no-alternative title

Huawei​ កសាង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយ​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ឧបត្ថម្ភ​ធំ​ ពិព័រណ៍​បច្ចេកវិទ្យា​ ឆ្នាំ​ ២០១៤

 

​ក្រុមហ៊ុន​ Huawei​ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា​របស់​កម្ពុជា​ បាន​ដើរតួ​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ និង​ទូរគមនាគមន៍​អន្តរជាតិ​ ឆ្នាំ​ ២០១៤​ (ITET​ 2014)​។​ សហព័ន្ធ​បច្ចេកវិទ្យា​កម្ពុជា​(ICTF)​ បាន​រៀបចំ​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដ៏​ធំ​មួយ​នេះ​ឡើង​កាលពី​ម្សិលមិញ​ នៅ​មជ្ឈមណ្ឌល​ស​ន្និ​បាទ​ និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ពិព័រណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ICT​នៅ​កម្ពុជា​ និង​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​ ដែល​នឹង​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​បាន​កាន់តែ​ងាយស្រួល​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​បើ​យោង​តាម​លោក​ Cary​ Yang​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Huawei​ ប្រចាំ​នៅ​កម្ពុជា​ ការ​ឧបត្ថម្ភ​ចំពោះ​ពិព័រណ៍​ ITET​ 2014​ នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បាន​លើក​ឡើង​ថា​ ដោយ​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​នោះ​ ក្រុមហ៊ុន​ Huawei​ តែងតែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ​ជា​និច្ច​។​ យើង​បាន​បង្កើន​ការ​សហកា​រ្យ៉ា​ង​ទូលំទូលាយ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ និង​ឧស្សាហកម្ម​ធំៗ​ បណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស​សម្រាប់​សហគមន៍​មូលដ្ឋាន​ជាង​ ១.០០០​ នាក់​ ហើយ​បច្ចុប្បន្ន​ មាន​បុ​គ្គ​ លិ​ក​ក្នុង​ប្រទេស​បម្រើ​ការ​ជិត​ ២០០​ នាក់​។​ យើង​ក៏​បាន​ចូលរួម​សកម្មភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​ បរិច្ចាគ​ថវិកា​ និង​ឧបករណ៍​ផ្សេងៗ​ ដែល​មាន​តម្លៃ​សរុប​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​ដល់​ភាព​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ ការ​អប់រំ​នៅ​តាម​ជន​បទ​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មានវិទ្យា​។

 

 

លើស​ពី​នេះ​ទៅ​ទៀត​យើង​ បាន​ក្លាយទៅជា​អ្នក​ផ្តល់​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​ដៃគូ​ផ្តល់​ ចំណេះដឹង​មួយ​ដល់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​សាធារណជន​ទូទៅ​ ដំណើរការ​ងាយស្រួល​ រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​ព័ត៌មានវិទ្យា​នា​ពេល​អនាគត​។​ ពិព័រណ៍​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ និង​ទូរគមនាគមន៍​នេះ​ គឺជា​វេទិកា​ដ៏​សំខាន់​ សម្រាប់​ការ​ចែករំលែក​ចំណេះដឹង​ពី​ អ្នកជំនាញ​ក្នុង​ វិស័យ​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​ (ICT)​។​ យើង​មាន​មោទនភាព​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ រួម​ទាំង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​នានា​ ដើម្បី​ដំណើរការ​វិស័យ​ ICT​ ដល់​សាធារណជន​ទូទៅ​។​

 

ការ​តាំងពិព័រណ៍​នេះ​ មាន​អ្នកជំនាញ​ជា​ច្រើន​ទាំង​វិស័យ​ឯកជន​ និង​សាធារណៈ​ដោយ​មាន​របៀប​   វារៈ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ICT​ ឧបករណ៍​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ការ​ធ្វើ​អាជីវកម្ម​នៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ប្រកបដោយ​សុវត្ថិភាព​ និង​ការ​ ច្នៃប្រឌិត​។​ ទន្ទឹម​នឹង​នេះ​ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ធ្វើ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​ ក៏​មាន​គោលបំណង​អំពាវនាវ​ ដល់​អ្នកជំនាញ​វិស័យ​ ICT​ មក​ចែករំលែក​មតិយោបល់​ និង​គំនិត​របស់​ពួក​គេ​ដល់​សង្គម​កម្ពុជា​ ក៏​ដូច​ជា​សាធារណជន​ទូទៅ​ដែល​នឹង​អាច​យល់​ដឹង​ពី​សារៈសំខាន់​ នៃ​វិស័យ​ ICT​។​

 

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​ដ៏​មាន​សារ​ប្រយោជន៍​នេះ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖​ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ក្រុមហ៊ុន​ Huawei​ ដែល​បាន​រួមចំណែក​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មានវិទ្យា​របស់​កម្ពុជា​។​ យើង​ពិតជា​ពេញចិត្ត​ ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​ Huawei​ បាន​ធ្វើ​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​យើង​ទន្ទឹងរង់ចាំ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ពង្រីក​បច្ចេកវិទ្យា​ទូរ​គម​នា​ គម​ន៍​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ ទន្ទឹម​នឹង​ការ​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​។​ ដោយ​មានការ​សហការ​ជាមួយ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC)​ ព្រឹត្តិការណ៍​ដ៏​ធំ​ មួយ​នេះ​ នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​ ១៦​ ខែវិច្ឆិកា​ ហើយ​ នឹង​មានការ​ដាក់​បង្ហាញ​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ចុង​ក្រោយ​បំផុត​ ដំណោះស្រាយ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ឥត​ខ្សែ​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ និង​ឧបករណ៍​ឌី​ជី​ថ​ល​ទំនើបៗ​ជា​ច្រើន​ទៀត​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន