ស្ថិតនៅក្នុងសម័យតិចណូឡូជីទំនើប មនុស្សម្នាក់តែងតែប្រាថ្នាចង់រស់នៅប្រកបដោយភាពទាន់សម័យ នឹងមានភាពងាយស្រួលបំផុត។ ដោយពិនិត្យលើកត្តាសំខាន់និងចំបងទាំងអស់នេះហើយ ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនមានភាពនាំមុខគេបំផុតនៅលើពិភពលោកខាងផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច បានបង្កើតនូវផលិតផលដែលសុទ្ធសឹងតែមានបំពាក់ដោយបច្ចេកវិទ្យាដ៏ពិសេស និងអស្ចារ្យដើម្បីផ្តល់នូវការប្រើប្រាស់ប្រកបដោយភាពងាយស្រួល និងភាពសន្សំសំចៃខ្ពស់ ថែរក្សាសុខភាព បរិស្ថាន មានតំលៃសមរម្យ នឹងជាពិសេសនោះគឺនាំមនុស្សឆ្ពោះទៅរកការរស់នៅប្រកបដោយភាពស៊ីវិល័យ។
យ៉ាងណាមិញដូចជាទូរទឹកកកទ្វារ 5 របស់ក្រុមហ៊ុន LG ដែលឥលូវនេះបាននាំមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានសំលេងតិចបំផុតសឹងតែស្តាប់មិនបានដោយត្រចៀកធម្មតា មានគុណភាពខ្ពស់ នឹងសំន្សំសំចៃថាមពស់ខ្ពស់។ ទូរទឹកកកទ្វារ 5 ដ៏អស្ចារ្យនេះមានត្រូវបានបំពាក់ដោយលក្ខណះពិសេសដូចជា Inverter Linear Compressor ជាប្រភេទកុំប្រេស័រពិសេសដំនើរការស្ងាត់ល្អ និងសន្សំសំចៃអគ្គីសនីរហូតដល់ 45% បើប្រៀបធៀបនឹងទូរទឹកកកធម្មតា ជាពិសេសនោះកុំប្រេស័រនេះមានការធានារហូតដល់រយះពេល 10 ឆ្នាំ។ ត្រូវបានរចនាដោយទ្វារនៅក្នុងទ្វារ (Door-in-DoorTM) ផ្តល់ភាពងាយស្រួលក្នុងការយករបស់ដែលយើងឧស្សាហ៍ប្រើប្រាស់។ មានប្រព័ន្ធ Smart DiagnosisTM ដែលជាប្រព័ន្ធត្រួតពិនិត្យស្ថានភាពទូទៅក្នុងទូរទឹកកកដោយស្វ័យប្រវត្តិ និងមានភាពឆ្លាតវៃបំផុត។ មានបច្ចេកវិទ្យា Smart Storage System ជាប្រព័ន្ធថែរក្សាទុកគុណភាពបានក្នុងរយះពេលយ៉ាងយូរ។ មានប្រព័ន្ធ Hygiene FreshTM ជាប្រព័ន្ធកំចាត់មេរោគ និងក្លិនមិនល្អផ្សេងៗដោយតាមរយះ 5 ដំណាក់កាល។ មានបំពាក់ដោយ Tempered Glass Shelves ដែលជាប្រភេទធ្នើរកញ្ចក់ពិសេសរឹងមាំ អាចទ្រាំទ្រទំងន់បានរហូតដល់ទៅ 150Kg ព្រមជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាច្រើនសន្ធឹកសន្ធាប់ទៀត។
លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់នៅតាមបណ្តារហាងលក់គ្រឿងអេឡិចត្រូនិចទូទាំងប្រទេស និងLG BRANDSHOP ទាំង 4 សាខាតាម អាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
4. LG BRANDSHOP (ក្រុងកំពង់ចាម) : ផ្លូវជាតិលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
ទូរសព្ទ : 042 210 299
និង ហាង LG នៅផ្សារទំនើប AEON MALL ជាន់ទី 2