Instax Camera នឹងមានការដាក់តាំងបង្ហាញ រួមជាមួយការបញ្ចុះតម្លៃពិសេសនៅផ្សារទំនើបអ៊ីអន សម្រាប់ការចូលរួមអបអរសាទរនៃពិធីបុណ្យ Halloween នៅថ្ងៃទី ៣0 រហូតដល់ ៣១ តុលា ២០១៤ ។ ឪកាសពិសេសនេះនឹងនាំមកជូនលោកអ្នក នៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអ៊ីអន ។
Instax Camera គឺជាកាមេរ៉ាសេរីថ្មី និងមានបច្ចេកវិទ្យាថ្មីបំផុតនៃប្រភេទកាមេរ៉ាថតភ្លាមបានភ្លាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ជាប្រធានបទថ្មីមួយមួយ ដែលបានទាក់ទាញនូវអ្នកប្រើប្រាស់ ជាពិសេសយុវវ័យសម័យថ្មីនេះ ។ ជាមួយនឹងការច្នៃប្រឌិតនិងការបង្កើននូវគុណភាពអោយការតែប្រសើរឡើងជាងមុននេះ Instax Camera បានបំពាក់នូវលក្ខណៈពិសេសជាច្រើន ដែលបានផ្តល់ភាពកាន់តែងាយស្រួលក្នុងការថតរូបនិងរូបភាពកាន់តែស្រស់ស្អាតជាងមុន ។
តើលោកអ្នកធ្លាប់មានបទពិសោធន៍ក្នុងការប្រើប្រាស់កាមេរ៉ាប្រភេទនេះហើយឬនៅ ?សូមចូលរួមរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងការថែមជូនដ៏ពិសេសនេះ ។ ព័ត៌មានបន្ថែម ៖ អគារផ្សារទំនើបបាយ័ន ៣៣-៣៤ បន្ទប់ ៥០២ ផ្លូវ ១១៤&១១៨ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៧២២ ១០៦