no-alternative title

ទូទឹកកក​ Samsung​ បាន​ឡើង​មក​ឈរ​លើ​ចំណាត់ថ្នាក់​លេខ​ 1​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ Samsung​ នៅ​តែ​បន្ត​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នាំមុខ​គេ​ទាំង​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ពិភពលោក​។​ បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដណ្តើម​បាន​តំណែង​ជា​ម៉ាក​លេខ​ 1​ លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ (​ទូរ​ ស័ព្ទ​ និង​ Tablet)​ និង​ទូរទស្សន៍​ក្នុង​ទីផ្សារ​កម្ពុជា​ ឥឡូវ​ ទូទឹកកក​ម៉ាក​ Samsung​ ក៏​កំពុង​តែ​ទទួល​បាន​      ចំណាត់ថ្នាក់​លេខ​ 1​ ផង​ដែរ​ ដោយ​យោង​លើ​ប្រជាប្រិយភាព​ និង​ទិន្នន័យ​របស់​ GFK​ បាន​បង្ហាញ​ បញ្ជាក់​ថា​ទូទឹកកក​ Samsung​ ដណ្តើម​ទីផ្សារ​ទូទឹកកក​នៅ​កម្ពុជា​បាន​រហូត​ដល់​ 35%​ ខ្ពស់​ជាងគេ​ ធៀប​នឹង​ម៉ាក​ដទៃ​ផ្សេង​។​   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដូច្នេះ​ អ្នក​មិន​គ្រាន់តែ​ទទួល​បាន​បទ​ពិសោធន៍​ប្រើប្រាស់​ដ៏​អស្ចារ្យ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​មោទនភាព​របស់​ អ្នកផង​ដែរ​ក្នុង​ការ​ប្រើប្រាស់​ទូទឹកកក​ម៉ាក​លេខ​1​។​លក្ខណៈសម្បត្តិ​ល្អ​ប្លែក​ដាច់​គេ​របស់​ទូទឹកកក​ Samsung​ ដែល​អាច​ ទទួល​បាន​តំណែង​នេះ​ ពីព្រោះ​រាល់​ទូទឹកកក​ទាំងអស់​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្តោត​លើ​ លក្ខណៈ​ស​ម្ប​តិ្ត​ និង​ប្រព័ន្ធ​ដំណើរការ​ឆ្លាត​វៃ​ ភាព​សន្សំ​សំចៃ​ខ្ពស់​ ភាព​ងាយស្រួល​ និង​គិតគូរ​ដល់​បរិស្ថាន​។​ 

 

​ស្រប​ពេល​នេះ​ផង​ដែរ​ Samsung​ កំពុង​ដាក់​លក់​ម៉ូ​ដែល​ទូទឹកកក​ដ៏​ឆ្លាត​វៃ​បំផុត​ថ្មី​ចំនួន​ 2​ គឺ​ ទូទឹកកក​ Samsung​ FoodShowcase​ និង​ Samsung​ 3050​ II​ ក្នុង​ទីផ្សារ​កម្ពុជា​។​ ប្រាកដ​ណាស់​ សព្វថ្ងៃ​      ទូទឹកកក​ប្រៀប​បីដូច​ជា​បេះដូង​ក្នុង​ផ្ទះបាយ​ ហើយ​ទូទឹកកក​ទាំង​ 2​ ម៉ូ​ដែល​នេះ​ នាំ​មក​បច្ចេកវិជ្ជា​ទំនើប​ចុង​ក្រោយបង្អស់​ និង​ថាមពល​សម្រាប់​បេះដូង​ផ្ទះបាយ​របស់​អ្នក​។​     

 

​ទូទឹកកក​ Samsung​ FoodShowcase​ ត្រូវ​បាន​រចនា​ឡើង​ដ៏​ប្រណិត​មាន​ទ្វារ​ពីរ​ធំ​ទូលាយ​ដែល​ ជា​ជម្រើស​ និង​សក្តិ​សម​បំផុត​ សម្រាប់​គ្រួសារ​ទាន់សម័យ​មាន​សមាជិក​ច្រើន​ ដែល​មាន​ ៣​ ផ្នែក​ សម្រាប់​ភាព​ងាយស្រួល​ដោយ​សូ​ម្បី​តែ​កុមារ​តូចៗ​ក៏​ទាញ​យក​ភេសជ្ជៈ​ និង​ចំណីអាហារ​ដែល​គេ​ចង់​ បាន​ដោយ​ងាយ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វា​មាន​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដូច​ជា​ផ្តល់​ភាព​ត្រជាក់​ស្រស់​ ស្រាយ​ បាន​ពេញ​ផ្ទៃ​ទូទឹកកក​ ព្រមទាំង​មាន​កន្លែង​ចុច​យក​ទឹក​ត្រជាក់​ និង​ទឹកកក​ដុំ​ភ្លាមៗ​។​ ចំណែកឯ​ទូទឹកកក​ Samsung​ 3050​ II​ រឹតតែ​អស្ចារ្យ​ជាមួយ​បច្ចេកវិជ្ជា​ inverter​ ដែល​ធ្វើ​ឱ្យ​អាយុកាល​ទូទឹកកក​កាន់តែ​យូរអង្វែង​ សន្សំ​សំចៃ​ថាមពល​ខ្ពស់​ ក៏​ដូច​ជា​បង្កើន​ភាព​ត្រជាក់​កាន់តែ​ប្រសើរ​ និង​អាច​រក្សា​ភាព​ស្រស់ស្រាយ​បាន​ល្អ​បំផុត​។​ អ្វី​ដែល​អស្ចារ្យ​ និង​ភាព​ប្រណិត​ទាំងអស់​សម្រាប់​គ្រួសារ​ទាន់សម័យ​របស់​លោក​អ្នក​មាននៅ​ក្នុង​ទូទឹកកក​ Samsung​ FoodShowcase​ និង​ ទូទឹកកក​ Samsung3050​ II​។​

 

Samsung​ Electronics​  គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​​ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន