no-alternative title

កម្មវិធី​ "Facebook​ Now"​ របស់​ក្រុមហ៊ុន​ Smart​ បាន​ធ្វើ​អោយ​ បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដ៏​មាន​ប្រជាប្រិយភាព​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​

សព្វ​ថ្ងៃនេះ​ក្រុមហ៊ុន​ Smart​ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​នៃ​កម្មវិធី​ "Facebook​ Now"​ ដែល​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​ ក្នុង​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​អោយ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ជាមួយ​និង​គំរោង​Facebook​ Unlimited​ ការ​ចុះ​ឈ្មោះ​ប្រើ​ Facebook​ ដោយ​ប្រើ​លេខ​ទូរស័ព្ទ​ Facebook​ USSD​ និង​ លេង​ Facebook​ តាម​រយៈ​ការ​ផ្ញើរ​សារ​។​
​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​ Smart​ បង្កើត​គណនី​Facebook​ មាន​ភាព​ងាយស្រួល​ជាង​មុន​។​ Facebook​ ID​ នឹង​ត្រូវ​បាន​បង្កើត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អតិថិជន​ប្រើ​លេខ​ទូរស័ព្ទ​របស់​Smart​។​ អតិថិជន​គ្រាន់តែ​ជ្រើស​លេខ​សម្ងាត់​ រួច​ហើយ​update​ profile​ បន្ទាប់​មក​អតិថិជន​អាច​រីករាយ​ជាមួយ​អត្ថប្រយោជន៍​បន្ថែម​របស់​Facebook​។​ ជាមួយនឹង​ដំណើរ​ទាំង​ពីរ​ជំហាន​ដ៏​សាមញ្ញ​នេះ​ កម្មវិធី​ Facebook​ Now​ ជួយ​អោយ​អតិថិជន​Smart​ អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ជាមួយ​ភាព​ងាយស្រួល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។​
​ជាមួយ​និង​ការ​បង្កើត​កម្មវិធី​Facebook​ Now​ របស់​ក្រុមហ៊ុន​ Smart​ បាន​ណែនាំ​ជម្រើស​គំរោង​Facebook​ Unlimited​ ដែល​ផ្តល់​ជូន​ជម្រើស​ជា​ច្រើន​ពី​ Smart​។​ អតិថិជន​ Smart​ អាច​ទិញ​គំរោង​Facebook​ Unlimited​ ឬ​ហៅ​ថា​  ហ្វេ​ស​ប៊ុ​ក​គ្មាន​ដែន​កំណត់​ ដែល​ចំណាយ​ត្រឹមតែ​5​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ឬ​ 2​ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​បី​ខែ​។​
​សម្រាប់​អតិថិជន​ដែល​ទូរស័ព្ទ​របស់​គាត់​មិន​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ អតិថិជន​នៅ​តែ​ប្រើ​សេវា​ Facebook​ តាម​រយៈ​ Facebook​ USSD​ ពី​ក្រុមហ៊ុន​ Smart​ ដែល​ចំណាយ​ត្រឹមតែ​ 0.30​ ដុ​លា្ល​សម្រាប់​អត្រា​ប្រចាំ​ស​ប្តា​ហ៍​ ។​ Facebook​ USSD​ អនុញ្ញាត​ឱ្យ​អតិថិជន​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ សរសេរ​ជា​សារ​ បង្ហោះ​រូបភាព​នានា​ ជជែក​កម្សាន្ត​ជាមួយ​មិត្តភក្តិ​ និង​គ្រប់គ្រង​គណនី​ Facebook​ របស់​ខ្លួន​។​ គន្លឹះ​ទាំង​អស់នេះ​ នឹង​ស្ថិត​នៅ​ក្រោម​ម្រាមដៃ​របស់​លោក​អ្នក​ ហើយ​Smart​ ក៏​មាន​ផ្តល់​ជូន​ជម្រើស​ផ្សេង​ទៀត​ផង​ដែរ​តាម​រយះ​ សេវា​ផ្ញើរ​សារ​ជា​អក្សរ​ តាម​ Facebook​ ដែល​ចំណាយ​ត្រឹមតែ​ 1​សេន​ក្នុង​មួយ​អត្ថបទ​។​ ជម្រើស​នេះ​ធ្វើ​ឱ្យ​ អតិថិជន​ Smart​ អាច​ចែករំលែក​សារ​ថ្មីៗ​ទៅ​កាន់​មិត្តភក្តិ​។​ 
​លោក​ Thomas​ Hundt​ ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart​ សង្ឃឹម​យ៉ាង​ម៉ុ​ត​ម៉ាំ​ លើ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​នេះ​ អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​ដៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​ Hundt​ បាន​អធិប្បាយ​ថា​ “​សព្វ​ថ្ងៃនេះ​យើង​ឃើញ​មានការ​ប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​ជាង​ 100%​ ក្នុង​ប្រទេស​កម្ពុជា​ ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរ​សព្ទ័​ចល័ត​លើ​ប្រ​ព​ន្ធ័​3G​ និង​4G​មាន​កំរិត​ទាប​ជាង​20%​ ។​ ការ​វិនិយោគ​ដ៏​ធំ​តែ​ម្នាក់ឯង​របស់​ក្រុមហ៊ុន​ Smart​ លើ​ការ​ផ្លាស់​ប្តូរ​ប្រ​ព​ន្ធ័​អ៊ី​ន​ធើ​ណិ​ត​នៅ​ឆ្នាំ​ 2014​ បាន​ចំណាយ​រហូត​ដល់​ជាង​ 50​ លាន​ដុល្លា​អា​មេ​រិច​ សម្រាប់​គម្រោង​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​ដោយ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ ការ​ពង្រីក​បណ្តាញ​គ្របដណ្តប់​ 3G​ ក៏​ដូច​ជា​សមត្ថភាព​បង្កើត​បណ្តាញ​4G​ LTE​ ដែល​ជា​បច្ចេកវិជ្ជា​ដំបូង​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​។​”​ 
“​កាន់តែ​ច្បាស់​ទៅ​ទៀត​Smart​ នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​សហគមន៍​ Facebook​ ។​ Facebook​ ជា​កត្តា​ចំបង​ដែល​ជំរុញ​ អោយ​មានការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាម​រយៈ​ទូរស័ព្ទ​ដៃ​ ហើយ​ក្រុមហ៊ុន​ Smart​ មាន​បំនង​ចង់​ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​និង​ផ្តល់​ជូន​នូវ​តំលៃ​សមរម្យ​ដល់​អតិថិជន​។​”​  
​លោក​ Hundt​ បាន​បន្ថែម​ “Facebook​ Unlimited​ គឺ​ល្អ​សម្រាប់​បង្ហោះ​រូបថត​លោក​អ្នក​និង​មិត្តភក្តិ​របស់​អ្នក​ផ្សេងៗ​ទៀត​។​ សូម​អរគុណ​ដល់​គំរោង​ Facebook​ Unlimited​ របស់​យើង​ ដែល​អាច​អោយ​លោក​អ្នក​អាច​បង្ហោះ​រូបថត​ឥត​ឈប់​ឈរ​គ្រប់​នាទី​។​”​ដោយ​មានការ​បើក​ដំណើរការ​បណ្តាញ​ 4G​ LTE​ ថ្មី​របស់​ក្រុមហ៊ុន​ Smart​ នៅ​ក្នុង​ទីក្រុង​សៀមរាប​  នាយក​ក្រុមហ៊ុន​ Smart​ បាន​បន្ត​ជម្រាប​លម្អិត​ពី​បណ្តាញ​ 4G​ នា​ពេល​អនាគត​របស់​ក្រុមហ៊ុន​ Smart​ នៅ​កម្ពុជា​។​ លោក​ Hundt​ បាន​ថ្លែង​ថា​   “​ឆាប់ៗ​ក្នុង​ពេល​ខាង​មុខ​នេះ​ បណ្តាញ​ 4G​ LTE​ របស់​ក្រុមហ៊ុន​ Smart​ នឹង​មក​ដល់​ ខេត្តបាត់ដំបង​ ខេត្ត​ព្រះ​សីហ​នុ​ ក៏​ដូច​ជា​ខេត្តកំពង់ចាម​ ជាមួយ​ល្បឿន​កាន់តែ​លឿន​ជាង​មុន​និង​តម្លៃ​សេវា​ទិន្នន័យ​ទាប​។​ យើងខ្ញុំ​ជឿ​ថា​ក្រុមហ៊ុន​Smart​នឹង​នាំ​ប្រជាជន​កម្ពុជា​ប្រមាណ​មួយ​លាន​នាក់​ថែម​ទៀត​ ភ្ជាប់​ការ​ទំនាក់ទំនង​ជាមួយ​ហ្វេ​ស​ប៊ុ​ក​។​ នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បង្កើត​ ជំនាន់​គ្រួសារ​ Smart​។​”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន