no-alternative title

ដំណើរ​កំសាន្ត​បោះជំរុំ​ និង​ Adventure​ របស់​អតិថិជន​ FORD​ ប្រចាំឆ្នាំ​២០១៤

កាលពី​ថ្ងៃ​ទី​១៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ អ​អឹ​ម​អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ បាន​រៀបចំ​ឡើង​នូវ​សន្និសីទ​សារ​ព័ត​មាន​ស្តី​ពី​ដំណើរ​កំសាន្ត​បោះជំរុំ​ និង​ Adventure​ របស់​អតិថិជន​ FORD​ ប្រចាំឆ្នាំ​២០១៤​។​ ម្ចាស់​រថយន្ត​ FORD​ គ្រប់​រូប​ ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ អ​អឹ​ម​អេ​ ខេ​ម​បូ​ឌា​ នឹង​កាន់តែ​សប្បាយ​រីករាយ​ ជាមួយ​ ដំណើរ​កម្សាន្ត​ ADVENTURE​ ឆ្លង​ដែន​ ដ៏​អស្ចារ្យ​ឆ្ពោះ​ ទៅ​កាន់​ ខេត្តកោះកុង​ ប្រទេស​កម្ពុជា​ ខេត្ត​ត្រា​ត​ និង​ខេត្ត​ចន្ទ​បុរី​ ប្រទេស​ថៃ​ នៅ​ដើមខែ​ធ្នូ​ ខាង​មុខ​នេះ​ ជាមួយនឹង​ក្បួន​ដង្ហែ​ រថយន្ត​ Ford​ ចំនួន​ជាង​៦០​គ្រឿង​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក​ រ៉ា​មី​ សា​រ៉ា​ហ្វ​ អគ្គនាយក​ គ្រប់គ្រង​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន​ ឧបត្ថម្ភ​ទាំងអស់​ ដែល​បាន​ជួយ​គាំទ្រ​ ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត​FORD​ Adventure​ ឆ្នាំ​២០១៤​ នេះ​ ។​ លោក​រំពឹង​ថា​ ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ​ នឹង​កាន់តែ​ធ្វើ​ឱ្យ​ អ្នកចូលរួម​ រីករាយ​ កាន់តែ​ខ្លាំង​ ជាង​ឆ្នាំ​មុនៗ​ថែម​ទៀត​។

 

 

​ដំណើរ​កំសាន្ត​ FORD​ Adventure​ ឆ្នាំ​២០១៤​នេះ​ រៀបចំ​ ដោយ​ក្រុមហ៊ុន​ អ​អឹ​ម​អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ នៅ​ក្នុង​ ប្រទេស​កម្ពុជា​ និង​ឧ​បត្ត​ម្ភ​កម្មវិធី​ ដោយ​ក្រុមហ៊ុន​ តូ​តា​ល់​ ខេ​ម​បូ​ឌា​ (TOTAL​ CAMBODGE)​ ដែល​ជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា​ និង​ក្រុមហ៊ុន​ ស្រា​បៀរ​ អង្គរ​ CAMBREW​ LTD​ ហើយ​មានការ​ចូលរួម​សហការ​ជាមួយ​ ក្រុមហ៊ុន​ EFG​ (Express​ Food​ Group)​ ដែល​រួម​មាន​ Pizza​ Company,​ Swensen’s,​ Costa​ Coffee,​ BBQ​ Chicken​ &​ Dairy​ Queen​។​ ក្នុង​ដំណើរ​កំសាន្ត​ដ៏​អស្ចារ្យ​នេះ​ មាន​រយៈពេល​ ៤​ថ្ងៃ​ ៣​យប់​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដោយ​មាន​អ្នកដំណើរ​ប្រមាណ​ ៣០០​នាក់​ ហើយ​ពួក​គេ​នឹង​ រីករាយ​ ជាមួយ​ទេសភាព​ ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ​ និង​ ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​ ក្នុង​ទឹកដី​ខេត្តកោះកុង​ រួម​ជាមួយនឹង​បទ​ពិសោធន៍​ បោះជំរំ​ដ៏​រ៉ូ​មែន​ទិច​ នៅ​លើ​ឆ្នេរសមុទ្រ​ យ៉ាង​ស្រស់​ត្រកាល​ និង​ការ​ចូល​ទស្សនា​ ចំការ​អង្កាំ​ យ៉ាង​ធំ​ល្វឹងល្វើយ​ នៃ​ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​។​ លើស​ពី​នេះ​ទៅ​ទៀត​  អ្នកចូលរួម​ទាំងអស់​នឹង​មាន​ ឱកាស​ដើរ​ទិញ​ទំនិញ​ ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ចន្ទ​បុរី​ ប្រទេស​ថៃ​ថែម​ទៀត​ផង​។​

 

 

​ដំណើរ​កម្សាន្ត​នេះ​ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​កាលពី​ឆ្នាំ​២០០៧​ ទៅ​ខេត្តមណ្ឌលគិរី​ ,​ ឆ្នាំ​២០០៨​ ទៅ​កាន់​ខេត្តរតនគិរី​ ,​ ឆ្នាំ​២០០៩​ ទៅ​កាន់​ខេត្ត​ប៉ៃលិន​,​ ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១​ ទៅ​កាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់​ ប្រទេស​ឡាវ​,​ ឆ្នាំ​២០១២​ ទៅ​កាន់​ខេត្តមណ្ឌលគិរី​ ហើយ​ឆ្នាំ​២០១៣​ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត​ ដោយ​មាន​ចំនួន​អ្នកចូលរួម​ កើនឡើង​ ជា​បន្តបន្ទាប់​ ។​

 

លោក​ សេង​ វឹង​ នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត​ បាន​មាន​ប្រសាសន៍​ថា​ “​ដំណើរ​កំសាន្ត​ FORD​ Adventure​ ឆ្នាំ​២០១៤​នេះ​ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុនៗ​ ដោយសារ​ក្បួន​រថយន្ត​ FORD​ ជាង​៦០​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្តកោះកុង​ ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ត្រា​ត​ និង​ ខេត្ត​ចន្ទ​បុរី​ប្រទេស​ថៃ​ ដែល​ធ្វើ​អោយ​អតិ​ថ​ជន​FORD​ ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បើកបរ​ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ទឹកដី​ប្រទេស​ថៃ​ផង​ដែរ​។​”​លើស​ពី​នេះ​ទៅ​ទៀត​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ ដំណើរ​កំសាន្ត​ FORD​ Adventure​ មិន​ត្រឹមតែ​ជា​ការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ការ​ទំនាក់ទំនង​គ្នា​ល្អ​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន​ FORD​ និង​បុគ្គលិក​របស់់​ក្រុមហ៊ុន​ អ​អិ​ម​អេ​ ខេ​ម​បូ​ឌា​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន