no-alternative title

Samsung​ ផ្តល់​ឱកាស​ការងារ​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​

ដូច​អ្វី​ដែល​លោក​អ្នក​គ្រប់​គ្នា​ប្រហែលជា​បាន​ស្គាល់​រួច​ទៅ​ហើយ​អំពី​វគ្គ​បណ្តុះបណ្តាល​ Samsung​ Tech​ Institute​ ដែល​ជា​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ជួសជុល​ទូរស័ព្ទ​ដៃ​ទំនើប​ សាម​សុង​ ស្មា​ត​ហ្វូ​ន​ ត្រូវ​បាន​បញ្ចប់​វគ្គ​ជាមួយ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។​ ក្រោយ​រយៈពេល​ជា​ ច្រើន​ខែ​នៃ​ការ​យកចិត្តទុកដាក់​ និង​ខិតខំ​ប្រឹងប្រែង​ សិស្ស​និស្សិត​ទាំងអស់​បាន​សម្រេច​ គោលដៅ​របស់​ពួក​គេ​ដោយ​ទទួល​បាន​លទ្ធផល​សិក្សា​គួរ​ជាទី​គាប់ចិត្ត​ ដែល​ជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អនាគត​ការងារ​ដ៏​ភ្លឺស្វាង​ ក៏​ដូច​ជា​បង្កើន​ធនធានមនុស្ស​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​។​ ទន្ទឹម​ពេល​នេះ​ផង​ដែរ​ សិស្ស​ឆ្នើម​ចំនួន​ 5​ រូប​ពី​វគ្គ​បណ្តុះបណ្តាល​ ដែល​មានឈ្មោះ​ដូច​ជា​ និស្សិត​ ថា​ វេហា​,​  និស្សិត​ ណេ​ង​ បូ​រ៉ា​,​ និស្សិត​ លី​ វណ្ណ​ណ​យ​,​ និស្សិត​ ហ៊ួ​រ​ ប៊ុ​ន​ឡេ​ង​ និង​និស្សិត​ ទុម​ បូ​រិ​ទ្ធ​ ដែល​ពួក​គេ​ទាំង​អស់នេះ​ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បំពេញ​វគ្គ​សាកល្បង​ការងារ​រយៈពេល​ 3​ ខែ​ នៅ​ការិយាល័យ​ បម្រើសេវា​អតិថិជន​ Samsung​ សាខា​រាជធានី​ភ្នំពេញ​ ហើយ​ពួក​គេ​ទាំងនោះ​នឹង​មានឱកាស​ក្លាយជា​បុគ្គលិក​ ពេញ​សិទ្ធិ​ពី​ក្រុមហ៊ុន​ Samsung​ ផង​ដែរ​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​និស្សិត​ លី​ វណ្ណ​ណ​យ​ ជា​និស្សិត​ឆ្នើម​ម្នាក់​របស់​វគ្គប​ណ្តុះ​      បណ្តាល​ Samsung​ Tech​ Institute​ ជំនាន់​ទី​១​នេះ​ បាន​ឲ្យ​ដឹង​ថា​ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ ជ្រៅ​ដល់​ក្រុមហ៊ុន​  Samsung​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​វិទ្យាស្ថាន​ជាតិ​ ពហុបច្ចេកទេស​កម្ពុជា​ ក្នុង​ការ​នាំ​មក​នូវ​វគ្គ​បណ្តុះបណ្តាល​ Samsung​ Tech​ Institute​ សម្រាប់​សិស្ស​និស្សិត​ទាំងអស់​របស់​វិទ្យាស្ថាន​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​ឲ្យ​យើងខ្ញុំ​នូវ​ ចំណេះដឹង​ផ្នែក​បច្ចេកវិជ្ជា​ទូរស័ព្ទ​ទំនើប​ជា​ច្រើន​ទាំង​ផ្នែក​កម្មវិធី​ និង​គ្រឿងបន្លាស់​សម្រាប់​ជា​ ធនធាន​ដើម្បី​កសាង​ និង​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​។​  និស្សិត​ លី​ វណ្ណ​ណ​យ​ ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ អ្វី​ដែល​ប្រសើរ​ជាង​នេះ​ គឺ​មោទនភាព​ក្នុង​ការ​ទទួល​បាន​នូវ​វគ្គ​សាកល្បង​ការងារ​នៅ​ការិយាល័យ​បម្រើសេវា​អតិថិជន​ Samsung​ ក៏​ដូច​ជា​ឱកាស​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ Samsung​ ផង​ដែរ​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នាំមុខ​គេ​លើ​ទីផ្សារ​កម្ពុជា​ និង​ពិភពលោក​  ។​

 

​គួរ​គត់​សម្គាល់​ដែរ​ថា​ បន្ទាប់​ពី​ជោគជ័យ​នៃ​វគ្គ​បណ្តុះបណ្តាល​ Samsung​ Tech​ Institute​ ជំនាន់​ទី​១​ ក្រុមហ៊ុន​ Samsung​ គ្រោង​បណ្តុះបណ្តាល​វគ្គ​ Samsung​ Tech​ Institute​ ជំនាន់​ទី​២​ ជាមួយ​ល​ការ​ពង្រីក​ថ្នាក់​សិក្សា​បន្ថែម​ដោយ​ដាក់​បញ្ចូល​នូវ​ជំនាញ​បច្ចេកទេស​ជួសជុល​ ទូទឹកកក​ ទូរទស្សន៍​ទំនើប​ និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​។​ 

 

 

​ក្រុមហ៊ុន​ Samsung​ មាន​មោទនភាព​សន្យា​នឹង​បន្ត​ការ​គាំទ្រ​ បណ្តុះបណ្តាល​ធនធានមនុស្ស​ ដើម្បី​ឲ្យ​ក្លាយជា​ចំណែក​មួយ​លើ​រាល់​សកម្មភាព​សង្គម​ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម​ និង​សហគមន៍​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ 

Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​ គ្រប់​រូប​ គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​  LED​។​ យើង​ មាន​បុគ្គលិក​ចំនួន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ www.samsung.com

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន