no-alternative title

រថយន្ត​ Volkswagen​ បង្ហាញ​ពី​បច្ចេកវិទ្យា​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​

 

​ក្នុង​ឱកាស​នៃ​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ អេ​ឡិច​ត្រូ​និក​ និង​ទូរគមនាគមន៍​អន្តរជាតិ​ ដែល​បាន​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​ ១៤-១៦​ វិច្ឆិកា​ កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ ហ៊ុ​ង​ ហ៊ា​ប​ (​ខេ​ម​បូ​ឌា​)​ ចំកាត់​ ដែល​ជា​តំណាង​ចែកចាយ​ជា​ផ្លូវការ​រថយន្ត​ Volkswagen​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​ដាក់​តាំង​ និង​បង្ហាញ​ជូន​នូវ​ប​ច្ចក​វិទ្យា​ថ្មីៗ​ ទំនើបៗ​ ដែល​មាននៅ​ក្នុង​រថយន្ត​ Volkswagen​ជូន​ដល់​អ្នក​ទស្សនា​ទាំងអស់​បានឃើញ​ និង​ទទួល​បាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ ។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន​ក៏​បាន​ដាក់​តាំង​បង្ហាញ​ជូន​នូវ​រថយន្ត​Volkswagen​ ចំនួន​៣​ម៉ូ​ដែល​ ដែល​សុទ្ធ​សឹង​ជា​ម៉ូ​ដែល​ ដែល​កំពុង​ទទួល​បានការ​ពេញ​និយម​ គាំទ្រ​ និង​ចាប់អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​អតិថិជន​។​ ម៉ូ​ដែល​ដែល​បាន​ធ្វើការ​ដាក់​តាំង​បង្ហាញ​ជូន​នា​ឱកាស​នេះ​ រួម​មាន​រថយន្ត​ Volkswagen​ Passat​ (​ប្រភេទ​រថយន្ត​ Sedan)​ រថយន្ត​ Volkswagen​ Tiguan​ និង​ Volkswagen​ Touaeg​ (​ប្រភេទ​SUV)​។​ ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​ អ្នកចូលរួម​ទាំងអស់​មានឱកាស​ទស្សនាការ​បង្ហាញ​បច្ចេកវិទ្យា​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ (Auto​ Parking)​ ដែល​ជា​បច្ចេកវិទ្យា​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ថ្មីៗ​ទំនើបៗ​ជា​ច្រើន​របស់​រថយន្ត​Volkswagen​។​ បច្ចេកវិទ្យា​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ (Auto​ Parking)​ របស់​ Volkswagen​ ពិតជា​ផ្តល់​ភាព​ងាយស្រួល​ សម្រាប់​អ្នកបើកបរ​ក្នុង​ការ​ចត​រថយន្ត​មិន​ថា​ក្នុង​ចន្លោះ​ចត​ស្រប​ផ្លូវ​ រឺ​ចន្លោះ​ចត​កាត់​ទទឹង​ផ្លូវ​នោះ​ទេ​ ក៏​រថយន្ត​ Volkswagen​ អាច​ចូល​ចត​បាន​ដោយ​ភាពល្អ​ឥត​ខ្ចោះ​។​ អ្នកចូលរួម​ទាំងអស់​ក៏​មានឱកាស​សាកល្បង​ដោយ​ផ្ទាល់​ ជាមួយ​បច្ចេកវិទ្យា​នេះ​។​ ពួក​គេ​ម្នាក់ៗ​សុទ្ធតែ​មាន​កើត​សរសើរ​អំពី​ភាព​ឆ្លាត​វៃ​ដ៏​អស្ចារ្យ​របស់​រថយន្ត​ Volkswagen​ ក្នុង​ការ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​។​

​ជាង​នេះ​ទៀត​ក្រុមហ៊ុន​ក៏​មានការ​បង្ហាញ​ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន​ទៀត​ ដែល​មាន​ដូច​ជា​ការ​បើក​ឃ្លុប​ខាងក្រោយ​រថយន្ត​ដោយ​មិន​ចាំបាច់​ប្រើ​ដៃ​បើក​ ដោយ​គ្រាន់តែ​វាសជើង​ពីក្រោម​ឃ្លុប​រថយន្ត​ និង​បច្ចេកវិទ្យា​បើកទ្វារ​រថយន្ត​ដោយ​ប្រើ​ក្រ​យ៉ៅ​ដៃ​ រួម​នឹង​បច្ចេកវិទ្យា​ថ្មីៗ​ទំនើបៗ​ជា​ច្រើន​ទៀត​ ដែល​មាន​បំពាក់​ក្នុង​រថយន្ត​ Volkswagen​។​ រថយន្ត​ Volkswagen​ គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ឡឺ​ម៉​ង់​ដ៏​ធំ​ជាងគេ​បង្អស់​ នៅ​ក្នុង​ទ្វីបអឺរ៉ុប​ និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ខាង​ផ្នែក​បច្ចេកវិទ្យា​បំពាក់​ក្នុង​រថយន្ត​។​ ជា​រថយន្ត​ឈរ​លើ​លំដាប់​កំពូល​នៃ​បច្ចេកវិទ្យា​ ផ្តល់​ជូន​នូវ​សុវត្ថិភាព​ និង​ផាសុកភាព​ក្នុង​ការ​បើកបរ​ សម​ស្រប​តាម​គ្រប់​កាលៈទេសៈ​។​ ជាមួយ​ភាព​ស្រស់​ស្អាត​នៃ​ការ​រចនា​រូបរាង​ដ៏​ប្រណិត​ ប្ក្រ​ប​ដោយ​ផាសុកភាព​ និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​ បាន​ធ្វើ​អោយ​រថយន្ត​ Volkswagen​ កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយម​គាំទ្រ​ចូល​ចិត្ត​ ពី​សំណាក់​អតិថិជន​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​។​

 

​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​សាកល្បង​បើកបរ​រថយន្ត​ និង​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ទំនើប​ដ៏​អស្ចារ្យ​របស់​រថយន្ត​ Volkswagen​ អាច​ធ្វើការ​ទំនាក់ទំនង​មក​ដោយ​ផ្ទាល់​មក​កាន់​ក្រុមហ៊ុន​ ហ៊ុ​ង​ ហ៊ា​ប​ (​ខេ​ម​បូ​ឌា​)​ ចំកាត់​ តាម​រយៈ​ទូរស័ព្ទ​លេខ​ 012-214-383​ រឺ​អាច​អញ្ជើញ​មក​កាន់​Volkswagen​ Showroom​ ដោយ​ផ្ទាល់​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​តាម​បណ្តា​យ​មហាវិថី​ព្រះ​នរោត្តម​ ជាប់​ខាងជើង​ស្ពាន​អាកាស​ក្បាលថ្នល់​ ទល់មុខ​អគ្គស្នងការ​នគរបាល​ជាតិ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន