no-alternative title

រក​ឃើញ​ហើយ​ជើង​ខ្លាំង​ E-sport​ នៃ​សេវា​កម្សាន្ត​ AK​ Online​ និង​ Age​ of​ Naga​ ប្រចាំឆ្នាំ​ 2014

 

ក្រោយ​ចំណាយពេល​អស់​ប្រមាណ​ជិត​២​ខែ​ដែល​ ក្រុមហ៊ុន​ Sabay​ និង​ Smart​ បាន​បំពេញ​បេស​កម្ម​ស្វែងរក​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ក្រុង​ដើម្បី​មក​ចូលរួម​ប្រកួត​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​ ទីបំផុត​កម្មវិធី​ Cambodia​ Cyber​ Championship​ 2014​ វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ ២២-២៣​ ខែវិច្ឆិកា​នៅ​សាល​មហោស្រព​ចេ​ន​ឡា​ បាន​រក​ឃើញ​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព​ខ្លាំង​បំផុត​ក្នុង​ការ​បំបាក់​ សត្រូវ​ជា​ហូរហែ​តាំងពី​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ដំបូង​ រហូត​មក​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ប្រទេស​កម្ពុជា​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

CCC​ 2014​ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​ រួម​ទាំង​អ្នក​ប្រកួត​យ៉ាង​ខ្លាំង​ ដោយ​ទទួល​បានការ​ចុះ​ឈ្មោះ​ប្រកួត​ពី​ក្រុម​យុវវ័យ​សម័យ​បច្ចេកវិទ្យា​កីឡា​ អេ​ឡិច​ត្រូ​និក​ E-Sports​ យ៉ាងច្រើន​រហូត​ដល់​ទៅ​ចំនួន​ ១២០​ ក្រុម​ សមាជិក​សរុប​ចំនួន​ ៦០០​ នាក់​។​ ឆ្លងកាត់​ការ​ប្រកួតប្រជែង​ដ៏​តានតឹង​ រវាង​ជើង​ខ្លាំង​ ១៦​ក្រុម​ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ក្រុម​ជយលាភី​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៤​ ក៏​ដូច​ជា​រង្វាន់​ដែល​ម្ចាស់​ជយលាភី​នីមួយៗ​ទទួល​បាន​ ៖

 

 

​សេវា​កម្សាន្ត​ Age​ Of​ Naga៖

@​ក្រុម​លេខ​១​ (​ ក្រុម​ You​ Know​ The​ LOser​ )​ ៖​ ទទួល​បាន​ពានរង្វាន់​កិត្តិយស​ចំនួន​ ១,​ មេដាយ​កិត្តិយស​៥,​ទឹកប្រាក់​ ២.០០០​ ដុល្លារ​អា​មេ​រិ​ក​,​ រួម​ទាំង​ ៤​ ម៉ឺន​ Sabay​ Gold​ ។​

@​ក្រុម​លេខ​២​  (​ ក្រុម​ Zu​ Miz168)​ ៖​ ទទួល​បាន​មេដាយ​កិត្តិយស​៥,​ទឹកប្រាក់​ ១.០០០​ដុល្លារ​អា​មេ​រិ​ក​,​ រួម​ទាំង​ ៤​ ម៉ឺន​ Sabay​ Gold​ ។​

@​ក្រុម​លេខ​៣​ (​ ក្រុម​ No​ future476)​ ៖​ ទទួល​បាន​មេដាយ​កិត្តិយស​ ៥,​ និង​ ២​ ម៉ឺន​ Sabay​ Gold​ ។​

 

​សេវា​កម្សាន្ត​ AK​ Online៖

@​ក្រុម​លេខ​១​ (​ ក្រុម​ Secret)​  ៖​ ទទួល​បាន​ពានរង្វាន់​កិត្តិយស​ ១,​ មេដាយ​កិត្តិយស​ ៥,​              ទឹកប្រាក់​ ២.០០០​ ដុល្លារ​អា​មេ​រិ​ក​,​ រួម​ទាំង​ ៤​ ម៉ឺន​ Sabay​ Gold​ ។​

@​ក្រុម​លេខ​២​ (​ ក្រុម​ Never​ Care)​ ៖​ ទទួល​បាន​ទឹកប្រាក់​ ១.០០០​ ដុល្លារ​អា​មេ​រិ​ក​,​ និង​ ៤​ ម៉ឺន​ Sabay​ Gold​ ។​

@​ក្រុម​លេខ​៣​ (​ ក្រុម​ Deng​ Srab​ Hai​ )​  ៖​ទទួល​បាន​មេដាយ​កិត្តិយស​ ៥​ ,​និង​ ២​ ម៉ឺន​ Sabay​ Gold​ ។​

 

សម្រាប់​ម្ចាស់​ជយលាភី​សេវា​កម្សាន្ត​ AK​ Online​ ក្រុម​ Secret​ និង​ក្រុម​  Never​ Care​ នឹង​ត្រូវធ្វើ​ជា​ជើង​ខ្លាំង​សេវា​កម្សាន្ត​ Ak​ Online​ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​ប្រកួត​ស្វែងរក​ជើង​ខ្លាំង​កីឡា​ អេ​ឡិច​ត្រូ​និក​ E-Sports​ អន្តរជាតិ​ MATIC​ 2015​ ជាមួយ​ ៦​ ប្រទេស​ផ្សេង​ទៀត​រួម​មាន​ សិង្ហ​បុរី​ ម៉ា​ឡេ​ស៊ី​ ថៃ​ តៃវ៉ាន់​ ឥណ្ឌូ​ណេ​ស៊ី​ និង​ប្រទេស​ចិន​ ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ឆ្នាំ​នេះ​។​

 

 

​មិនមែន​មាន​តែ​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តារា​ស្រី​ល្បីឈ្មោះ​ជួរ​មុខ​ ២​ដួង​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ និង​ យូ​រី​  ក៏​មក​សម្ដែង​ផ្ទាល់​នា​ឱកាស​នោះ​ដែរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ទស្សនិកជន​ដែល​ចូលរួម​កម្មវិធី​នេះ​ ក៏​បាន​ឈ្នះ​រង្វាន់​ជា​ច្រើន​ ដូច​ជា​៖​ ទូរ​សព្ទ​ Samsung​ Galaxy​ S5​ ១​គ្រឿង​,​ កាស​ម៉ាក​ SkullCandy​ 4​ រង្វាន់​,​ នាឡិកាដៃ​ម៉ាក​ Guess​ ៥​ រង្វាន់​,​ Power​ Bank​ ៥​ រង្វាន់​ និង​កាត​បញ្ចូល​ទឹកប្រាក់​ Smart​ ១០​ ដុល្លារ​ ១០​ រង្វាន់​។​

 

​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍន៍​ឥត​ឈប់​ឈរ​របស់​កីឡា​អេ​ឡិច​ត្រូ​និក​ អន​ឡាញ​«​ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ (E-Sports​ Federation​ Cambodia)​ ឬ​ហៅ​កាត់​ថា​ «EFC»​ ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ស្រប​តាម​គោលនយោបាយ​កីឡា​ជាតិ​ និង​គោលការណ៍​កីឡា​ E-Sports​ អន្តរជាតិ​ ក្រោម​អធិបតីភាព​  ឯកឧត្ដម​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ទីស្ដីការ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។​ ក្នុង​នោះ​សេវា​កម្សាន្ត​អន​ឡាញ​  AK​ Online​ និង​Age​ of​ Naga​ ក៏​ជា​ប្រភេទ​កីឡា​ ក្នុង​វិញ្ញាសា​កីឡា​អេ​ឡិច​ត្រូ​និក​ (E-Sports)​ របស់​EFC​ ដែរ​៕​ 

 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន