no-alternative title

​ដឹង​អត់ថា​ទូរស័ព្ទ​ Samsung​ ស៊េរី​ Galaxy​ ជាប់​ចំណាត់ថ្នាក់​លេខ​ ១​ នៅ​កម្ពុជា​

 

ទូរស័ព្ទ​ Samsung​ ស៊េរី​ Galaxy​ គឺជា​ស៊េរី​នៃ​ទូរស័ព្ទ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ បាន​រចនា​ឡើង​ និង​ផលិត​ដោយ​ក្រុមហ៊ុន​ Samsung​ Electronics​។​ ផលិតផល​នេះ​មាន​រួម​បញ្ចូល​ទាំង​ស៊េរី​ទូរស័ព្ទ​ Galaxy​ ដែល​ជា​ស៊េរី​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់​ និង​ស៊េរី​ទូរស័ព្ទ​ Galaxy​ Note​ ដោយ​ភ្ជាប់​បន្ថែម​នូវ​ប៊ិ​ច​ដែល​មានមុខ​ងារ​យ៉ាង​អស្ចារ្យ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​រយៈ​ការ​តាំងចិត្ត​ និង​សន្យា​ក្នុង​ការ​ដាក់​បញ្ចូល​នូវ​គំនិត​សំខាន់​ 3​ មាន​ដូច​ជា​ ភាពល្អ​ប្រណិត​លើសគេ​ វៃឆ្លាត​ ជាងគេ​ និង​កាន់តែ​ពិត​ដូច​បេះបិទ​។​ ដូច្នេះ​ហើយ​ បានជា​គ្រប់​ទូរស័ព្ទ​ស៊េរី​ Galaxy​ ត្រូវ​បាន​បំពាក់​ នូវ​លក្ខណៈ​ពិសេស​ល្អ​ដាច់​គេ​ដែល​គ្មាន​គូ​ប្រៀប​។​ និស្សិត​ម្នាក់​ឈ្មោះ​ សីហា​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ឆ្នាំ​ទី​៣​ បាន​ធ្វើការ​ប្រៀបធៀប​ទូរស័ព្ទ​ជា​ច្រើន​ម៉ូ​ដែល​ មុន​នឹង​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ​ណា​ដែល​ ស័ក្តិសម​បំផុត​សម្រាប់​គាត់​។​ យោង​តាម​សម្តី​របស់​ សីហា​ «​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជ្រើសរើស​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ម៉ាក​ល្បីៗ​មួយ​ចំនួន​ តែ​ដល់ទី​បំផុត​ ខ្ញុំ​បែរជា​សម្រេចចិត្ត​ទិញ​ ទូរស័ព្ទ​ Samsung​ Galaxy​ Note4​ ទៅ​វិញ​»​ គាត់​បាន​បន្ថែម​ថា​ «​ខ្ញុំ​បាន​ធ្វើការ​ប្រៀបធៀប​ លក្ខណៈសម្បត្តិ​ និង​អត្ថប្រយោជន៍​របស់​ទូរស័ព្ទ​ទាំងនោះ​ ដោយ​ផ្អែក​លើ​ ការ​ប្រើប្រាស់​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ រួម​ទាំង​ការ​កម្សាន្ត​។​ សម្រាប់​ខ្ញុំ​ ក៏​ដូច​ជា​និស្សិត​ដទៃ​ដែរ​ ការ​កត់ត្រា​ ពិតជា​កត្តា​មួយ​សំខាន់​ដែល​គ្មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ណា​មាន​សមត្ថភាព​ដល់​ Samsung​ Galaxy​ Note​ 4​ ទេ​ ម្យ៉ាងទៀត​ វា​មើលទៅ​ដូច​អ្នកធ្វើការ​ថ្លៃថ្នូរ​ចឹ​ង​ ព្រោះ​មិត្ត​ភ័ក្តិ​របស់​បងប្រុស​ខ្ញុំ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំៗ​ ភាគច្រើន​សុទ្ធតែ​ប្រើ​ Samsung​ Galaxy​ Note​ 4​ ដែរ​ ។​

 

 

​អំពី​ទូរស័ព្ទ​ Galaxy​ Note​ 4

o​​ផ្ទៃ​អេ​ក្រង់​ធំ​ 5.7​ អ៊ី​ញ​ ហ៊ុម​ព័ទ្ធ​ដោយ​លោហៈ​រឹង​មាំ​ ភ្លឺ​ ស្រស់​ស្អាត​ រាងស្តើង​ផ្តល់​ភាព​ងាយស្រួល​

o​​អេ​ក្រង់​កម្រិត​ច្បាស់​ឥត​ខ្ចោះ​ 25D​ Super​ AMOLED​ 

o​​S​ Pen​ ជា​ប៊ិក​ដ៏​ឆ្លាត​វៃ​មានការ​ច្នៃប្រឌិត​ខ្ពស់​ងាយស្រួល​កត់ត្រា​ និង​មានមុខ​ងារ​ដូច​ Mouse​  ឬ​ ប៊ិក​ពិតប្រាកដ​អាច​គូសព្រាង​ ឬ​ផ្លាស់​ប្តូរ​ទីតាំង​អក្សរ​ រូបភាព​ ដែល​យក​ចេញ​រូបថត​ កា​ម៉ា​រ៉ា​ភ្លាមៗ​បាន​ថែម​ទៀត​ផង​។​ គ្រប់យ៉ាង​ពិតជា​ងាយស្រួល​ជាមួយ​ S​ Pen​។​

o​​គុណភាព​កា​ម៉ា​រ៉ា​ថត​យ៉ាង​ច្បាស់​ ជាមួយ​កា​ម៉ា​រ៉ា​ក្រោយ​ទំហំ​ 16​ មី​ហ្គា​ភី​សែ​ល​ និង​កា​ម៉ា​រ៉ា​មុខ​ 3.7​ មី​ហ្គា​ភី​សែ​ល​ សម្រាប់​ថតរូប​ខ្លួនឯង​ (Selfie)​ បាន​យ៉ាង​ងាយស្រួល​ 

o​​Multi​ Window​ ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​កម្មវិធី​ក្នុង​ពេល​តែ​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ អាច​មើល​ និង​ប្រើ​ Window​ ច្រើន​ ក្នុង​ពេល​តែ​មួយ​.

o​​សាក​ថ្ម​បាន​លឿន​ឆាប់​ពេញ​ និង​ជួយ​សន្សំ​សំចៃ​បាន​យ៉ាងច្រើន​ (Power​ Saving)​ 

 

 

-​​អំពី​ទូរស័ព្ទ​ទូរស័ព្ទ​ Galaxy​ S5

o​​បំពាក់​កម្មវិធី​ S​ Health​ ដែល​អាច​ពិនិត្យ​សុខភាព​ វាស់​ស្ទង់​ចង្វាក់បេះដូង​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ក្នុង​ការ​តាមដាន​សុខភាព​

o​​ប្រព័ន្ធ​ការពារ​ធូលី​ និង​មិន​ជ្រាប​ទឹក​ 

o​​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​លឿន​រហ័ស​ទាន់ចិត្ត​ 

 

 

-​​អំពី​ទូរស័ព្ទ​ Galaxy​ Alpha

o​​បដិវត្តន៍​នៃ​រចនា​រូបរាង​យ៉ាង​ថ្មីស្រឡាង​ រាងស្តើង​ និង​ស្រាល​ ប៉ុន្តែ​រឹង​មាំ​អស្ចារ្យ​តាម​រយៈ​ការ​រ​រចនា​យ៉ាង​ផ្ចិតផ្ចង់​ដ៏​ប្រណិត​ទំនើប​ ដោយ​ប្រើ​លោហៈ​ដ៏​រឹង​មាំ​វ័​ន្ត​ព័ទ្ធ​ជុំវិញ​គែម​

o​​បំពាក់​ CPU​ ប្រភេទ​ Octa-Core​ (Cortex-A15​ Exynos​ 5)​ មាន​សន្ទុះ​ល្បឿន​ 1.8​ GHz​ និង​ប្រភេទ​ Cortex-A7​ មាន​សន្ទុះ​ល្បឿន​ 1.3​ GHz​ ជាមួយ​  Ram​ ទំហំ​ 2GB​ និង​អង្គ​ចង​ចាំ​ដ៏​ធំ​ 32​ GB​ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាមួយ​ Android​ 4.4.4​ KitKat ​តើ​ទូរស័ព្ទ​បែប​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​?​ ជ្រើសរើស​ប្រភេទ​ទូរស័ព្ទ​ Galaxy​ ស៊េរី​ដែល​សក្តិ​សម​បំផុត​សម្រាប់​លោក​អ្នក​ឥឡូវនេះ​ រួច​ចាប់ផ្តើម​ជីវិត​រស់នៅ​ប្រកបដោយ​ភាព​អស្ចារ្យ​ និង​ប្រសើរ​របស់​អ្នក​ក្នុងថ្ងៃនេះ​។​ 

 

Samsung​ Electronics​  គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​        ទូរ​ទស្ស​ន៏​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គី​ស​នី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន