សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ ដែលជាសួនកម្សាន្តទំនើប និងធំជាងគេក្នុងប្រទេសកម្ពុជា បានផ្តល់ការកម្សាន្តយ៉ាងសំបូរបែបសំរាប់មិត្តយុវវ័យ កុមារាកុមារី និងក្រុមគ្រួសារ ជាមួយឩបករណ៍ជិះកម្សាន្ត ជាច្រើននៅក្នុងសួនកម្សាន្ត ក៏ដូចជាទេសភាពស្រស់ស្អាតបែបធម្មជាតិផងដែរ ។
ថ្មីៗ នេះសួនកម្សាន្តទំនើបឌ្រីមលែនឌ៍ ទើបតែនាំចូលនិងតំឡើងសួនទឹកសម្រាប់កុមារថ្មីដែលមានឈ្មោះថា (Water Splash) មួយទៀត ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការកម្សាន្តរីករាយ សម្រាប់កុមារតូចៗ ដោយការលេងនៅក្រោម ឩបករណ៍បាញ់ទឹក ក៏ដូចជាការរំអិលលេង ដ៏គួរអោយទាក់ទាញ ។ ជារៀងរាល់ថ្ងៃសួនកម្សាន្តទំនើបឌ្រីមលែនឌ៍យើង តែងតែទទួលបានភ្ញៀវជាច្រើនមកកម្សាន្ត ដោយសារតែតម្លៃរបស់យើងគឺសមរម្យបើយើងប្រៀបធៀបជាមួយ កន្លែងកម្សាន្ត ដទៃទៀត។
បន្ថែមលើសួនទឹកសម្រាប់កុមារថ្មីដែលមានឈ្មោះថា (Water Splash) យើងក៏មានអាងទឹក Aquatic Zone ដែលអាចលេងបានទាំង កុមារតូចៗ និងមនុស្សធំ ហើយក៏មានការគាំទ្រយ៉ាងច្រើនពីអ្នកដែលចូលកម្សាន្តផងដែរ ។ សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ ក៏មានកន្លែងកម្សាន្តកុមារដែលមានឈ្មោះថា (Elephant Play Ground) ដែលមានទំហំធំ និងមានផាសុខភាពសម្រាប់អោយកុមារតូចៗ ក៏ដូចជាមាតាបិតា បានរីករាយកម្សាន្តជាមួយកូនតូចៗរបស់គាត់ ។
ហើយសម្រាប់តម្លៃចូលរួមលេងកម្សាន្តវិញ មានតំលៃសមរម្យគឺត្រឹមតែ ៣ដុល្លារប៉ុណ្ណោះ សំរាប់ថ្ងៃច័ន្ទដល់សុក្រ អ្វីដែលពិសេសជាងនេះទៀតសម្រាប់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វិញតម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ មិត្តយុវវ័យ ក៏ដូចជាប្អូនៗ កុមារនិងបានរីករាយជាមួយនិងឩបករណ៍កម្សាន្ត ទាំងអស់របស់ឌ្រីមលែនឌ៍ Free អស់ស្ទះហ្ម៎ង ! ដោយរួមបញ្ចូលទាំងសួនទឹកថ្មី (Water Splash) សម្រាប់កុមារផងដែរ ។
ដូចនេះសូមមិត្តយុវវ័យ ក៏ដូចជាប្អូនៗ កុមារទាំងអស់ មកទទួលយកភាពរីករាយជាមួយកម្មវិធី 2$ Free អស់ស្ទះហ្ម៎ង ! រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏ដូចជាទទួលយកបទពិសោធន៍ថ្មី ជាមួយសួនទឹកថ្មី សម្រាប់កុមារនេះទាំងអស់គ្នា ។