no-alternative title

Canon​ PhotoMarathon​ Cambodia​ 2014​ ត្រូវ​បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ​

 

 

​កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៤​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្រុមហ៊ុន​ i-Qlick​ ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក​ Canon​ ប្រចាំ​កម្ពុជា​ បាន​ធ្វើការ​ប្រកាស​ជ័យ​លា​ភី​ប្រកួត​ថតរូប​ Canon​  PhotoMarathon​ Cambodia​ 2014​ ។​ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ PhotoMarathon​ ត្រូវ​បាន​រៀបចំ​នៅ​កម្ពុជា​ ហើយ​ឆ្នាំ​នេះ​ពិតជា​កាន់តែ​ពិសេស​ជាមួយនឹង​កម្មវិធី​ប្រកួត​ធំ​ជាង​ឆ្នាំ​មុន​ និង​មានការ​អ្នកចូលរួម​ប្រកួត​ជា​១​ពាន់​នាក់​។​

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាម​ប្រសាសន៍​របស់​លោក​ ជឺ​រី​ ថៃ​ គ្រូបង្រៀន​ថតរូប​ បាន​ឲ្យ​ដឹង​ថា​​ ដោយ​យោង​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​កម្មវិធី​ Canon​  PhotoMarathon​ ទូ​ទាំង​ទ្វីបអាស៊ី​ អ្នក​ចួ​ល​រួម​ប្រកួត​ទាំងអស់​ត្រូវ​ផ្តល់​ជូន​នូវ​ ប្រធានបទ​សម្រាប់​ការ​ប្រកួត​ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចេញស្នាដៃ​ថតរូប​ប្រកបដោយ​ ភាព​ប៉ិន​ប្រសប់​ច្នៃប្រឌិត​ខ្ពស់​ ដើម្បី​ថតរូប​ល្អ​បំផុត​ ពាក់ព័ន្ធ​ទៅ​និង​ប្រធានបទ​ និង​ត្រលប់​មក​ប្រគល់​រូប​មុន​ម៉ោង​កំណត់​។​ លោក​បន្ត​ថា​ បន្ថែម ​លើ​លក្ខខណ្ឌ​ប្រកួត​សម្រាប់​អ្នកចូលរួម​ទូទៅ​ឆ្នាំ​នេះ​ កម្មវិធី​ Canon​  PhotoMarathon​ Canbodia​ និង​អនុញ្ញាត​ឲ្យ​មាន​លក្ខខណ្ឌ​ប្រកួត​សម្រាប់​សិស្សសាលា​ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ក្រោម​អាយុ​ ១៨​ឆ្នាំ​ អាច​ចូលរួម​ប្រកួត​ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​ Canon​ ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា​អភិ​វ​ឌ្ឈ​នូវ​ចំណូលចិត្ត​ របស់​ពួក​គេ​ក្នុង​វិស័យ​ថតរូប​។​

 

យ៉ាងណាមិញ​លោក​ថា​ អ្នកចូលរួម​ប្រកួត​ទាំងអស់​ត្រូវ​តាម​លក្ខ​ខ​ន្តិ​កៈ​នានា​ ព្រមទាំង​ប្រកួត​ក្រោម​ប្រធានបទ​ ដូច​ទៅ​និង​ លក្ខខណ្ឌ​ប្រកួត​សម្រាប់​អ្នកចូលរួម​ទូទៅ​ផង​ដែរ​ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​ លក្ខខណ្ឌ​នេះ​ និង​ទទួល​រង្វាន់​ ខុស​ពី​លក្ខខណ្ឌ​ប្រកួត​សម្រាប់​អ្នកចូលរួម​ទូទៅ​។​

​កញ្ញា​ លី​ វិ​ន​តាន់​ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ ក្រុមហ៊ុន​ក្រុមហ៊ុន​ i-Qlick​ មាន​ប្រសាសន៍​ថា​”​ ការ​ប្រកួត​ឆ្នាំ​នេះ​ ពិតជា​ប្លែក​អស្ចារ្យ​ អ្នក​ឈ្នះ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង​ ៩​រូប​ពី​ Open​ Category​ និង​ត្រូវ​បាន​ឲ្យ​ជ្រើសរើស​ឲ្យ​ចូលរួម​ ក្នុង​ដំណើរ​កម្សាន្ត​ថតរូប​ ជាមួយ​អ្នក​ឈ្នះ​ដទៃ​ទៀត​ នៅ​ក្នុង​តំបន់​ នៅ​ប្រទេស​ជប៉ុន​ ដឹកនាំ​ដោយ​អ្នក​ថតរូប​អាជីព​ ល្បីៗ​ក្នុង​សកម្មភាព​ពង្រឹង​ សមត្ថភាព​ថតរូប​ របស់​ពួក​គេ​ ឲ្យ​ឈាន​ឡើង​ដល់​កម្រិត​អន្តរជាតិ​ ក្នុង​នោះ​រាល់​ការ​ចំណាយ​ទាំងអស់​ត្រូវ​ក្រុមហ៊ុន​ជា​អ្នក​រាប់​រង​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន