no-alternative title

​ម៉ា​យ​ថេ​ប​សម្ពោធ​ថេ​ប្លេ​ត​សេរី​ថ្មី​ ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​២០១៤​ នៅ​កោះ​ពេជ្រ​

នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​ ១៤​ ដល់​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៤​ នេះ​ ក្រុមហ៊ុន​ ម៉ា​យ​ថេ​ប​ បាន​បង្ហាញ​ myTEB​ SMARTPAD​ ជា​ថាប់​ប្លេ​ត​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ Android​ ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ និង​ទូរគមនាគមន៍​អន្តរជាតិ​ប្រចាំឆ្នាំ​ ២០១៤​ ។​ចាប់តាំងពី​ឆ្នាំ​២០១២​ ក្រុមហ៊ុន​ម៉ា​យ​ថេ​ប​បាន​បើក​តំណើរការ​ និង​ផ្គត់ផ្គង់​ផលិតផល​ថេ​ប្លេ​ត​ និង​ទូរស័ព្ទ​ ព្រមទាំង​សេវាកម្ម​អតិថិជន​ ជូន​ប្រជាជន​កម្ពុជា​ ជាមួយនឹង​ថេ​ប្លេ​ត​ Android​ ដែល​មានគុណ​ភាពល្អ​សម្រាប់​ការងារ​និង​សម្រាប់​សិក្សាអប់រំ​។​ ថេ​ប្លេ​ត​ម៉ា​យ​ថេ​ប​ទាំងអស់​ត្រូវ​បាន​រចនា​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​មាន​សមាស​ភាគ​និង​បច្ចេកវិទ្យា​ផលិត​ នៅ​ក្នុង​កោះ​តៃវ៉ាន់​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក​ ដេ​វី​ដ​ តាន់​ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ «​ចាប់ពី​ការ​ចាប់ផ្តើម​ បេសកកម្ម​របស់​ម៉ា​យ​ថេ​ប​ គឺ​ដើម្បី​ផ្តល់​នូវ​ឧបករណ៍​ Android​ ដែល​មាន​សមត្ថភាព​អ៊ី​ន​ធើ​ណេ​ត​ខ្ពស់​ក្នុង​តម្លៃ​ស​ម្យ​រម្យ​ដែល​ប្រជាជន​ កម្ពុជា​ទូទៅ​អាច​មាន​លទ្ធភាព​រក​ទិញ​បាន​»​។​ ម៉ា​យ​ថេ​ប​ដឹង​ថា​ វិធី​ដែល​ឆ្ពោះទៅ​មុខ​សម្រាប់​ប្រទេស​កម្ពុជា​គឺ​អនុញ្ញាត​ឱ្យ​ប្រជាជន​របស់​ខ្លួន​ដើម្បី​លើកកំពស់​ចំណេះដឹង​របស់​ពួក​គេ​ពី​ប្រភព​ធនធាន​យ៉ាង​សម្បូរ​បែប​ ដែល​មាននៅ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​ យើង​ជឿ​យ៉ាង​មុតមាំ​ថា​ថេ​ប្លេ​ត​ Android​របស់​យើង​នេះ​ ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ហា​នេះ​។​ myTEB​ SMARTPAD​ ម៉ូ​ដែល​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ ជា​ពិសេស​ ដើម្បី​ផ្តល់​នូវ​ប្រតិបត្តិការ​យ៉ាង​លឿន​គួរ​ជាទី​ពេញចិត្ត​ ជាមួយនឹង​តម្លៃ​មិន​គួរ​ឱ្យ​ជឿ​និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ ខណៈ​ពេល​ដែល​រក្សា​បាន​នូវ​តម្លៃ​សមរម្យ​ជាងគេ​ត្រឹមតែ​ 188​្ដុល្លា​ប៉ុណ្ណោះ​ "​។​

 

 

 

​គួរ​បញ្ជាក់​ដែរ​ថា​ ថេ​ប្លេ​ត​ម៉ាក​ម៉ា​យ​ថេ​ប​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាម​បណ្តា​សាលារៀន​និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ រួម​មាន​អង្គការ​ World​ Education​ សាលា​ភាសា​ CIA​ First​ និង​ ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​លើកកម្ពស់​ដល់​ការ​សិក្សាអប់រំ​ ការ​ចាប់ផ្តើម​អាន​ អក្ខរកម្ម​ខ្មែរ​ និង​ ការ​សិក្សា​តាម​អ៊ី​ន​ធឺ​ណេ​ត​។​ បណ្តា​សិស្សានុសិស្ស​និង​អតិថិជន​រាប់​ពាន់​នាក់​កំពុង​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថេ​ប្លេ​តរបស់​យើង​ ហើយ​យើង​សង្ឃឹមថា​មនុស្ស​រាប់​ពាន់​នាក់​បន្ថែម​ទៀត​នឹង​មានឱកាស​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់នេះ​ផង​ដែរ​។​

 

myTEB​ SMARTPAD​ មាន​លក្ខណៈ​ពិសេស​ដូច​ខាងក្រោម​ :

 

​អេ​ក្រង់​ធំ​ 8​ អ៊ី​ញ​ប្រភេទ​ Super​ IPS​ LCD

​ស៊ី​ភី​យូ​ 4​គ្រាប់​ ដ៏​មាន​ឥទ្ធិពល​តំណើរការ​លឿន​

​អ៊ិ​ន​ធឺ​ណេ​ត​លឿន​3.5G​ មាន​ស៊ី​ម​ 

​កាមេរ៉ា​ទំហំ​ 5MP​ ថត​ច្បាស់​ល្អ​

RAM​ ទំហំ​ 1GB​ និង​មេ​ម៉ូ​រី​ទំហំ​ 8GB

​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 4.4​ ឈិ​ត​ខាត​

​ភាសា​ខ្មែរ​ពេញលេញ​

​តម្លៃ​ចាប់ពី​ $​ 188

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន