no-alternative title

ពិ​ព័រ​ណ៌​ម៉ាស៊ីនបោះពុម្ព​ម៉ាក​ Canon​ ដំណោះស្រាយ​សម្រាប់​អាជីវកម្ម​ និង​ផ្តិត​រូបភាព​

 

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមករា​ ២០១៥​ ក្រុមហ៊ុន​ i-Qlick​ ដែល​ជា​តំណាង​ចែកចាយ​ស្របច្បាប់​ នូវ​ផលិតផល​ម៉ាក​ Canon​ ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​រៀបចំ​នូវ​កម្មវិធី​ ពិ​ពណ៌​ផលិតផល​ម៉ាស៊ីនបោះពុម្ព​ម៉ាក​ Canon​ ជាមួយនឹង​ការ​តាំង​បង្ហាញ​ផលិតផល​ ថ្មីៗ​ជា​ច្រើន​ប្រភេទ​សំរាប់​អតិថិជន​ និង​ដៃគូ​អាជីវកម្ម​ រួម​ជាមួយ​ការ​ចូលរួម​ពី​សំណាក់​ស្ថាប័ន​ សារព័ត៌មាន​នានា​។​ ផលិតផល​ ថ្មី​ទាំង​ ២៣​ ប្រភេទ​រួម​មាន​ ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ ឡាស៊ែរ​,​ ម៉ាស៊ីនបោះពុម្ព​ខ្នាត​ធំ​ ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ប្រើ​ទឹក​ថ្នាំ​ ម៉ាស៊ីន​ផ្តិតរូប​ តូចៗ​ និង​ម៉ាស៊ីន​ថត​ជា​ច្រើន​ម៉ូ​ឌែ​ល​ត្រូវ​បាន​ដាក់​បង្ហាញ​ ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​។​ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ក្រុមហ៊ុន​ i-Qlick​ បាន​រៀបចំ​នូវ​កម្មវិធី​ពិ​ពណ៌​ដ៏​ធំ​សម្រាប់​ អតិថិជន​ទូទៅ​ ដើម្បី​ស្វែង​យល់​ពី​ ដំ​នោះ​ស្រាយ​ការងារ​បោះពុម្ព​សម្រាប់​អាជីវកម្ម​ និង​ការ​ផ្តិត​រូបភាព​ និង​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទីតាំង​ដ៏​ធំ​ទូលាយ​ជាមួយ​ការ​ ដាក់​តាំង​ផលិតផល​ថ្មីៗ​ចែក​ចេញ​ជា​បី​ផ្នែក​គឺ​ ម៉ាស៊ីន​ព្រី​ន​សម្រាប់​អាជីវកម្ម​ ម៉ាស៊ីនបោះពុម្ព​សម្រាប់​ ការងារ​ផលិតកម្ម​ និង​ ម៉ាស៊ីន​ផ្តិត​រូបភាព​សម្រាប់​អ្នក​ថតរូប​”​។​ ពិសេស​លោក​អ្នក​ក៏​អាច​ ចូលរួម​ធ្វើការ​តេស្ត​សាកល្បង​ និង​អាច​ពិនិត្យ​ផ្ទាល់​នូវ​គំរូ​ តាម​ទំហំ​ផ្សេងៗ​ នៃ​រូបភាព​បោះពុម្ព​ និង​ផ្តិត​ចេញពី​សម្ភារៈ​ប្លែកៗ​គ្រប់​ប្រភេទ​។​

 

 

លោក​ Kevin​ Chua​ នាយក​ប្រចាំ​តំបន់​ ផ្នែក​ផលិតផល​ និង​ទីផ្សារ​ បាន​កត់​សំគាល់ថា​ ជា​ការ​ពិត​ណាស់​ ការ​បើក​ក្រុមហ៊ុន​ ជំហាន​ដំបូង​ ពិតជា​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​លើ​ដំណើរការ​នានា​ ពិសេស​បញ្ហា​ថវិកា​តិចតួច​ និង​តម្រូវការ​ផ្លាស់​ប្តូរ​ ម៉ាស៊ីន​ព្រី​ន​ប្រើប្រាស់​ចាស់ៗ​ទៅ​ថ្មី​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។​ ជាមួយ​ក្រុមហ៊ុន​ i-Qlick​ យើង​យល់​ពី​ផលវិបាក​ទាំងនេះ​ ហើយ​ យើងខ្ញុំ​សូម​ណែនាំ​នូវ​កញ្ចប់​ផ្តល់​ជូន​ពិសេស​សម្រាប់​អាជីវកម្ម​លោក​អ្នក​ ។​ លោក​អ្នក​នឹង​ទទួល​បាន​ម៉ាស៊ីន​ព្រី​ន​បែប​ឡាស៊ែ​ ថ្មីស្រឡាង​មួយ​គ្រឿង​ភ្លាម​ ដោយ​គ្រាន់​ តែ​ចុះ​កិច្ចសន្យា​ប្រើប្រាស់​ម្សៅ​ថ្នាំ​ (Toner)​ យ៉ាង​ហោច​ចំនួន​មួយ​ក្នុង​មួយ​ខែ​។​ លោក​ អ្នក​អាច​ជ្រើស​យក​ម៉ាស៊ីន​ទាំង​ ១០​ ម៉ូ​ឌែ​ល​ តាម​តម្រូវការ​ ហើយ​ម្សៅ​ថ្នាំ​មួយ​ដប​ សម្រាប់​ម៉ាស៊ីន​ព្រី​ន​មុខងារ​ធម្មតា​មាន​តម្លៃ​ តិច​ជាង​ 70​ ដុល្លា​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។​

 

លោក​ Kazuhiro​ Ozawa​ នាយក​ផ្នែក​ពាណិជ្ជកម្ម​លើ​បច្ចេកវិទ្យា​រូបភាព​ ក៏​មាន​ចំណាប់​ អារម្មណ៍​ផង​ដែរ​ថា​អាជីវកម្ម​គ្រប់​ ប្រភេទ​ អាច​ធ្វើ​អោយ​ប្រសិទ្ធិ​ភាព​ការងារ​កាន់តែ​រហ័ស​ និង​ទទួល​បាន​លទ្ធផល​ខ្ពស់​ ជាមួយ​ការ​ចែករំលែក​ការ​ ប្រើប្រាស់​ ម៉ាស៊ីន​ព្រី​ន​ ដែល​មាន​ បណ្តាញ​ភ្ជាប់​របស់​យើងខ្ញុំ​។​ ពិសេស​យើង​បាន​ដាក់​លក់​នូវ​បណ្តា​ម៉ាស៊ីន​ព្រី​ន​ដំណើរ​ ការ​ដោយ​ប្រព័ន្ធ​ Wifi​ កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ​ទទួល​បានការ​គាំទ្រ​ និង​ពេញ​និយម​ប្រើប្រាស់​លក្ខណៈ​រួម​ពិសេស​ក្នុង​ការិយាល័យ​ ដោយ​មិន​ចាំបាច់​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ណិ​ត​វើក​ក៏​បាន​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ដោយសា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​របៀប​ ធ្វើ​ការងារ​ការិយាល័យ​យើ​សង្កេត​ ឃើញ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទីផ្សារ​កម្ពុជា​ក៏​បាន​ទទួលយក​នូវ​បច្ចេកវិទ្យា​នៃ​សេវាកម្ម​ ពិសេសៗ​ពី​ម៉ាស៊ីន​ព្រី​ន​ Canon​ ដែល​រួម​មាន​ សេវាកម្ម​ Google​ Cloud​ Print​ ដែល​ជា​សេវាកម្ម​ពិសេស​ ផ្តល់​នូវ​ការ​ ស្កេ​ន​ និង​ ព្រី​ន​ ដោយ​ផ្ទាល់​ពី​ទូរស័ព្ទ​ដៃ​ គ្រប់​ទីកន្លែង​ដោយ​ឥត​ខ្សែ​។​ បច្ចេកវិទ្យា​ពិសេស​មួយ​ ទៀត​ គឺ​ការ​សន្សំ​សំចៃ​ភ្លើង​អគ្គី​ស​នី​បាន​ ល្អ​។​ គ្រប់​ម៉ាស៊ីន​ព្រី​ន​មុខងារ​តែ​មួយ​របស់​ Canon​ សុទ្ធតែ​ប្រើ​នូវ​ ដប​ម្សៅ​ថ្នាំ​សន្សំ​ថាមពល​ពិសេស​ (Energy​ Saving​ Fine​ Toner)​ ដែល​ជា​ប្រភេទ​ដប​ម្សៅ​ថ្នាំ​សុទ្ធ​ របស់​ Canon​ សម្រាប់​ការ​ព្រី​ន​បាន​ទាន់ចិត្ត​។​ វា​ប្រើ​នូវ​កម្រិត​កំ​ដៅ​ទាប​ ជាមួយ​ល្បឿន​ រំលាយ​រហ័ស​ និង​ជះ​ម្សៅ​ថ្នាំ​ជាប់​ដិត​ល្អ​។​សារៈ​ប្រយោជន៍​ទាំងនេះ​ ជួយ​អោយ​ម៉ាស៊ីន​អាច​សន្សំ​សំចៃ​អគ្គី​ស​នី​បាន​ល្អ​នៅ​ពេល​ មិន​ ប្រើប្រាស់​ ហើយ​ក៏​កាត់​បន្ថយ​រយៈពេល​រង់ចាំ​ រវាង​ពេល​មិន​ប្រើប្រាស់​ និង​ពេល​បញ្ជា​ព្រី​ន​។​ 

 

 

​លោក​ Hiroshi​  Yokota​ មាន​ប្រសាសន៍​ផង​ដែរ​ថា​ Canon​ គឺជា​ម៉ាក​ល្បី​ដែល​ផ្តល់​នូវ​ ដំ​នោះ​ស្រាយ​ទាំង​ការ​ថត​ និង​ការ​ផ្តិតរូប​ ភាព​របស់​លោក​អ្នក​។​ Canon​ តែងតែ​យល់​ពី​តម្រូវការ​លោក​អ្នក​ តាម​រយៈ​ការ​ផ្តល់​នូវ​សមត្ថភាព​ថត្រូប​ច្បាស់​ប្រណិត​ជាមួយ​ ការ​ កែសំរួល​ រហូត​ដល់​ការ​ផ្តិត​ព្រី​ន​ចេញ​។​ នៅ​ Canon​ យើង​ផ្តល់​នូវ​ជម្រើស​ម៉ាស៊ីន​ព្រី​ន​តម្លៃ​សមរម្យ​ មាន​ប្រភេទ​ទឹក​ថ្នាំ​ ៦​ ពណ៌​ ម៉ាក​ PIXMA​ iP8770​ រហូត​ដល់​ម៉ាស៊ីន​ព្រី​ន​ទំនើប​ម៉ាក​ PIXMA​ PRO-1​ ដែល​មាន​ ទឹក​ថ្នាំ​ ១២​ ពណ៌​ (​ប្រភេទ​LUCIA​ pigment​ ink)​  ដែល​ជា​ជម្រើស​សម​ស្រប​សម្រាប់​អ្នក​ថតរូប​នានា​ ទៅ​តាម​តម្រូវការ​នៃ​ការ​ផ្តិត​រូបភាព​របស់​លោក​អ្នក​។​ ពិ​ពណ៌​នេះ​ ក៏​ប្រមូលផ្តុំ​នូវ​ប្រភេទ​ម៉ាស៊ីន​ថត​ Canon​ ចុង​ក្រោយ​ សម្រាប់​លោក​អ្នក​ សាក​ ល្បង​ ដែល​រួម​មាន​ ម៉ូ​ឌែ​ល​ថ្មី​ EOS​ 7D​ Mark​ II​ ព្រម​ជាមួយ​កា​ម៉េ​រា​តូចៗ​ដែល​មាន​សមត្ថភាព​ហ្ស៊ូ​ម​អស្ចារ្យ​ដល់​ទៅ​ 65x​ ម៉ូ​ឌែ​ល​ PowerShot​ SX60​ HS​ និង​ PowerShot​ G7x​ ។​

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន