កាលពីថ្ងៃទី 14-15-16 ខែ វិច្ចិការ ឆ្នាំ 2014 នៅ មជ្ឈមណ្ឌលសន្និបាត កោះពេជ្រ មានការតាំងពិព័រណ៍បច្ចេកវិជ្ជា ព័ត៍មានវិទ្យា អេឡិចត្រូនិច និង ទូរគមនាគមន៍អន្តរជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុន ICT Federation of Cambodia ។ ក្រុមហ៊ុន Singtech ក៏មានវត្តមាននៅក្នុងការតាំងពិព័រណ៍នោះដែរ ។ កំឡុងពេល 3 ថ្ងៃនៃការតាំងពិព៍រណ៍ ក្រុមហ៊ុន Singtech បានដាក់តាំងបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី ម៉ូដែលInfinity i50 ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងមានរាងស្តើងស្អាត ដែលមានកំរាស់ស្តើងត្រឹមតែ 8.2 មីលីមែត្រ ប៉ុណ្ណោះ។
ទូរស័ព្ទស្មាតហ្វូនស៊ីមពីរ ម៉ូដែល Infinity i50 បានភ្ជាប់មកជាមួយ ទំហំអេក្រង់ 5 អ៊ីញប្រភេទ qHD IPS ដែលមានកម្រិតភាពម៉ត់ 960 x 540 ភិចស៊ែល ដែលអាចមើលវីដេអូបានក្នុងកម្រិត HD ច្បាស់ត្រជាក់ភ្នែក ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android 4.4 (KitKat) ដែលមានល្បឿន CPU ដល់ទៅ 1.3 Quad Core ចំពោះកាមេរ៉ាខាងក្រោយមានទំហំ 8 មេហ្គាភិចសែល ដែលអាចថតយករូបភាពបានច្បាស់ល្អ និង កាមេរ៉ាខាងមុខ 2 មេហ្គាភិចសែល រីឯអង្គចងចាំក្នុងម៉ាស៊ីនមានទំហំ 8GB បូករួមជាមួយនឹង RAM ទំហំ 1GB ដែលផ្តល់ភាពងាយ្យាស្រួលសំរាប់អ្នកដែលចូលចិត្តលេងហ្គេម និង ប្រើប្រាស់កម្មវិធីធំៗផ្សេងៗបានយ៉ាងជក់ចិត្ត ។ Singtech Infinity i50 បានភ្ជាប់ពុម្ពអក្សរខ្មែរមកជាមួយរួចជាស្រេច ងាយស្រួលសំរាប់អ្នកដែលចូលចិត្តអាន និង ចែករំលែកពត៌មានជាអក្សរខ្មែរ ។