អស្ចារ្យណាស់!!! ឥលូវនេះទូរទស្សន៍ដ៏ទំនើប LG ULTRA HD TV 4K ទំហំ 65 និង 55 អ៊ីញដែលមានអេក្រង់កោងដំបូងបំផុតត្រូវបាននាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។ ទូរទស្សន៍ដ៏ទំនើបអេក្រង់កោង LG ULTRA HD TV 4K ដ៏ប្រណិតនេះដែលត្រូវបានបង្កើតឡើងដោយវិស្វករជំនាញៗ របស់ក្រុមហ៊ុន LG ដែលបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ចុងក្រោយ និងអស្ចារ្យបំផុតរបស់ ក្រុមហ៊ុន LG ដែលជាប្រភេទទូរទស្សន៍ ULTRA HD TV 4K ដែលមានការរូមបញ្ចូលជាមួយនិងគំនិតនៃច្នៃប្រឌិតរចនាឡើងដោយមានរូបរាងកោង ដែលពោរពេញដោយភាពទាក់ទាញអារម្មណ៍ និងទាន់សម័យបំផុត។
ទូរទស្សន៍ស៊េរីថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ដែលមាន 4K resolution (3,840pixel x 2,160pixel) ដែលមានអានុភាពភ្លឺច្បាស់ជាងអេក្រង់នៃទូរទស្សន៍ Full HD រហូតដល់ 4 ដង ប្រកបដោយរូបភាពដ៏ភ្លឺច្បាស់ដែលធ្វើអោយការទស្សនារបស់លោកអ្នកច្បាស់ដូចរូបភាពពិតដែលមានពណ៌ធម្មជាតិ 100% ។ ទូរទស្សន៍ដ៏ទំនើបអេក្រង់កោង LG ULTRA HD TV 4K ជាប្រភេទ Smart+ TV ដែលមានអេក្រង់ពណ៌ធម្មជាតិប្រភេទ IPS 4K ដែលមានពន្លឺភ្លឺច្បាស់គ្រប់ជ្រុង និងមានបំពាក់ដោយប្រព័ន្ធ webOS ដែលធ្វើអោយទូរទស្សន៍នេះមានលក្ខណះសាមញ្ញប៉ុន្តែមានល្បឿនលឿនបំផុត។ ទូរទស្សន៍ដ៏ទំនើប 4K 3D+ នេះអាចអោយលោកអ្នករីករាយជាមួយការមើល 3D តាមរយះទូរទស្សន៍ដែលមានកំរិត ULTRA ដែលមានពន្លឺភ្លឺចាំងច្បាស់ដ៏អស្ចារ្យបំផុតប្រៀបដូចជាគ្រីស្តាល់ ។
បន្ថែមពីនេះទៀតលោកអ្នកក៏អាចបំពេញនូវតំរូវការក្នុងការកំសាន្តផ្សេងៗទៀតផងដែរដូចជា Magic Remote (តេលេវេទមន្ត), live Menu*, អាចប្រើប្រាស់SmartShare*, បច្ចេកវិទ្យា 2M Camera Ready (អាចថតរូបបានដោយប្រើកាយវិការ រឺ ធ្វើការបញ្ជារដោយសំលេង), ប្រព័ន្ធសំលេង ULTRA Surround, LG Store*, បច្ចេកវិទ្យា Time Machine ព្រមទាំងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនទៀតរបស់ LG ដែលកំពុងតែមានប្រជាប្រិយភាព និងជោគជ័យបំផុតនាពេលបច្ចុប្បន្ន។
លោកអ្នកអាចធ្វើការស្វែងរកពត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់នៅ LG BRANDSHOP ទាំង 4 សាខាតាមរយះអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
4. LG BRANDSHOP (ក្រុងកំពង់ចាម) : ផ្លូវជាតិលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
ទូរសព្ទ : 042 210 299
និង ហាង LG នៅផ្សារទំនើប AEON MALL ជាន់ទី 2