no-alternative title

Samsung​ គាំទ្រ​ការ​ប្រគុំ​តន្ត្រី​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះបាទ​នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”

 

​ថ្ងៃ​ទី​ ១៥​ ខែតុលា​ ២០១២​ គឺជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​គ្រប់​រូប​ចង​ចាំ​ និង​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ ដើម្បី​ឱ្យ​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ គ្រប់​ ជំនាន់​ បានដឹង​អំពី​ថ្ងៃ​នៃ​ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​ ដោយ​សម្តេច​ព្រះបាទ​ នរោត្តម​សីហ​នុ​ ព្រះ​បិតា​ឯករាជ្យ​ជាតិ​ និង​ ជា​ឥស្សរជន​ដ៏​ឆ្នើម​បំផុត​បាន​យាង​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ៩០​ ព្រះ​វស្សា​។​ ការ​ចូល​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​គ្រាន់តែ​ជា​ការ​បាត់​ បង់​ ព្រះ​កាយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំពោះ​ព្រះ​កិត្តិនាម​ ស្នា​ព្រះ​ហស្ត​ និង​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិខ្មែរ​ ក្នុង​គោលបំណង​ស្នេហា​ និង​បុព្វ​ ហេតុ​ជាតិ​ ពិតជា​មិន​សាបសូន្យ​ឡើយ​។​ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបាទ​នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ ក្នុងឆ្នាំនេះ​ ក្រុមហ៊ុន​ Samsung​ ដែល​យើង​គ្រប់​គ្នា​បាន​ស្គាល់​ថា​ជា​  ក្រុមហ៊ុន​បច្ចេកវិជ្ជា​នាំមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​លើ​ពិភពលោក​ មាន​កិត្តិយស​ និង​មោទនភាព​ដោយ​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ សិល្បៈ​ ក្នុង​ការ​ រៀបចំ​កម្មវិធី​សម្តែង​  សិល្បៈ​ដើម្បី​រំលឹក​ ពី​ធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​លើក​ទី​ ២​ ក៏​ដូច​ជា​រំលឹក​ដល់​ស្នា​ប្រ​ហស្ត​ដ៏​មហា​ធំធេង​ និង​កម្រង​  សិល្បៈ​តន្ត្រី​ដែល​ ជា​ព្រះ​ រាជនិពន្ធ​ផ្ទាល់​របស់​ព្រះ​អង្គ​ អម​ដោយ​ការ​សម្តែង​  សិល្បៈ​បុរាណ​ សម័យ​ នានា​ដោយ​ក្រុម​និស្សិត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សា​លម​ហោ​ ស្រព​ចតុមុខ​ចាប់ពី​ម៉ោង​ ៧​ យប់​ នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ តុលា​ ឆ្នាំ​២០១៤​ ។​ នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​  យើង​អង្កេត​ឃើញ​មាន​វត្តមាន​ និង​ព្រះ​វត្ត​ មាន​ដ៏​ខ្ពង់ខ្ពស់​របស់​ សមាជិក​ព្រះរាជ​វង្សានុវង្ស​ មន្ត្រី​រាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នានា​ និង​ អ្នកចូលរួម​ទាំងអស់​ប្រមាណ​ ៧០០​ នាក់​។​

 

Samsung​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​ បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​        ទូរ​ទស្ស​ន៏​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គី​ស​នី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​ លក់​ប្រ​ ចាំ​ឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន