no-alternative title

Huawei​ បង្ហាុញចេញស្មាតហ្វូនស៊េរីថ្មីចំនួ​ន 3 ម៉ូដែល អបអរ​បុណ្យ​គ្រិស្ត​ម៉ាស​ និង​អបអរ​ឆ្នាំ​ថ្មី​

ដើម្បី​អបអរសាទរ​ដល់​បុណ្យ​គ្រិស្ត​ម៉ាស​ និង​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ ផ្នែក​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​ និង​ជា​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣​លើ​ពិភពលោក​ បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​បំផុត​របស់​ខ្លួន​ Mate​ 7​ Gold,​ Ascend​ G7​ និង​ Honor​ 6​ នៅ​ Fashion​ TV​ ក្នុង​សណ្ឋាគារ​ ណា​ហ្គា​វើ​ល​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ ឆ្នាំ​២០១៤​។​ លោក​ លី​ ស៊ី​យ៉ាំ​ង​ នាយក​ផ្នែក​លក់​ និង​ទីផ្សារ​ ដែល​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​នេះ​ ក៏​បាន​ប្រគល់​ទូរស័ព្ទ​ Ascend​ Mate​ 7​ Gold​  ដល់​ កញ្ញា​ មាស​ សុខ​សោភា​ ដោយ​ផ្ទាល់​ដៃ​។​ យោង​តាម​សម្តី​របស់​លោក​ស៊ី​យ៉ាំ​ង​ ប្រទេស​កម្ពុជា​ គឺជា​ទីផ្សារ​ដ៏​សំខាន់​នៅ​អាស៊ី​ភាគ​អាគ្នេយ៍​សម្រាប់​ក្រុមហ៊ុន​ Huawei​ ហើយ​លោក​បាន​រំពឹង​ទុក​ថា​ អតិថិជន​ទាំងអស់​ ពិតជា​ទន្ទឹងរង់ចាំ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Mate​ 7​ Gold,​ Ascend​ G7​ និង​ Honor​ 6​ ដ៏​ទំនើប​នេះ​យ៉ាង​អន្ទះសារ​មិន​ខាន​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ លី​ ស៊ី​យ៉ាំ​ង​ បាន​លើក​ឡើង​ថា​៖​ "​អតិថិជន​កម្ពុជា​យើង​ ពិតជា​ស្ញប់ស្ញែង​ជាមួយនឹង​ល្បឿន​ និង​ប្រតិបត្តិការ​ដ៏​អស្ចារ្យ​ កាមេរ៉ា​បំពាក់​នូវ​បច្ចេកវិជ្ជា​ទំនើប​ ថ្មីៗ​បំផុត​នៃ​ Ascend​ Mate​ 7​ នេះ​។​ Ascend​ Mate​ 7​ ប្រើ​អង្គ​ប្រតិបត្តិការ​ Octa-Core​ Kirin​ 925​ ដែល​អាច​ឱ្យ​លោក​អ្នកលេង​កម្មវិធី​បាន​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ​។​ ដូច្នេះ​ មិន​ថា​អ្នក​កំពុង​បើក​អ៊ី​ម៉ែ​ល​ មើល​វី​ដេ​អូ​ និង​លេង​ហ្វេ​ស​ប៊ុ​ក​ Ascend​ Mate​ 7​ នៅ​តែ​អនុញ្ញាត​ឱ្យ​អ្នកលេង​បាន​ទាំងអស់​។​ "

 

 

​អ្នកជំនាញ​ និង​នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​បាន​ពន្យល់​ដោយ​សង្ខេប​ថា​ Huawei​ Mate​ 7​ នាំ​មក​នូវ​ចំណុច​ពិសេស​ល្អ​បំផុត​ 7៖​ 

•​​6​ អ៊ី​ញ​ អេ​ក្រង់​ FHD​ ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ នៅ​លើ​បន្ទះ​លោហៈ​ដ៏​ស្ដើង​ 

•​​ស្គាល់​ស្នាម​ក្រយៅ​ដៃ​របស់​អ្នក​ភ្លាមៗ​ ដែល​អាច​ដោះ​សោបាន​មិន​ដល់​១​វិនាទី​ផង​  

•​​រាងស្តើង​បំផុត​ជាមួយនឹង​តួ​អាលុយមីញ៉ូម​  

•​​ល្បឿន​លឿន​ដូច​រន្ទះ​ជាមួយនឹង​អង្គ​ប្រតិបត្តិការ​ Octa-Core​ Kirin​ 925​ 

•​​ល្បឿន​អ៊ី​ន​អើ​ណេ​ត​ Cat​ 6​ 4G​ LTE​ 

•​​ថ្ម​ប្រើ​បាន​យូរ​ កម្លាំង​ 4100​ mAh​ និង​

•​​កម្មវិធី​ងាយ​ ស្រួល​ប្រើ​ ជាមួយនឹង​ Emotion​ UI​ 3.9​ ។​

 

Huawei​ Mate​ 7​ មាន​ពីរ​ជម្រើស​ ១​ស៊េរី​ធម្មតា​មាន​ពីរ​ពណ៌​(​ទឹកប្រាក់​ និង​ខ្មៅ​)​ ស៊ី​ម​១​ RAM​ 2GB​ និង​ទំហំ​ 16​ GB​ អាច​បន្ថែម​អង្គ​ចង​ចាំ​បន្ថែម​បាន​។​ ជម្រើស​ទី​២​ ស៊េរី​ខ្ពស់​ មាន​តែ​ពណ៌​មាស​ ស៊ី​ម​២​ RAM​ 3GB​ និង​ទំហំ​ 32​ GB​ ។​

 

 

Ascend​ G7​ ជីវិត​របស់​អ្នក​ ជម្រើស​របស់​អ្នក​ ពោល​គឺជា​ជម្រើស​ដែល​ឆ្លុះ​បញ្ចាំង​ពី​កិត្តិយស​ រូបរាង​ទាក់ទាញ​ តុ​បំពាក់​ដោយ​អាលុយមីញ៉ូម​ ស្តើង​ ស្រាល​ ពេញដៃ​ ពេញចិត្ត​ ពេញភ្នែក​ អេ​ក្រង់​ធំ​ទំហំ​ 5.5​ កម្រិត​  IPS​ ច្បាស់​ដូច​ធម្មជាតិ​ពិតៗ​ ល្បឿន​អ៊ី​ន​ធើ​ណេ​ត​ 4G​ LTE​ Cat​ 43​ ថ្ម​ប្រើ​បាន​យូរ​កម្លាំង​ 3000​ mAh​ ។​Honor​ 6​ ស្តើង​ ស្រាល​ លឿន​ ជីវិត​កាន់តែ​ហ៊ឺហា​ ពោល​គឺ​បំពាក់​នូវ​បច្ចេកវិជ្ជា​ទំនើប​ ថ្មីៗ​បំផុត​ ត្រឹមតែ​ 0.6​  វិនាទី​ជាមួយនឹង​អេ​ក្រង់​ទំហំ​ ៥​អ៊ី​ញ​ កម្រិត​ FHD​ អង្គ​ចង​ចាំ​ 3GB​ ទំហំ​ 16GB​ ជាមួយនឹង​ល្បឿន​លឿន​ អង្គ​ប្រតិបត្តិការ​ដ៏​លឿន​ដំបូង​បង្អស់​លើ​ពិភពលោក​ Octa​ –​ Core​ 1.7​ ។​

 

 

​កញ្ញា​ មាស​ សុខ​សោភា​ កំពូល​តារាចម្រៀង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ព្រះរាជាណាចក្រ​ក​កម្ពុជា​ បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ស្មា​ត​ហ្វូ​ន​ Ascend​ Mate​ 7​ នេះ​។​ កញ្ញា​ពោល​ដោយ​ទឹកមុខ​ញញឹម​ថា​៖​ «​ខ្ញុំ​ពិតជា​អន្ទះសារ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​សាល​ល្បង​ប្រើ​ទូរស័ព្ទ​ Ascend​ Mate​ 7​ នេះ​។​ ខ្ញុំ​ជឿជាក់​ថា​ វា​គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​។​ ខ្ញុំ​តែងតែ​រវល់​ និង​ធ្វើការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​ ខ្ញុំ​ពិតជា​ត្រូវការ​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ជួយ​ខ្ញុំ​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ មិត្តភក្តិ​ និង​ដៃគូ​ការងារ​ តាម​រយៈ​អ៊ី​ម៉ែ​ល​ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​។​ ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ចូល​ចិត្ត​ទស្សនា​បទ​ចម្រៀង​ និង​ខ្សែភាពយន្ដ​ថ្មីៗ​តាម​អ៊ី​ន​ធើ​ណេ​ត​ ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​រង់ចាំ​យូរ​ដើម្បី​មើល​ ឬ​ទាញ​យក​ទុក​នោះ​ទេ​។​ ជាមួយនឹង​ល្បឿន​ឥត​ដែន​កំណត់​របស់​ Ascend​ Mate​ 7​ ខ្ញុំ​អាច​រីករាយ​នឹង​ការ​កម្សាន្ត​ជា​ច្រើន​ បាន​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​។​»

 

​កម្មវិធី​នេះ​ បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ និង​ជោគជ័យ​ ជាមួយនឹង​ការ​ប្រគល់​រង្វាន់​ធំ​សម្រាប់​អាជីវករ​ពីរ​នាក់​ ចំនួន​ ១.០០០​ដុល្លារ​ពី​កម្មវិធី​តបស្នង​អាជីវករ​ និង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ដល់​អ្នកចូលរួម​ដែល​មាន​ទូរស័ព្ទ​ចំនួន​ ១០​រង្វាន់​។​​ទូរស័ព្ទ​ Huawei​ Ascend​ Mate7​ អាច​រក​ជាវ​បាន​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ លើស​ពី​នេះ​ អតិថិជន​អាច​រីករាយ​នឹង​ការ​ប្រូ​ម៉ូ​ហ្សិ​ន​ពិសេស​៖​ ទិញ​ទូរស័ព្ទ​ Ascend​ Mate7​ មួយ​គ្រឿង​ នឹង​ទទួល​បាន​ Bluetooth​ speaker​ និង​ ស្រោម​ទូរស័ព្ទ​ដ៏​ល្អ​ប្រណីត​ដោយ​ឥត​គិតថ្លៃ​។​ សូម​ប្រញាប់​ឡើង​ ចំនួន​មាន​កំណត់​!

 

មិនតែប៉ុណ្ណោះ​ ក៏​មានកម្ម​វិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផង​ដែរ​ សម្រាប់​ការ​លក់​ Ascend​ Mate​ 7​ ចំនួន​១០០០​គ្រឿង​ដំបូង​ ដោយ​អតិថិជន​ត្រូវ​ផ្ញើ​លេខ​កូដ​ IMEI​ លេខ​ទូរស័ព្ទ​ និង​ឈ្មោះ​របស់​ពួក​គេ​ ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ Huawei​ Device​ Cambodia​  ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ ដូច​ជា​៖​ ម៉ូតូ​ Yamaha​ Taurus​ ១​គ្រឿង​ ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ហុងកុង​ជាមួយ​សំបុត្រ​យន្តហោះ​ទៅ​មក​ ឧបករណ៍​ Wifi​ Router​ ប្រាំពីរ​គ្រឿង​ និង​ទូរស័ព្ទ​ Ascend​ Y520​ ចំនួន​៧​គ្រឿង​ទៀត​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន