no-alternative title

Thakral​ One​ Cambodia​ ចាប់​ដៃគូ​ជាមួយ​ Microsoft​ ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ដល់​អតិថិជន​របស់​ខ្លួន​

 

​កាលពី​ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៤​ នៅ​សណ្ឋាគារ​ Himawari​ ក្រុមហ៊ុន​ Thakral​ One​ Cambodia​ បាន​ចាប់​ដៃគូ​ជាមួយ​ Microsoft​ ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ដល់​អតិថិជន​របស់​ខ្លួន​។​ សិក្ខាសាលា​នេះ​ គឺ​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដូច​ខាងក្រោម​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ស្វែងរក​បទ​ពិសោធន៍​ផលិតភាព​ធុរកិច្ច​ដ៏​ល្អ​បំផុត​

​ស្រប​តាម​អត្រា​ដែល​អតិថិជន​ចែករំលែក​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​ គួប​ផ្សំ​នឹង​ការ​រីក​រាលដាល​យ៉ាង​ទូលំទូលាយ​ នៃ​ឧបករណ៍​នានា​ដែល​អនុញ្ញាត​អោយ​មានការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ បណ្តា​ ធុរកិច្ច​ចាំបាច់​ត្រូវធ្វើ​ប្រតិបត្តិការ​ក្នុង​អត្រា​មួយ​ដូច​គ្នា​ ឬ​ក្នុង​ល្បឿន​មួយ​លឿន​ជាង​អតិថិជន​របស់​ខ្លួន​។​ អតិថិជន​ ដែល​ទទួល​បាន​ព័ត៌មាន​ និង​បាន​ភ្ជាប់​ទំនាក់ទំនង​ បង្កើន​តម្រូវការ​អោយ​ធុរកិច្ច​ធ្វើការ​ទាញ​យក​ផលប្រយោជន៍​ពី​ បច្ចេកវិទ្យា​ដែល​អតិថិជន​របស់​ពួក​គេ​អាច​ប្រើប្រាស់​បាន​ ព្រមទាំង​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវា​ ប្រកបដោយ​ គុណ​តម្លៃ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​លទ្ធផល​ធុរកិច្ច​។​

 

 

​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​ប្រកបដោយ​ឥទ្ធិ​ព​លឺ​

​ស្ថាប័ន​ស្វាគមន៍​ចំពោះ​មធ្យោបាយ​ងាយៗ​ក្នុង​ការ​បំពេញការងារ​ និង​ទទួលយក​ឧបករណ៍​នានា​ដែល​ជួយ​កែ​លម្អ​ នូវ​របៀប​ដែល​បុគ្គលិក​របស់​ខ្លួន​ចែករំលែក​ និង​ស្វែងរក​ព័ត៌មាន​។​ ទាំង​អស់នេះ​គ្រាន់តែ​ជា​ការ​សន្យា​មួយ​ចំនួន​ ប៉ុណ្ណោះ​ដែល​ផ្តល់​ជូន​ដោយ​ឧបករណ៍​ផលិតភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​Microsoft​។​ “​ពេល​នេះ​ និយោជិត​អាច​ ប្រើប្រាស់​អ៊ីមែល​ពី​ចម្ងាយ​មិន​ថា​ពួក​គេ​ស្ថិត​នៅ​ទីណា​ និង​តាម​រយៈ​ឧបករណ៍​ណាមួយ​ក៏​បាន​។​ ប្រការ​នេះ​បាន​ បណ្តាល​អោយ​មាន​កម្រិត​ផលិតភាព​ខ្ពស់​ជាង​មុន​ លើកទឹកចិត្ត​អោយ​មាន​កិច្ចសហការ​ក្នុង​ចំណោម​ក្រុមការងារ​ និង​បង្ក​អោយ​មានការ​សន្សំ​សំចៃ​លើ​ពេលវេលា​ធ្វើ​ដំណើរ​ និង​ធនធាន​។​”​ ទាំងនេះ​គឺជា​លទ្ធផល​ធុរកិច្ច​បឋម​ដែល​ ត្រូវ​បាន​ចែករំលែក​ដោយ​ការ​ឈានមុខ​ផ្នែក​ព័ត៌មានវិទ្យា​របស់​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​តំបន់​ មួយ​រយៈពេល​ ខ្លី​ក្រោយ​ពេល​ដាក់​អោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ផលិតភាព​ធុរកិច្ច​។​ Thakral​ One​ Cambodia​ បាន​ចាប់​ដៃគូ​ ជាមួយ​ក្រុមហ៊ុន​ Microsoft​ ហើយ​បាន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ទាំងនេះ​ដល់​អតិថិជន​របស់​ខ្លួន​ ដោយ​ជួយ​ដល់​ ពួក​គេ​ក្នុង​ការ​សម្រួល​ដំណើរការ​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ធុរកិច្ច​អោយ​បាន​ពេញលេញ​ជា​អតិបរមា​។​ វិធី​ សាស្ត្រ​របស់​យើងខ្ញុំ​ចំពោះ​ការ​អនុវត្ត​ គឺ​ធ្វើ​យ៉ាងណា​តម្រូវ​តាម​ធុរកិច្ច​របស់​អតិថិជន​  ព្រោះ​យើងខ្ញុំ​ផ្តោត​ការ​យក​ ចិត្ត​ទុកដាក់​យ៉ាង​ពិសេស​ដល់​ការ​ផ្តល់​សេវា​ និង​អតិថិជន​នីមួយៗ​។​

 

 

​ការ​ផ្តល់​លទ្ធភាព​អោយ​មាន​ផលិតភាព​ប្រសើរ​ជា​មុន​តាម​រយៈ​ THAKRAL​ ONE​ SERVICES

Thakral​ One​ រៀបចំ​សិក្ខា​សិលា​យ៉ាង​ទៀងទាត់​ជាមួយ​អតិថិជន​ទៅ​លើ​ផលិតភាព​ធុរកិច្ច​ cloud​ និង​រចនាសម្ព័ន្ធ​ ព្រមទាំង​ដំណោះស្រាយ​ក្នុង​វិស័យ​។​ លោក​ Ashish​ Fitkariwala​ ប្រធាន​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​ដំណើរការ​ ធុរកិច្ច​ បាន​មាន​ប្រសាសន៍​ថា​ ៖​ “​នៅ​ក្នុង​ព្រឹត្តិការណ៍​ជួប​ជាមួយ​អតិថិជន​ទាំងនេះ​ យើង​ចែករំលែក​ចំណេះដឹង​ស៊ី​ ជម្រៅ​ ទម្លាប់​អនុវត្ត​ប្រសើរ​បំផុត​ពី​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ក្នុង​តំបន់​ និង​បទ​ពិសោធន៍​ក្នុង​ការ​ទទួល​បាន​គុណ​តម្លៃ​ ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​ការ​វិនិយោគ​របស់​អ្នក​ទៅ​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ Microsoft​ ។​”​ អតិថិជន​មានឱកាស​ស្វែង​យល់​អំពី​ការ​ប្រើប្រាស់​ជាក់ស្តែង​នៃ​ឧបករណ៍​ទាំងនេះ​នៅ​ក្នុង​ធុរកិច្ច​ ដែល​មាន​ចាប់ពី​ ការ​ប្រើប្រាស់​អ៊ីមែល​ និង​ការ​ទទួល​បានការ​បញ្ចេញ​របាយការណ៍​ ព្រមទាំង​ការ​ចែករំលែក​ រហូត​ដល់​ការ​ធ្វើ​ស្វ័​យ​ ប្រវត្តិ​កម្ម​នៃ​ធុរកិច្ច​ដែល​ជា​ដំណើរការ​ទូទៅ​។​ លោក​ Fitkariwala​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “​របៀប​ប្រើប្រាស់​ ឧបករណ៍​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ច្រើន​ទៅ​លើ​ឥទ្ធិពល​ដែល​បច្ចេកវិទ្យា​នាំ​មក​ជូន​ក្រុម​បុគ្គល​ និង​ស្ថាប័ន​”​ នៅ​ Thakral​ One​ សេវា​របស់​យើង​ធ្វើ​យ៉ាងណា​តម្រូវ​តាម​ស្ថានភាព​ជាក់ស្តែង​ដើម្បី​អនុញ្ញាត​អោយ​បច្ចេកវិទ្យា​សម​ ស្រប​ និង​ស៊ីគ្នា​ជាមួយនឹង​ធុរកិច្ច​របស់​អ្នក​។​”

 

 

Thakral​ One​ Cambodia​ នាំ​មក​នូវ​ដំណោះស្រាយ​ សេវា​ និង​ឯកទេស​អាជ្ញាប័ណ្ណ​សម្រាប់​រចនាសម្ព័ន្ធ​ ផលិតភាព​ និង​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ទៅ​លើ​ដំណើរការ​ធុរកិច្ច​ជូន​ដល់ទី​ផ្សារ​ក្នុងស្រុក​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន