no-alternative title

Samsung​ Galaxy​ A​ ពេល​ឃើញនឹងភ្នែក​ កាន់​ផ្ទាល់​ដៃ​ ទើប​ដឹង​ថា​ កាលី​ប​ទាន់សម័យ​អស់ទាស់​!

 

​កាលពី​ថ្ងៃ​ទី​ 23​ ខែមករា​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ Samsung​ ដែល​ជា​ក្រុមហ៊ុន​ទូរ​ស័​ទ្ទ​លេខ​ 1​នៅ​ក្នុង​ពិភព​ លោក​ និង​លេខ​ 1​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​សន្និសីទ​កាសែត​អំពី​ការ​ដាក់​សម្ពោធ​ និង​លក់​ ជា​ផ្លូវការ​ នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី​ Samsung​ Galaxy​ A​ ដែល​មាន​ 3​ម៉ូ​ដែល​គឺ​  Galaxy​ A3,​ Galaxy​ A5​ និង​ Galaxy​ A7​។​  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ទូរស័ព្ទ​ Samsung​ Galaxy​ A​ ជា​ទូរស័ព្ទ​កាលី​ប​បំផុត​សម្រាប់​យុវវ័យ​ ជាមួយ​រូបរាង​តួ​លោហៈ​ ស្លី​ម​ មានកម្ម​វិធី​ ថតរូប​ Selfie​ ប្លែកៗ​ច្រើន​ម៉ូ​ដ​ ជាមួយ​អេ​ក្រង់​ Super​ AMOLED​ ច្បាស់​ដូច​ធម្មជាតិ​ ជាមួយនឹង​ ស៊ី​ម​ Hybrid​ ។​ ក្នុង​ថ្ងៃ​នោះ​ ឃើញ​មាន​យុវវ័យ​ជា​ច្រើន​ក្រុម​បាន​ចូលរួម​ធ្វើតេស្ត​ប្រើ​ សាកល្បង​ និង​ប្រៀបធៀប​ Samsung​ Galaxy​ A​ ទាំង​ 3​ ស៊េរី​ ដែល​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​។​ អ្នកខ្លះ​កាន់​ Samsung​ Galaxy​ A7​ នៅ​មុខ​កញ្ចក់​ដើម្បី​ ដឹង​ ថា​តើ​វា​ស័ក្តិសម​ និង​កាលី​ប​ប៉ុណ្ណា​ ហើយ​  អ្នកខ្លះ​នាំ​គ្នា​ សាក​ថតរូប​ Selfie​ ស្ទីល​ប្លែកៗ​ជាមួយ​កាមេរ៉ា​មុខ​ ទំហំ​ដល់​ ទៅ​ 5MP​ ដែល​មានកម្ម​វិធី​ Selfie​ ច្រើន​ម៉ូ​ដ​។

 

​  

 

​លោក​ ជា​ សុ​ជាតិ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ដូច​អ្វី​ដែល​បាន​ប្តេជ្ញា​ក្នុង​ការ​ស្វែងរក​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ជិ​វីត​កាន់តែ​ប្រសើរ​នោះ​ Galaxy​ A​ បាន​ លេច​ចេញ​ជា​រូប​ រាង​ជាមួយនឹង​ការ​រចនា​យ៉ាង​ផ្ចិតផ្ចង់​លើ​រូបរាង​ស្លី​ម​ស្រស់​ស្អាត​ ជាមួយ​តួ​លោហៈ​ដ៏​រឹង​មាំ​ អេ​ក្រង់​ super​ AMOLED​  ច្បាស់​ឥត​ខ្ចោះ​ ជាមួយ​កម្មវិធី​ Selfies​ ប្លែកៗ​ច្រើន​ម៉ូ​ដ​ ដើម្បី​ផ្សា​ភ្ជាប់​អ្នក​ទៅ​នឹង​សង្គម​ ស៊ី​វិ​ល័យ​ ជា​ពិសេស​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូល​ចិត្ត​បង្ហាញ​ស្ទីល​កាលី​ប​ប្លែកៗ​របស់​ខ្លួន​"​។​

 

 

Galaxy​ A3​ មាន​ទំហំ​អេ​ក្រង់​ 4.5​ អ៊ី​ញ​,​ A5​ មា​ទំហំ​អេ​ក្រង់​ 5​ អ៊ី​ញ​  និង​ A7​ មាន​ទំហំ​អេ​ក្រង់​ 5.5​ អ៊ី​ញ​ ដោយ​ បំពាក់​ជាមួយ​បច្ចេកវិទ្យា​ អេ​ក្រង់​ Super​ AMOLED​ ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ​ និង​ផ្តល់​ភាព​ងាយស្រួល​ទោះបី​ ស្ថិត​ក្រោម​ ពន្លឺ​ថ្ងៃ​។​ ចំពោះ​រូបរាង​ និង​ការ​រចនា​វិញ​ គឺ​វា​កាលី​ប​ទាន់សម័យ​ មាន​រាងស្តើង​ និង​មាន​តួ​លោហៈ​ ពិតជា​អាច​បង្ហាញ​នូវ​ស្ទីល​ជីវិត​ដ៏​រីករាយ​។​ Galaxy​ A3​ មាន​កម្រាស់​ត្រឹម​ 6.7​ ម​.​ល​,​ A5​ កម្រាស់​ 6.9​ ម​.​ល​ និង​ A7​ កម្រាស់​ 6.3​ ម​.​ល​ ដែល​ស៊េរី​ទូរស័ព្ទ​ស្តើង​ជាង​ គេ​បំផុត​របស់​ Samsung​។​ រីឯ​ថតរូប​ Selfie​ បែប​ថ្មី​លោក​អ្នក​​នឹង​ទទួលយក​បទ​ពិសោធន៍​ថតរូប​ Selfie​ បែប​ថ្មី​ល្អ​ដាច់​គេ​ជាមួយ​កាមេរ៉ា​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ក​សែ​ល​ និង​មាន​ កម្ម​វ​ធី​ថតរូប​ Selfie​ ថ្មី​ប្លែក​ដូច​ជា​ Wide​ Selfie,​ Palm​ Selfie,​ Animated​ GIF,​ Beauty​ Face​ Features,​ Rear-cam​ Selfie​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ថតរូប​ Selfie​ បាន​ច្បាស់​ និង​ទំហំ​រូបភាព​ធំ​។​

 

 

Samsung​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ ដែល​ក្រុមហ៊ុន​ Samsung​ សង្ឃឹមថា​ ទូរស័ព្ទ​ Galaxy​ A​ ទាំង​បី​ស៊េរី​នេះ​ នឹង​ក្លាយជា​ទូរស័ព្ទ​ដែល​ពេញ​និយម​ជាងគេ​បំផុត​ ក្នុង​ស្រទាប់​យុវវ័យ​។​ សូម​បញ្ជាក់​ថា​ Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធ​ ភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​  LED​។​ យើង​ មាន​បុគ្គលិក​ចំនួន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ www.samsung.com

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន