no-alternative title

ក្រុមហ៊ុន​ iOne​ បើក​សម្ពោធ​ និង​ចាប់ផ្តើម​ចេញ​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ iPhone​ 6​ &​ 6​ Plus

 

កាលពីថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ នៅ​ iOne​ Canadia​ ក្រុមហ៊ុន​ iOne​ ដែល​ជា​ក្រុមហ៊ុន​ធំ​ មាន​ សិទ្ធិ​ស្របច្បាប់​នាំ​ចូល​និង​ចែក​ ចាយ​ផលិតផល​ Apple​ មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ នាំ​មក​នូវ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ និង​ធំ​បំផុត​សំរាប់​តិ​ថិ​ជន​ទាំងអស់​ តាម​រយះ​នៃ​ការ​បើក​សម្ពោធ​ និង​ចាប់​ ផ្តើម​ចេញ​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ iPhone​ 6​ &​ iPhone​ 6​ Plus​។​ កម្មវិធី​នេះ​ដ៏​មហោឡា​រឹក​នេះ​ គឺ​ ទទួល​បាន​នូវ​ការ​អញ្ជើញ​ចូលរួម​ជា​គ​ណះ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​ឯកឧត្តម​នាយ​ឧត្តម​ សេនី​យ៏​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស្តន៍​ និង​លោកស្រី​ សុខ​ សុ​ភ័ក្ត្រ​ អគ្គ​ នាយិការ​ក្រុមហ៊ុន​ iOne​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ និង​បណ្តា​អ្នក​សារ​ព័ត​មាន​ជាតិ​ និង​អន្តរជាតិ​ យ៉ាង​ច្រើន​កុះករ​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ iOne​ បានអោយ​ដឹង​ថា​ ការ​បើក​សម្ពោធ​ និង​ចាប់ផ្តើម​ចេញ​លក់​ជា​ផ្លូវ​ ការ​នូវ​ទូរស័ព្ទ​ iPhone​ 6​ &​ iPhone​ 6​ Plus​ នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​កម្ពុជា​ នា​ពេល​នេះ​ គឺ​បាន​ បង្ហាញ​អោយ​ឃើញ​ពី​ភាព​ជោគជ័យ​ថ្មី​មួយទៀត​សំរាប់​ក្រុមហ៊ុន​ iOne​ នៅ​ក្នុង​ការ​បំពេញតំរូវការ​ជូន​ ដល់​អតិថិជន​ ពីព្រោះ​ថា​ ផលិតផល​ថ្មី​នេះ​ គឺជា​សមាជិក​មួយ​ដ៍​សំខាន់​នៅ​ក្នុង​ចំណោម​ផលិតផល​ Apple​ ទាំងអស់​ ហើយ​និង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​លក្ខ​ណះ​ទំនើប​កំពុង​តែ​មានការ​ពេញ​និយម​ បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទាំងអស់​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​លើ​ពិភពលោក​។​ ម្យ៉ាង​ ទៀត​ នេះ​គឺជា​ការ​បើក​នូវ​ទំព័រ​សករាជ​ថ្មី​មួយទៀត​ផង​ដែរ​ សំរាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ ប្រទេស​កម្ពុជា​គ្រប់ៗ​គ្នា​ ពីព្រោះ​ថា​ អតិ​តិ​ថន​ទាំងអស់​ ដែល​បាន​ជាវ​ទូរស័ព្ទ​ iPhone6​ &​ iPhone​ 6​ Plus​ ពី​ក្រុមហ៊ុន​ iOne​ នឹង​លែង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ផល​លំបាក​នានា​ ដែល​បាន​កើត​មាន​ ឡើង​នា​ពេល​កន្លង​មក​ចំពោះ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ iPhone​ របស់​ពួក​គាត់​ ដែល​ក្រុមហ៊ុន​ iOne​ មាន​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ទទួល​សិទ្ធិ​ពី​ Apple​ ផ្ទាល់​។​ ក្រុមហ៊ុន​ iOne​ ប្តេជ្ញា​នឹង​ ខិតខំ​ធ្វើ​យ៉ាង​ ណា​ស្វែងរក​នូវ​ផលិតផល​ថ្មីៗ​ និង​បច្ចេកវិទ្យា​ទំនើបៗ​ ក៏​ដូច​ជា​ដំណោះ​ស្រាយ​ល្អ​ឥត​ ខ្ចោះ​ ដើម្បី​ធ្វើ​អោយ​អតិថិជន​ទាំងអស់​មាន​ភាព​ងាយស្រួល​ និង​មាន​ភាព​ជឿជាក់​កាន់តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ប្រើ​ ប្រាស់​ផលិតផល​ Apple​ ជា​ពិសេស​នោះ​ គឺ​ទូរស័ព្ទ​ iPhone​ 6​ &​ iPhone​ 6​ Plus​ ដែល​កំពុង​តែ​មាន​ វត្តមាន​ជា​ផ្លូវការ​នៅ​ពេល​នេះ​។​

 

 

 

 

​ក្រុមហ៊ុន​ iOne​ បាន​បន្ថែម​អោយ​ដឹង​ទៀត​ថា​ ការ​ដែល​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​នេះ​ គឺ​ដោយ​ សារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​នៅ​ក្នុង​បំពេញការងារ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ជា​មួយ​នឹង​ក្រុមហ៊ុន​ Apple​ ក៏​ដូច​ជា​ការ​បំពេញការងារ​យ៉ាង​សកម្ម​របស់​បុ​គ្គ​លិ​កគ្រប់ៗ ​គ្នា​ ដែល​បង្កើត​ បាន​នូវ​ស្នាដៃ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ចែកចាយ​ផលិតផល​ និង​ការ​បំរើសេវា​កម្ម​ជូន​អតិថិជន​ឲ​ទទួល​បាន​ នូវ​ភាព​ជឿជាក់​នា​ពេល​កន្លង​មក​។​ អ្វី​ដែល​រឹតតែ​ពិសេស​នោះ​ គឺ​ ក្រុមហ៊ុន​ iOne​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ មួយ​តែ​មួយ​គត់​នៅ​ក្នុង​ទីផ្សារ​ប​ចេ្ច​ក​វិទ្យា​របស់​ព្រះរាជាណា ចក្រ​កម្ពុជា​ ដែល​មានបទពិសោធន៍​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយនឹង​ការ​នាំ​ចូល​ និង​ចែកចាយ​ផលិតផល​ Apple​ ជា​ច្រើន​ប្រភេទ​ រួម​ មាន​ដូច​ជា​ ឧបករណ៍​ iPad​ ឧបករណ៍​ចាក់​ភ្លេង​ iPod​ ម៉ាស៊ីន​កុំព្យូទ័រ​យួ​ដៃ​ និង​លើ​តុ​ម៉ាក​ Apple​ ក៏​ដូច​ជា​ Accessories​ មួយ​ចំនួន​ទៀត​។​ ហើយ​ថែម​ទាំង​មាន​ Service​ Center​ សំរាប់​បំរើសេវា​កម្ម​ជូន​អតិថិជន​ ដែល​ផ្តល់​សិទ្ធិ​ពី​ក្រុមហ៊ុន​ Apple​ ទៀត​ផង​។​

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន