កាលពីថ្ងៃទី 18 តុលា 2014 នៅរោងភាពយន្ត Major CINEPLEX AEON mall ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេលើទីផ្សារពិភពលោក និងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធ និងដាក់លក់ជាផ្លូវការទូរស័ព្ទ Samsung Galaxy Note 4 ដែលជាកំពូលទូរស័ព្ទស្មាតហ្វូត ទំនើបចុងក្រោយ មានភាពលេចធ្លោទាំងការរចនារូបរាងដ៏ប្រណិត ទាំងសមត្ថភាពគ្មានគូរប្រៀប ដែលសក្កសមបំផុតសម្រាប់មនុស្សទាន់សម័យ។
ពិធីសម្ពោធ និងដាក់លក់ជាផ្លូវការទូរស័ព្ទ Samsung Galaxy Note 4 នេះ គឺមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនលើសលុប ដែលពិតធ្វើឱ្យកម្មវិធីមានភាពឱឡារិកដែលគេអាចសង្កេតឃើញថាតាំងពីពេលចាប់ផ្តើមដែលកកស្ទះពេញបរិវេណផ្សារហូតដល់បញ្ចប់កម្មវិធី អ្នកចូលរួមទាំងអស់បានបង្ហាញនូវភាពពេញចិត្តចំពោះគ្រប់កម្មវិធីផ្តល់ជូនដ៏អស្ចារ្យយ៉ាងកម្រ ដូចជាការផ្តល់ជូនដែលស្មើនឹងទឹកប្រាក់ 80 ដុល្លារ ៣០០រង្វាន់ សំបុត្រកុន Gear S ១០រង្វាន់ ជាមួយនឹងការជាវ Samsung Galaxy Note 4 នៅក្នុងថ្ងៃនេះ និងកម្មវិធីកម្សាន្តពី កញ្ញា ឱក សុគន្ធកញ្ញា ក៏ដូចជាសិល្បគំនូរលើអេក្រង់ Samsung Galaxy Note 4 ដោយលោក Peap Tarr អមជាមួយកម្មវិធីកម្សាន្តនានាជា ច្រើនទៀត។
លក្ខណៈពិសេស 6 យ៉ាងធ្វើឱ្យ Samsung Galaxy Note 4 ជាទូរស័ព្ទលេខ 1 ល្អដាច់៖
1. ផ្ទៃអេក្រង់ធំ ហ៊ុមព័ទ្ធដោយលោហៈរឹងមាំ ភ្លឺ ស្រស់ស្អាត រាងស្តើងផ្តល់ភាពងាយស្រួល មានពណ៌ស្រស់ស្អាតចំនួន 4 ពណ៌ សម្រាប់ជ្រើសរើស ពណ៌ខ្មៅ ពណ៌ស ពណ៌មាស និងពណ៌ផ្កាឈូក
2. S Pen ជាប៊ិកដ៏ឆ្លាតវៃមានការច្នៃប្រឌិតខ្ពស់ងាយស្រួលកត់ត្រា និងមានមុខងារដូច Mouse ឬ ប៊ិកពិតប្រាកដអាចគូសព្រាង ឬផ្លាស់ប្តូរទីតាំងអក្សរ រូបភាព ដែលយកចេញរូបថត កាម៉ារ៉ាភ្លាមៗបានថែមទៀតផង។ គ្រប់យ៉ាងពិតជាងាយស្រួលជាមួយ S Pen។
3. គុណភាពកាម៉ារ៉ាថតយ៉ាងច្បាស់ ជាមួយកាម៉ារ៉ាក្រោយទំហំ 16 មីហ្គាភីសែល និងកាម៉ារ៉ាមុខ 3.7 មីហ្គាភីសែល សម្រាប់ថតរូប លក្ខណៈ Wide Selfie ជាមួយមនុស្សជាច្រើន បានយ៉ាងងាយស្រួល
4. អេក្រង់កម្រិតច្បាស់ឥតខ្ចោះ QHD Super AMOLED
5. Multi Window ដែលអាចប្រើប្រាស់បានច្រើនកម្មវិធីក្នុងពេលតែមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល អាចមើល និងប្រើ Window ច្រើន ក្នុងពេលតែមួយ.
6. សាកថ្មបានលឿនឆាប់ពេញ និងជួយសន្សំសំចៃបានយ៉ាងច្រើន (Power Saving)
ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗប្រើប្រ ព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។