ​ដឹង​ដែរ​ថា​ “​ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ប្អូនៗ​ដែល​បាន​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ហើយ​ក៏​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ប្អូនៗ​ដែល​មិន​ទាន់​បាន​ជាប់​ ប៉ុន្តែ​ប្អូន​នៅ​មានឱកាស​ប្រលង​ជា​លើក​ទី​2​ នៅ​ថ្ងៃ​ទី​ 13​ ខែតុលា​ ឆ្នាំ​2014​ ខាង​មុខ​នេះ​។​ ហើយ​ថ្ងៃនេះ​ជា​ឱកាសល្អ​ណាស់​ដែល​សមាគម​ HOH​ ជួយ​ស្រុក​កំណើត​យើង​បាន​រៀបចម​សិក្ខាសាលា​តម្រង់​ទិស​នេះ​ឡើង​ ដើម្បី​លើកទឹកចិត្ត​ប្អូនៗ​ឲ្យ​មាន​ស​ង្ឈឹ​ម​ហើយ​ខំប្រឹង​ប្រែង​តទៅ​មុខ​ទៀត​ ។​

 

​យុវ​សិស្ស​ដែល​ទើបតែ​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្អូនប្រុស​ ជា​ ថាវរៈ​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់​បន្ទាប់​ពី​បាន​ចូលរួម​វេទិកា​តម្រង់​ទិស​នេះ​ថា​ លោក​ពិតជា​បាន​ទទួល​ចំនេះដឹង​ថ្មីៗ​ជា​ច្រើន​នៅ​ពេល​បាន​ចូល​ក្នុង​សិ​កា្ខ​សាលា​នេះ​ដោយ​វាគ្មិន​ម្នាក់ៗ​ពិតជា​ពោរ​-​ពេញ​ដោយ​បទ​ពិសោធន៍​ និង​ភាព​ជោគជ័យ​ច្រើន​ក្នុង​ជីវិត​។​ ប្អូន​បាន​បញ្ជាក់​ផង​ដែរ​:​ “​វេទិកា​នេះ​ល្អ​ណាស់​ វា​ពិតជា​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​ខ្លួនឯង​រឹតតែ​ច្បាស់​ជាង​មុន​ ហើយ​ពិសេស​វា​បាន​ជួយ​ខ្ញុំ​ក្នុង​ការ​ ជ្រើស​រើសមុខ​វិជ្ជា​រៀប​បន្ត​ និង​ការ​សំលឹង​មើល​ទីផ្សារ​ការងារ​បន្ទាប់​ពី​រៀន​ចប់​”​។​

 

​គូសបញ្ជាក់​ផង​ដែរ​ថា​ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ បន្ទាប់​ពី​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​ សិក្សា​ទុតិយភូមិ​។​ ហើយ​វេទិកា​តំរង់​ទិស​លើក​ទី​៧​ បាន​រៀបចំ​ឡើង​កាលពី​ឆ្នាំ​មុន​ នៅ​ទីក្រុង​រណប​កោះ​ ពេជ្រ​ ដោយ​មាន​អ្នកចូលរួម​ជាង​៣០០០​នាក់​។​ ជាង​នេះ​ទៅ​ទៀត​ វេទិកា​តំរង់​ទិស​លើក​ទី​៨​របស់​ សមាគម​ HOH​ ជួយ​ស្រុក​កំណើត​យើង​ នេះ​ បាន​រៀបចំ​ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ឯកភាព​ដោយ​ សាលា​រាជធានី​ភ្នំពេញ​ និង​ឧបត្ថម្ភ​ធំ​ដោយ​ ថ្នាំ​ពណ៌​ជាតិ​ Cam​ Paint​ សហការ​ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា​ឡៃ​ហ្វ​ ក្រុមហ៊ុន​បង់​រំលស់​របស់​ខ្មែរ​ Mega​ Leasing​ ក្រុមហ៊ុន​ LG​ និង​ក្រុមហ៊ុន​ G​ Gear,​ ក្លឹ​ប​អ្នកដឹកនាំ​កំពូល​ CEO​ Master​ Club​ និង​ក្រុមហ៊ុន​ Westline​ Education​ Group​ និង​សប្បុរសជន​ជា​ច្រើន​រូប​ផ្សេង​ទៀត​ផង​ដែរ​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន