កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៥ ក្រុមហ៊ុន MYTEB ម៉ាឡេស៊ីបានបង្កើតដៃគូជាយុទ្ធសាស្ត្រជាមួយនឹង Leagoo Mobile ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែលមានគុណភាពខ្ពស់។ តាមប្រសាសន៍របស់លោក David បានអោយដឹងថា ការចងសម្ព័នភាពជាមួយនឹង Leagoo ដោយសារពួកគេតំណាងអោយម៉ូដែលស្មាតហ្វូនមួយដែលល្អបំផុតដើម្បីចេញមកពីតំបន់អាស៊ីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Leagoo គឺជាទូរស័ព្ទដៃដែលមានល្បឿនលឿនបំផុតនឹងមានគេទទួលស្គាល់ម៉ាកយីហោជាលក្ខណៈអន្តរជាតិ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពួកគេបានពង្រីកវត្តមានរបស់ខ្លួនចូលទៅក្នុងតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាមេរិកឡាទីន។ ពួកគេបានផលិតនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់និងគួរអោយទាក់ទាញ ហើយយើងមានអារម្មណ៍ថាផលិតផលរបស់ពួកគេនឹងត្រូវបានទទួលយកយ៉ាងងាយស្រួលនៅទីផ្សារកម្ពុជា។
លោក យិន ឌីណា ប្រធានផ្នែកទីផ្សារនិងប្រតិបត្តិការបានមានប្រសាសន៍ថា “បាវចនារបស់ Leagoo គឺ ការឈានមុខ... នឹង ទៅមុខ។ ពួកគេបានមើលឃើញថាខ្លួនគេជាអ្នកនាំមុខគេក្នុងការផលិតឧបករណ៍ដែលមានគុណភាពខ្ពស់ដែលតែងតែមានការចង់បានពីក្រសែភ្នែករបស់អតិថិជន។ ពួកគេមានមោទនភាពចំពោះខ្លួនឯងទៅលើបច្ចេកវិទ្យានាំមុខគេ មិនត្រឹមតែបច្ចេកវិទ្យាតែប៉ុននោះ តែក៏មាននៅលើការចនាផងដែរ។ គុណតម្លៃមួយនៅក្នុងចំនោមគុណតម្លៃដ៏សំខាន់របស់ពួកគេគឺស្ថិតនៅក្នុងការត្រួតពិនិត្យគុណភាព ពួកគេបានអនុវត្តជាមួយនិងគោលការណ៍ដ៏តឹងរឹងដែលធានាបាននូវគុណភាពនៅក្នុងរោងចក្ររបស់ពួកគេ និងគ្រប់ផ្នែកនៃដំណើរការផលិតរបស់ពួកគេត្រូវបានទាក់ទងជាមួយនឹងការធ្វើតេស្តជាច្រើនដើម្បីធានាថាផលិតផលសម្រេចនេះមានគុណភាពខ្ពស់។
LEAD 2 : លើសពីអ្វីដែលយើងមើលឃើញ
គុណភាពខ្ពស់ជាមួយនឹងសម្ភារៈដ៏ល្អឥតខ្ចោះ។ នេះគឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 5 អ៊ីញជាមួយលក្ខណៈពិសេសដែលមានអានុភាពខ្ពស់និងមានតម្លៃសមរម្យ។
LEAD 3 :មានលក្ខណៈពិសេសតែមួយគត់ដែលដូចជាអ្នក
មានពណ៌ដ៏ស្រស់ឆើតឆាយ និងមាន CPU quad core ដែលធ្វើអោយស្មាតហ្វូនដែលមានទំហំ 4,5 អ៊ីញនេះជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ។
LEAD 4 : រឹងមាំលើសពីការរំពឹងគិតរបស់អ្នក
ជាទូរស័ព្ទស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដែលមានទំហំ 4 អ៊ីញជាច្រើនដែលមានតំលៃសមរម្យបំផុតនៅលើទីផ្សារជាមួយនឹងលក្ខណៈពិសេសតែមួយគត់។
LEAD 5 : ថ្មកាន់ភ្លើងបានយូរ គ្រាន់តែលេងវា។
ជាទូរស័ព្ទដ៏ស្រស់ឆើតឆាយដែលមានទំហំ 5 អ៊ីញដែលបានភ្ជាប់មកជាមួយនូវថ្ម 2800mAh នៅក្នុងចំណោមទូរស័ព្ទដែលមានលំដាប់ថ្នាក់ខ្ពស់ជាងគេបំផុតរបស់ខ្លួន។សូមមើលគេហៈទំព័រខាងក្រោមសម្រាប់ពត៌មានបន្ថែម :http://leagoo.com.my/
MYTEB បានចាប់ផ្តើមបើកសម្ភោធទូរស័ព្ទរស្មាតហ្វូនស៊េរីថ្មីទាំងនេះ នៅក្នុងពិព័ណ៍ការងារនិងបច្ចេកវិទ្យា ឆ្នាំ 2015 នៅកោះពេជ្រ កាលពីពីថ្ងៃទី 24 ខែមករា។ ក្នុងនាមជាផ្នែកមួយនៃការជំរុញដំបូងរបស់ខ្លួន យើងនឹងផ្តល់ជូននូវការបញ្ចុះតម្លៃដ៏គួរឱ្យទាក់ទាញជាច្រើនសម្រាប់អ្នកទិញជាលើកដំបូង និងថែមជូនកាដូដោយឥតគិតថ្លៃ រួមទាំងថ្មជំនួយដែលមានសមត្ថភាពខ្ពស់ កូកាកូឡានិងមានអ្វីជាច្រើនទៀត។ យើងក៏នឹងត្រូវបើកសម័យប្រជុំមួយអំពី Leagoo ដោយមានការចូលរួមពីអ្នកសារពត៌មាននិងធ្វើការចាប់រង្វាន់ដើម្បីឈ្នះទូរស័ព្ទម៉ាក LEAGOO ថ្មីមួយផងដែរ។