no-alternative title

លោក​ ង​ន​ សាំង​ ក្លាយជា​អគ្គនាយក​ថ្មី​នៃ​ក្រុមហ៊ុន​ RMA​ ប្រចាំ​ប្រទេសកម្ពុជា​

​កាលពី​ថ្ងៃ​ទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​ RMA​ Cambodia​ ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ RMA​ Group​ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​សេវាកម្ម​ផ្សេងៗ​ ដូច​ជា​វិស័យ​យានយន្ត​ វិស័យ​ថាមពលអគ្គីសនី​ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ វិស័យ​សំណង់​ កសិកម្ម​ ចំណីអាហារ​ និង​ វិស័យ​ហិរញ្ញវត្ថុ​ជាដើម​។​

 

​លោក​ ខេ​វី​ន​ វីត​ក្រាស​ (Kevin​ Whitcraft)​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ RMA​ Group​ បាន​ធ្វើការ​ប្រកាស​តែងតាំង​លោក​ ង​ន​ សាំង​ ជា​អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​ ជំនួស​លោក​ រ៉ា​មី​សា​រ៉ា​ហ្វ​ ដែល​នឹង​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១​ ខែធ្នូ​នេះ​តទៅ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​លោក​ ង​ន​ សាំង​ បាន​ចូល​បំរើ​ការងារ​នៅ​ក្រុមហ៊ុន​ RMA​ ក្នុង​ឆ្នាំ​ ១៩៩៦​ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ​ ហើយ​រយៈកាល​បន្តបន្ទាប់​មក​ទៀត​ លោក​បាន​វិ​ឌ្ឍ​ន៍​ខ្លួន​មក​កាន់​នូវ​តួនាទី​សំខាន់ៗ​ជា​ច្រើន​ នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ផ្នែក​ គណនេយ្យ​ និង​ហរិ​ញ្ញ​វត្ថុ​។​ លោក​ ង​ន​ សាំង​ ត្រូវ​បាន​តែងតាំង​ជា​ អគ្គនាយករង​ និង​ នាយក​ផ្នែក​ហរិ​ញ្ញ​វត្ថុ​ក្នុង​ឆ្នាំ​ ២០០៧​។​ ក្នុង​មុខ​តំណែង​នេះ​ លោក​បាន​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​មាន​កំនើន​ប្រាក់​ចំ​ណួ​ល​គួរ​ឲ្យ​កត់សំគាល់​ ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ក្នុង​វ​ស័យយា​ន​យន្ត​ និង​ថាមពលអគ្គីសនី​ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​។​

 

​លោក​ ង​ន​ សាំង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​សាកលវិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ អាជីវកម្ម​ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី​ (Asian​ Institute​ of​ Technology)​ ពី​ប្រទេស​ថៃ​។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​គឺជា​ជនជាតិ​ខែ្ម​រ​ទី​មួយ​ ដែល​បាន​ទទួល​ការ​សិក្សា​ជំនាញ​ គ្រប់គ្រង​ អាជីវកម្ម​ ពី​សាកលវិទ្យាល័យ​ ហា​វើត​ ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អា​មេ​រិច​ (Harvard​ Business​ School​ General​ Management​ Program).

 

​លោក​ ខេ​វី​ន​ វីត​ក្រាស​ (Kevin​ Whitcraft)​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ RMA​ Group​ បាន​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ខ្លាំង​ ណាស់​ក្នុង​ការ​ជ្រើសរើស​ជនជាតិ​ខ្មែរ​ ក្នុង​ការ​ដឹកនាំ​ អាជីវកម្ម​ដ៏​ធំ​របស់​យើង​ប្រចាំ​កម្ពុជា​។​ លោក​ ង​ន​ សាំង​ នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ និង​ដឹកនាំ​ក្រុមហ៊ុន​របស់​យើង​ប្រចាំ​កម្ពុជា​ ដោយ​ផ្តោត​ទៅ​លើ​វ​ស័យយា​ន​យន្ត​ ហេដ្ឋារចនាសម្ព័ន្ធ​ សំណង់​ កសិកម្ម​ ផលិតផល​ចំរុះ​ ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ចំណីអាហារ​។​ ហើយ​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​លោក​ ដើម្បី​បំពេញមុខ​នាទី​នេះ​ឲ្យ​បាន​ល្អ​ ទៅ​កាន់​អតិថិជន​ ដៃគូ​ផ្គត់ផ្គង់​ ក៏​ដូច​ជា​ដៃគូ​អាជីវកម្ម​នានា​នៅ​ប្រទេស​កម្ពុជា​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​ រ៉ា​មី​ សា​រ៉ា​ហ្វ​ នឹង​ត្រូវ​បញ្ចប់​តួនាទី​របស់​ខ្លួន​ក្នុងអំឡុងពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដើម្បី​បំពេញការងារ​ថ្មី​របស់​លោក​។​

 

​ក្រុមហ៊ុន​ RMA​ Group​ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ ក្រុមហ៊ុន​ RMA​ Group​ គឺជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​បុគ្គលិក​បំរើ​ការ​ជាង​ ៨០០០​នាក់​ ហើយ​មាន​ការិយាល័យ​ប្រត្តិការ​អាជីវកម្ម​របស់​ខ្លួន​ជាង​២០​ ប្រទេស​នៅ​លើ​ពិភពលោក​។​ ក្រុមហ៊ុន​ RMA​ ជា​ក្រុមហ៊ុន​មួយ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​សេវាកម្ម​ផ្សេងៗ​ ដូច​ជា​វិស័យ​យានយន្ត​ វិស័យ​ថាមពលអគ្គីសនី​ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ វិស័យ​សំណង់​ កសិកម្ម​ វិស័យ​ចំណីអាហារ​ វិស័យ​ហិរញ្ញវត្ថុ​ និង​បដិសណ្ឋារកិច្ច​ សំរាប់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ និង​បង្កើត​ចំនែក​ទីផ្សារ​។​

 

​អស់​រយកាល​ជាង​៣០​ឆ្នាំ​មក​ហើយ​ ដែល​ក្រុមហ៊ុន​ RMA​ បាន​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ សំរាប់​បណ្តាល​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ទាំងនេះ​ តាម​រយៈ​ការ​រក្សា​ខ្ជាប់​នូវ​ គំនិត​ច្នៃប្រឌិត​ សុចរិត​ភាព​ និង​ឆន្ទៈ​ដៃគូ​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​ ដើម្បី​បំពេញ​នូវ​តំរូវការ​អតិថិជន​នានា​នៅ​លើ​ពិភពលោក​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន