ក្រុមហ៊ុន Smart Axiata Group បានប្រកាសថាទូរស័ព្ទ iPhone 6 និង iPhone 6 plus អាចរកទិញបាននៅ Smart Store រាជធានីភ្នំពេញ ដែលស្របពេលជាមួយនិងទូរសព្ទ័ Apple iPhone 6 បានបើកសម្ពោធលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជានាថ្ងៃ នេះផងដែរ។ ទូរសព្ទ័ iPhone 6 មានតម្លៃចាប់ពី 728 ដុល្លារអាមេរិកឡើងទៅ ឬ ទទួលយកទូរសព្ទ័ដោយឥតគិតលុយសម្រាប់ អតិថិជនដែលប្រើគំរោងបង់ប្រាក់ប្រចាំខែ postpaid iCombo 88 របស់Smart ។ ទូរស័ព្ទiPhone 6 និង iPhone 6 Plus ដ៏អស្ចារ្យនេះ នឹងដំណើរការល្អឥតខ្ចោះជាមួយសេវាអ៊ិនធើណិតដែលមានល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ផ្តាច់មុខតែមួយប៉ុណ្ណោះ នឹងជាដៃគូរបស់ក្រុមហ៊ុន Apple នៅកម្ពុជា។
កាលពីខែមុន ក្រុមហ៊ុនSmart បានបង្កើតកម្មវិធី ចុះឈ្មោះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើការទិញទូរសព្ទ័ iPhone 6 និង iPhone 6 Plus។ យើងទទួលបានការចុះឈ្មោះលើសពីការរំពឹងទុកច្រើនដង។ ក្រុមហ៊ុន Smart បានបើក សម្ភោធចែកចាយទូរស័ព្ទ iPhone 6 នៅថ្ងៃនេះចាប់ផ្តើមពីម៉ោង 7:30 ព្រឹករហូតដល់ម៉ោង 8:00យប់ សម្រាប់អតិថិជនដែលបានចុះឈ្មោះទិញទូរស័ព្ទ iPhone 6 និង iPhone 6 Plus តាមរយៈកម្មវិធីរបស់យើង។ ហើយការចែកជូននេះមានសម្រាប់តែ អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះតែប៉ុណ្ណោះ។ អតិថិជនដែលមកមុននឹងទទួលបាន ទូរសព្ទ័មុន។ ដោយសារតែស្តុកមានកំណត់ អតិថិជនដែលចុះឈ្មោះក្នុងកម្មវិធីនេះ នឹងទទូលបានទូរសព្ទ័នៅក្នុងកំឡុង ពេលពីរសប្តាហ៍បន្ទាប់។ បន្ទាប់ពីនេះទូរស័ព្ទ iPhone 6 និង iPhone 6 Plus នឹងបើកលក់នៅទូទាំងប្រទេស តាម Smart Shop ទាំងអស់ដែលចាប់ពីខែធ្នូឆ្នាំ 2014 តទៅ។
ទូរស័ព្ទ iPhone 6 និង iPhone 6 Plus មានការរីកចម្រើនធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទូរស័ព្ទ iPhone ។ម៉ូដែលថ្មីទាំងពីរនេះធ្វើអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងអេក្រង់ប្រភេទ Retina HD 4.7 អ៊ីញនិង 5.5 អ៊ីញ ព្រមទាំង បច្ចេកវិទ្យាច្នៃប្រឌិតថ្មីក្នុងការរចនាម៉ូតដ៏ស្តើងនិងគ្មានថ្នេរតភ្ជាប់គ្នា ងាយស្រួលកាន់ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ម៉ូដែលទាំងពីរនេះមានលក្ខណ: ពិសេសរួមមាន ការស្ថាបនាបន្ទះ chip A8 កញ្ចក់រចនាឡើងជាមួយនឹងស្ថាបត្យកម្មជំនាន់ទីពីរ មានល្បឿនលឿន 64 ប៊ីត ព្រមទាំងកាមេរ៉ាកម្រិតច្បាស់ iSight និង FaceTime HDនិងបច្ចេកវិទ្យាឥតខ្សែ ultrafast។
ទូរស័ព្ទiPhone ថ្មីនេះ បំពាក់ដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលជាការបញ្ចេញអោយប្រើប្រាស់ធំបំផុតបំផុតរបស់ App Store ដែលធ្វើអោយអតិថិជនទទួលយកបាននូវបទពិសោធន៏ជាមួយលក្ខណៈសាមញ្ញឥតខ្ចោះ ល្បឿនលឿន ភាពរស់រវើកជាមួយការផ្ញើរសារថ្មីៗ រូបថតពិសេសៗ ជាមួយ និងក្តារចុចថ្មី Apple’s QuickType kyeboard ផ្តល់ភាពរហ័សសំរាប់ការវាយអត្តបទទៅកាន់ក្រុមគ្រួសារ ។ ប្រព័ន្ធប្រតិបត្តិការ iOS 8 បានបញ្ចូលកម្មវិធីសុខភាពថ្មី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ពិនិត្យសុខភាពបានយ៉ាងច្បាស់លាស់ ផ្ទុកទិន្នន័យសុខភាពនៅលើ iCloud Drive។ ដូច្នេះអ្នកប្រើប្រាស់អាចរក្សាទុកឯកសារនិងទាញយកមកប្រើប្រាស់នៅគ្រប់ទីកន្លែង។
"មានការរំពឹងទុកជាមុនថា នឹងមានការច្នៃប្រឌិតថ្មីៗដែលក្រុមហ៊ុន Apple នឹងនាំមកជាមួយទូរសព្ទ័ថ្មីរបស់ខ្លួន អតិថិជននឹងស្រឡាញ់លក្ខណៈពិសេសថ្មីរបស់ទូរស័ព្ទនេះ ជាពិសេសនៅពេលដែលទូរសព្ទ័កំពុងដំណើការជាមួយសេវាអ៊ីនធើណេត 4G LTE របស់ក្រុមហ៊ុន Smart ដែលមានលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។ លោក Hundt បានបន្ថែម "យើងសម្គាល់ឃើញថាការបើកសម្ភោធលក់ជាផ្លូវការទូរស័ព្ទ iPhone 6 នៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនSmart បានដំំំណើការមុន ប្រទេសឥណ្ឌូនេស៊ីដែលស្ថិតនៅក្នុងតំបន់អាស៊ាន។"
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនបានផ្តល់ជូនទូរស័ព្ទ iPhone 6 នៅតម្លៃសមរម្យបំផុត ចាប់ពីតម្លៃ 728 ដុល្លារអាមេរិក។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការធានាជាផ្លូវការរយះពេលមួយឆ្នាំ សេវាទិន្នន័យអ៊ិនធឺណិត1GBក្នុងមួយខែសម្រាប់មួយឆ្នាំ ជាមួយស៊ីម 4G LTE លេខពិសេសតម្លៃ US129 ដោយឥតគិតលុយផងដែរ"។