កាលពីព្រឹកថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2014 នៅផ្សារទំនើប អ៊ីអន ក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា បានប្រកាសចេញលក់នូវស្មាតហ្វូន Lumia 535 ស៊ីមពីរ ស៊េរីថ្មីរបស់ខ្លួន ដែលបានភ្ជាប់មកជាមួយនឹងឈ្មោះ Microsoft ជាលើកដំបូង ដែលការបង្ហាញចេញ និងដាក់លក់ជាផ្លូវការនេះ គឺមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Cellcard។ ការប្រកាសចេញលក់នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Microsoft នឹងក្រុមហ៊ុន Cellcard ក៏ដូចជាក្រុមហ៊ុន KTH ព្រមទាំងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក រ៉ាហ៊ុល ខាវេ អគ្គនាយកនៃការិយាល័យតំណាង Microsoft Device ប្រចាំនៅកម្ពុជា ភូមា ឡាវ បានអោយដឹងថា អ្នកប្រើប្រាស់ជាពិសេសយុវវ័យ ប្រាថ្នាទទួលអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ ហើយតែងតែខ្វះលទ្ធភាពជាវយកទៅប្រើប្រាស់។ Lumia 535 ស៊ីមពីរ ផ្តល់ជូនអ្នក ប្រើប្រាស់ នូវសេវាកម្មជាច្រើនពី Microsoft រួមមាន OneDrive, Skype, Office និង OneNote, មានកាមេរ៉ាមុខ 5MP ដែលអាចថតជាប់ផ្ទៃធំ ជាប់មនុស្សច្រើននាក់ កាមេរ៉ាក្រោយ 5MP មានហ្លាស់ និងមានអេក្រង់ធំទូលាយ 5 inch HD(720p)។
លោក រ៉ាហ៊ុល បន្តថា ក្រៅពីការផ្តល់ជូននូវសេវាកម្មដ៏ច្រើនពី Microsoft ហើយនោះ ផ្នែក Microsoft Device ប្រចាំនៅកម្ពុជា ក៏មានមោទនភាព ដោយបានសហការជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ ១ ក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Cellcard ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវស៊ីមកាត ដោយឥតគិតថ្លៃ និងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា ប្រើប្រាស់ អ៊ីធឺណេត 10GB រយៈពេលបីខែ ដោយឥតគិតថ្លៃ រួមជាមួយនិងការហៅទូរស័ព្ទ ចំនួន 300 នាទី រយៈពេលបីខែ.
បន្ថែមពីលើនេះ ក៏មានការផ្ដល់ជូននូវស្រោមការពារទូរស័ព្ទម៉ាក Mozo ដោយឥតគិតថ្លៃ(ចំនួនមានកំណត់)ផងនោះ Lumia 535 ស៊ីមពីរ នឹងចាប់ផ្ដើមដាក់លក់នៅកម្ពុជា ចាប់ពីសប្ដាហ៍ទីពីរ ខែធ្នូរនេះតទៅក្នុងតម្លៃលក់រាយប្រមាណ ១៤៨ ដុល្លារប៉ុណ្ណោះ ដែលមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ ខ្មៅ ស ទឹកក្រូច និងពណ៌បៃតង។ ពីពេលនេះទៅ គ្រប់ទីកន្លែងទាំងអស់ដូចជានៅក្នុងការិយាល័យ, នៅតាមផ្លូវកំពុងធ្វើដំណើរ, នៅភោជនីយដ្ឋាន ឬនៅឯលំនៅដ្ឋាន, ស្មាតហ្វូន Lumia 535 ស៊ីមពីរ គឺអាចជួយសម្រួលឲ្យអ្នកប្រើប្រាស់បានសម្រេចបំណង។
លក្ខណះពីសេសមាននៅក្នងស្មាតហ្វូន្ Lumia 535 ស៊ីមពីរ
- និយាយឃើញមុខគ្នាតាមវីដេអូខល “Skype” ហើយអាចប្ដូរពីការប្រាស្រ័យទាក់ទងគ្នា តាមវីដេអូទៅជាការប្រាស្រ័យទាក់ទងគ្នា តាមសម្លេងជាមួយនឹងកម្មវិធី ដែលតម្លើងរួចជាស្រេច
- បើកមើលកែសម្រួល និងផ្ញើឯកសារក្នុងកម្មវិធី “Word, Excel, PowerPoints” និងកម្មវិធីកំណត់ត្រា “OneNote” គ្រប់ទីកន្លែង ជាមួយកម្មវិធី Office បញ្ចូលរួចជាស្រេច
-រក្សា និងសំយោគរូបភាព, វីដេអូ និងឯកសារ Office ទាំងឡាយចូលទៅក្នុង OneDrive ទំហំរហូតដល់ទៅ 30GB ដោយឥតគិតថ្លៃ
-បង្រួមអ៊ីមែលការងារ និងអ៊ីមែលផ្ទួលខ្លួន ចូលគ្នាតែមួយ ជាមួយនឹងកម្មវិធី Microsoft Outlook តម្លើងរួចជាស្រេច
- បង្ហាញរូបភាព និងវីដេអូ ឬឯកសារ Office ឲ្យអ្នកដទៃមើលនៅលើអេក្រង់ qHD ទំហំ ៥អ៊ីង
-បង្ហាញផ្ទៃខាងក្រោយធំទូលាយ ឃើញមុខមនុស្សច្រើននាក់ នៅពេលខលតាមវីដេអូ Skype ឬថតរូប Selfie ជាមួយនឹងកាមេរ៉ាមុខ Wide Angle 5MP
-ចៀសផុតពី Missed call ឬ Missed Text ហើយអាចទាក់ទងបានទៅកាន់ស៊ីមកាត់ទាំងពីគ្រប់ពេលវេលាជាមួយនឹងមុខងារ Smart Dual Sim