ការថតរូបតាមរយៈកាម៉េរាមុខ SELFIE បានក្លាយជាកម្មវិធីកម្សាន្តមួយដ៏មានប្រជាប្រិយភាពបំផុតក្នុងមជ្ឈដ្ឋានប្រជាជន ជាពិសេសនោះគឺយុវវ័យសម័យទំនើប។ ដោយពិនិត្យឃើញនូវភាពពិសេសនេះ ក្រុមហ៊ុន LG ក្នុងនាមជាក្រុមហ៊ុនមួយដែលបានជាប់ចំណាត់ថ្នាក់ពិភពលោកក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗដែលធំជាងគេ បាននាំមកជូននូវសម្មទ្ធិផលដ៏ថ្មីស្រឡាងរបស់ខ្លួននោះគឺទូរសព្ទដៃដ៏ទំនើប នឹងចុងក្រោយបំផុតចំនួន 3 ម៉ូដែល ដែលមានដូចជា LG G3, LG G3 Stylus, LG L Belloដែលបានបំពាក់នូវបច្ចេកវិទ្យាយ៉ាងអស្ចារ្យ ជាពិសេសនោះមានសមត្ថភាពក្នុងការថតរូប SELFIE តាមរយៈការប្រើប្រាស់កាយវិការ។ ជាមួយនឹងសមត្ថភាពដ៏ពិសេសនៃកាមេរ៉ាខាងមុខនេះ លោកអ្នកអាចថតរូបបានយ៉ាងងាយស្រួលបំផុតតាមរយះការប្រើកាយវិការ គឺគ្រាន់តែ លាដៃ បន្ទាប់មកក្តាប់ដៃតែប៉ុណ្ណោះ នោះកាមេរ៉ា និងចាប់ផ្តើមថតក្នុងរយះពេលត្រឹមតែ 3 វិនាទី លោកអ្នកនឺងទទួលបានរូបភាពដ៏ស្រស់ស្អាតបានយ៉ាងងាយ នឹងរហ័សបំផុត ដោយមិនចាំបាច់ចុចលើទូរសព្ទឬ ឧបករណ៍អ្វីបន្ថែមឡើយ។ កាមេរ៉ាដ៏អស្ចារ្យនេះអាចធ្វើការថតរូបនៅទីងងឹតបានយ៉ាងងាយស្រួលបំផុតដោយមានពន្លឺ Flash ដែរជំនួយក្នុងការថតរូប ដែលអាចធ្វើអោយលោកអ្នកអាចធ្វើការរីករាយក្នុងការថតរូបនៅគ្រប់ទីកន្លែងទោះឋិតនៅក្នុងទីងងឹតគ្មានពន្លឺក៏ដោយ។
បន្ថែមពីនេះទៅទៀត LG G3, LG G3 Stylus, LG L Bello ក៏ត្រូវបានរចនាបង្កើតឡើងដោយបានបំពាក់នូវបច្ចេកវិទ្យា Knock CodeTM ដែលអាចធ្វើអោយលោកអ្នកបើក និងបិទទូរសព្ទបានយ៉ាងងាយស្រួលបំផុតដោយគ្រាន់តែគោះនៅលើអេក្រង់ត្រង់ណាក៏បាន តាមរបៀបដែលអ្នកបានបង្កើតទុកជាមុនរហូតដល់ទៅ 86,000 របៀប។
គួរបញ្ជាក់ផងដែរថា ទូរសព្ទដៃម៉ូដែល LG G3, LG G3 Stylus, LG L Bello ជាម៉ូដែលនៃទូរសព្ទដៃទំនើបដែលបានបំពាក់ដោយអង្គប្រតិបត្តិការដែលមានល្បឿនយ៉ាងលឿន Quad Core ដែលមានកម្លាំង ខ្ពស់ ខ្លាំង ព្រមទាំងមិនមានភាពរអាក់រអួលមានលក្ខណះធន់ និងមានគុណភាពខ្ពស់។ LG G3, LG G3 Stylus, LG L Bello មានអេក្រង់ដ៏ពិសេស 5.5 អ៊ីញ IPS ភ្លឺច្បាស់បែបធម្មជាតិពិតៗ ជាមួយកាមេរ៉ាក្រោយ និងកាមេរ៉ាមុខដ៏ពិសេសដែលថតច្បាស់បានគ្រប់កាលៈទេសៈ។ LG G3, LG G3 Stylus, LG L Bello មានអង្គចងចាំ និងRAMធំជាមួយនិងថាមពលថ្មដែលមានកំលាំងមានអានុភាពខ្លាំង ។
លោកអ្នកអាចធ្វើការស្វែងរកពត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់នៅតាមបណ្តារហាងលក់ទូរសព្ទដៃទូទាំងប្រទេស និង LG BRANDSHOP ទាំង 4 សាខាតាមរយះអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
4. LG BRANDSHOP (ក្រុងកំពង់ចាម) : ផ្លូវជាតិលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
ទូរសព្ទ : 042 210 299
និង ហាង LG នៅផ្សារទំនើប AEON MALL ជាន់ទី 2