no-alternative title

ចាប់ផ្តើមធ្វើអោយកាន់តែមានភាពងាយស្រួល​ជាមួយនឹង​ OneDrive​ របស់​ Microsoft

 

OneDrive​ គឺជា​កន្លែង​មួយ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​បាន​យ៉ាង​សំបូរ​បែប​ និង​ងាយស្រួល​ មិន​ថា​នៅ​ទីណា​កន្លែង​ណា​ លោក​អ្នក​អាច​បើក​មើល​ទិន្នន័យ​របស់​អ្នក​បាន​គ្រប់ពេលវេលា​ តាម​រយះ​ឧ​បករ​ណ៌​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ដូច​ជា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ថែប​ប្លេ​ត​ ឬ​កុំ​ព្យួ​ទ័​រ​ជាដើម​។​ កាន់តែ​ពិសេស​គឺ​វា​អាច​ដើរតួ​ជំនួស​ឲ្យ​ឧ​បករ​ណ៌​រក្សា​ទុក​ទិន្នន័យ​ផ្សេងៗ​ដូច​ជា​ External,​ Internal​ ឬ​ Harddisk​ ជាដើម​ រាល់​ឯកសារ​ឬ​ទិន្នន័យ​ផ្សេងៗ​នឹង​នៅ​ជាមួយ​អ្នក​គ្រប់ពេលវេលា​ទាំងអស់​ដែល​អ្នក​ត្រូវការ​។​ ខាងក្រោម​នេះ​ ទស្សនាវដ្តី​ ពិភព​អេ​ឡិច​ត្រូ​និក​ សូម​ធ្វើការ​បង្ហាញ​ពី​របៀប​ប្រើប្រាស់​មួយ​ចំនួន​របស់​មុខងារ​ OneDrive​ នេះ​ ហើយ​ចំពោះ​ការ​ផ្ទេ​ទិន្នន័យ​របស់​អ្នក​ទៅ​ក្នុង​ OneDrive​ ក៏​មាន​ច្រើន​របៀប​ខុសៗ​គ្នា​ ដែល​អាច​ឲ្យ​លោក​អ្នកធ្វើការ​ប្រើប្រាស់​បាន​កាន់តែ​ងាយស្រួល​។​ បញ្ជាក់​ :​ សម្រាប់​កម្ម​វី​ធី​នេះ​ យើងខ្ញុំ​សូម​បង្ហាញ​ពី​ការ​ដំណើរការ​នៅ​លើ​ប្រតិបត្តិការ​ចាប់ពី​ Window​ 8.1​ ឡើង​ទៅ​។​

1.​​របៀប​ផ្ទុក​ទិន្នន័យ​ក្នុង​ OneDrive

រូបភាពពាណិជ្ជកម្ម
no-alternative title

•​​ចម្លង​ទិន្នន័យ​ទៅ​ OneDrive​ ដោយ​ប្រើ​កម្មវិធី​ OneDrive​ App

-​​ជំហាន​ទី​1

​ចូល​ទៅ​កាន់​ Start​ screen​ ចុច​លើ​ផ្ទាំង​កម្មវិធី​ OneDrive​ ដើម្បី​បើក​ដំណើរការ​កម្មវិធី​

-​​ជំហាន​ទី​2

​ចុច​លើ​ folders​ ដើម្បី​រក​ទីតាំង​ដែល​អ្នក​ចង់​ផ្ទុក​ទិន្នន័យ​នៅ​លើ​ OneDrive

-​​ជំហាន​ទី​3

អូស​ពីលើ​ឬ​ខាងក្រោម​ ឬ​ចុច​ Mouse​ ខាងស្តាំ​ រួច​យកពាក្យ​ថា​ Add​ Files

-​​ជំហាន​ទី​4

​ជំហាន​ទី​បួន​ គឺ​អ្នក​ត្រូវ​ចូល​ទៅ​ស្វែងរក​និង​ជ្រើសរើស​ទិន្នន័យ​ដែល​ចង់​ផ្ទុក​ រួច​ចុច​លើ​ពាក្យ​ “Copy​ to​ OneDrive”​ ជា​កា​ស្រេច​។​

•​​ផ្ទេរ​ទិន្នន័យ​ទៅ​កាន់​ OneDrive​ ដោយ​ប្រើ​កម្មវិធី​ OneDrive​ App

​ការ​ផ្ទេរ​ទិន្នន័យ​ មាន​ន័យ​ថា​ អ្នក​បាន​យក​ទិន្នន័យ​ចេញពី​កុំ​ព្យួ​ទ័​រ​អ្នក​ទៅ​កាន់​ OneDrive​ ហើយ​អ្នក​អាច​អនុវត្ត​ន៌​តាម​ជំហាន​ដូច​ខាងក្រោម​:

-​​ចូល​ទៅ​កាន់​ This​ PC​ 

-​​ស្វែងរក​ទិន្នន័យ​ដែល​អ្នក​ចង់​ផ្ទេរ​ រួច​ធ្វើការ​ជ្រើសរើស​

-​​ចុច​ពាក្យ​ Cut

-​​ចូល​ទៅ​កាន់​ OneDrive​ 

-​​ចូល​ទៅ​កាន់​ Folders​ ដែល​អ្នក​ចង់​ផ្ទុក​ រួច​ចុច​លើ​ពាក្យ​ Past

2.​​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​ OneDrive​ ដោយ​ស្វ័​យ​ប្រ​វិត្ត​

​លោក​អ្នក​ក៏​អាច​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​ OneDrive​ ដោយ​ស្វ័​យ​ប្រ​វិ​ត្តិ​ផង​ដែរ​ ដូច​ជា​ ទិន្នន័យ​ជា​ប្រភេទ​ឯកសារ​ Word​ និង​ Excel​ ឬ​ជា​ឯកសារ​ PDF​ និង​ឯកសារ​ដទៃ​ទៀត​ ម្យ៉ាងទៀត​ ប្រសិនបើ​កុំ​ព្យួ​ទ័​រ​អ្នក​បាន​កាមេរ៉ា​វេ​ប​ខេ​ម​ វា​ក៏​អាច​រក្សា​ទុក​រូបភាព​ទៅ​ក្នុង​ OneDrive​ បាន​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ​។​ ប៉ុន្តែ​ដើម្បី​ឲ្យ​ទិន្នន័យ​ទាំងអស់​រក្សា​ទុក​បាន​ដោយ​ស្វ័យប្រវត្តិ​ លុះត្រាតែ​អ្នក​ចូល​ទៅ​កំណត់​នៅ​ក្នុង​ Setting​ ដូច​ខាងក្រោម​:

-​​ចូល​ទៅ​កាន់​ Setting​ ក្នុង​ Window​ 8.1​ រួច​ចុច​លើ​ Change​ PC​ settings​។​

-​​សម្រាប់​ឯកសារ​ ចុច​លើ​ OneDrive​ រួច​ចុច​បើក​ Save​ documents​ to​ OneDrive​ by​ default​។​

-​​សម្រាប់​រូបភាព​ ចុច​លើ​ Camera​ roll​ រួច​ចុច​លើ​ពាក្យ​ Upload​ photos​ at​ good​ quality​ ។​

3.​​ទិន្នន័យ​អ្នក​នឹង​នៅ​ជាមួយ​អ្នកជា​និច្ច​

 

 

​នៅ​ពេល​ទិន្នន័យ​របស់​អ្នក​ទាំងអស់​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ OneDrive​ អ្នក​អាច​បើក​មើល​ទិន្នន័យ​ទាំងអស់​បាន​នៅ​លើ​គ្រប់​ស្មា​ត​ហ្វូ​ន​ រឺ​ក៏​កុំ​ព្យួ​ទ័​រ​ផ្សេងៗ​បាន​ បើ​ទោះជា​កុំ​ព្យួ​ទ័​រ​របស់​អ្នក​បាន​បញ្ហា​អ្វី​កើតឡើង​ក៏​ដោយ​។​ ដោយ​អ្នក​អាច​ចូល​ទៅ​កាន់​វេ​ប​សាយ​របស់​ OneDrive​ ក៏​បាន​ ឬ​ក៏​អាច​ប្រើប្រាស់​កម្មវិធី​ដែល​មាននៅ​លើ​ឧ​បករ​ណ៌​របស់​អ្នក​បាន​ដូច​ជា​ អេ​ន​ដ្រ​ត់​ IOS​ ឬ​វី​ន​ដូ​ហ្វូ​ន​ជាដើម​។​

4.​​ការ​ចែករំលែក​ឯកសារ​

 

​ការ​ចែករំលែក​ឯកសារ​នៅ​លើ​ OneDrive​ គឺ​កាន់តែ​ងាយស្រួល​និង​សម​ញ្ញ​ជាង​ការ​ចែករំលែក​ឯកសារ​តាម​រយះ​ home​ network​ ដោយ​មិន​ចាំបាច់​ពិបាក​ក្នុង​ការ​ផ្ញើ​តាម​អី​ុ​មែ​ល​ ឬ​ពិបាក​ក្នុង​ការ​យក​ UBS​ តាម​ខ្លួន​ទៀត​ឡើយ​។​ ហើយ​លោក​អ្នក​អាច​អនុវត្តិ​ការ​ចែករំលែក​ឯកសារ​តាម​រយះ​កម្មវិធី​ OneDrive​ តាម​ដំណាក់កាល​ដូច​ខាងក្រោម​:

-​​ជ្រើសរើស​ឯកសារ​ទាំងអស់​ ដែល​អ្នក​ចង់​ចែករំលែក​លើ​ OneDrive

-​​បន្ទាប់​មក​ចុច​លើ​ពាក្យ​ Share​ 

-​​ចុង​ក្រោយ​អ្នក​អាច​ធ្វើការ​កំណត់​ថា​ តើ​អ្នក​ណាខ្លះ​ ដែល​អ្នក​នឹង​ចែករំលែក​ឯកសារ​ទៅ​ឲ្យ​បាន​ផង​ដែរ​

​​បញ្ជាក់​:​ ជា​ធម្មតា​នៅ​ពែ​ល​ដែល​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​ OneDrive​ អ្នក​ទទួល​បានការ​ថែម​ជូន​នូវ​ទំហំ​ផ្ទុក​ដោយ​ឥត​គិតថ្លៃ​ តែ​វា​ក៏​មានការ​កំណត់​ផង​ដែរ​។​ ដូច្នេះ​ ប្រសិនបើ​អ្នក​ចង់បាន​ទំហំ​ផ្ទុក​បន្ថែម​ អ្នក​ក៏​អាច​ចូល​ទៅ​ទិញ​បន្ថែម​បាន​ផង​ដែរ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន