no-alternative title

ក្រុមហ៊ុន​ LG​ ចុះ​ពិនិត្យ​សុខភាព​មិន​គិតថ្លៃ​

 

​ក្រុមហ៊ុន​ LG​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​មាត់​ធ្មេញ​ដោយ​ ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាជន​ប្រ​មា​ណ​ 1500​ នាក់​ នៅ​ភូមិ​ឈើទាល​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិសាត់​។​ លោក​ ប៊ុ​ង​ ស៊ុ​ក​គី​ម​ អគ្គនាយក​ LG​ ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា​នេះ​ជា​សកម្មភាព​សប្បុរសធម៌​របស់​ LG​ ដែល​តែង​ធ្វើ​ឡើងជា​ប្រចាំខែ​ក្នុង​ឆ្នាំ​ 2014​ សំរាប់​ប្រជាជន​កម្ពុជា​ និង​អតិថិជន​ LG​ ទាំងអស់​។​​សកម្មភាព​នេះ​មានការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាង​ 100​ នាក់​ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​ដូច​ជា​ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ បំពង់ករ​ ត្រចៀក​ សុខភាព​ទូទៅ​ និង​ការ​ពិនិត្យ​ផ្ទៃពោះ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន​ LG​ ក៏​បាន​បង្កើត​អោយ​មានកម្ម​វិធី​មួយ​ចំនួន​ដល់​កុមារ​ និង​ប្រជាពលរដ្ឋ​ដែល​មក​រង់ចាំ​ពិនិត្យ​ជំងឺ​ផង​ដែរ​ ដែល​មាន​ដូច​ជា​ ការ​ផាត់​ពណ៌​លើ​រូបភាព​ផ្សេងៗ​ មានការ​ដាក់​ប​ញ្ជាំ​ង​នូវ​ ភាពយន្ត​តុក្កតា​ 3D​ និង​ការ​លេង​ហ្គេ​ម​កំសាន្ត​ជាមួយនឹង​បច្ចេកវិទ្យា​ LG​ ជាដើម​។​  ជា​ពិសេស​នោះ​ក្រុមហ៊ុន​ LG​ ក៏​បាន​ធ្វើការ​នាំ​យក​នូវ​សៀវភៅសរសេរ​ និង​សំភារៈ​មួយ​ចំនួន​ដូច​ជា​ដប​ទឹក​ LG​ ដ៏​ស្រស់​ស្អាត​ធ្វើការ​ចែក​ជូន​ដល់​សិស្សា នុសិស្ស​នៅ​ទីនោះ​ផង​ដែរ​ដើម្បី​លើកកំពស់​ការ​ទទួលទាន់​ទឹក​ក​ស្អាត​។​ 

 

 

​ស្ថិត​ក្នុង​ចក្ខុវិស័យ​មនុស្សធម៌​ក្រុមហ៊ុន​ LG​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ និង​មាន​ភាព​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​ ថែម​ទាំង​មាន​ភាព​នាំមុខ​គេ​ខាង​ផ្នែក​សង្គមកិច្ច​ថែម​ទៀត​ផង​ ដោយ​ក្រុមហ៊ុន​ LG​ បាន​ចូលរួម​ឧ​ប​ត្ថ​ម​ទាំង​កំលាំង​ស្មារតី​ និង​ កំលាំង​ពលកម្ម​ រួម​ជាមួយនឹង​ថវិកា​ក្នុង​ការ​ចូលរួម​ចំណែក​ ក្នុង​កម្មវិធី​មនុស្សធម៌​ជា​ច្រើន​ តួយ៉ាង​ដូច​ជា​ក្រុមហ៊ុន​ LG​ បាន​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្នុង​ការ​បង្កើត​អោយ​មានកម្ម​វិធី​ ពិនិត្យ​សុខភាព​ និង​ព្យាបាល​មាត់​ធ្មេញ​ ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាជន​ ដែល​រស់នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ជា​រៀង​រាល់​ខែ​។​ LG​ បាន​ចូលរួម​សកម្មភាព​បែប​នេះ​ជា​ច្រើន​លើក​រួច​មក​ហើយ​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ​ ខេត្តកំពង់ចាម​ ខេត្តសៀមរាប​ ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តបាត់ដំបង​ជាដើម​ ហើយ​ LG​ នឹង​នៅ​តែ​ចូលរួម​សហ​ការណ៍​ជាមួយ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ដើម្បី​បន្ត​អោយ​មាន​សកម្មភាព​ពិនិត្យ​សុខភាព​បែប​នេះ​ជូន​ដល់​ប្រជាជន​អោយ​បាន​គ្រប់​តំបន់​ទាំងអស់​។​ សកម្មភាព​ទាំង​អស់នេះ​សបញ្ជាក់​អោយ​ឃើញ​ថា​ ក្រុមហ៊ុន​ LG​ មិន​ត្រឹមតែ​ចូល​មក​វិនិយោគ​ ដើម្បី​ទ្រទ្រង់​នូវ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​នោះ​ទេ​ ថែម​ទាំង​បាន​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​គាំទ្រ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត​ផង​។​

 

​​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន