no-alternative title

សេវា​ធានា​រ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន​ Smart​ ផ្តល់​ជូន​តម្លៃ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​កម្ពុជា​

 

​បួន​ខែ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៃ​ការ​ចាប់ផ្តើម​ជា​ក្រុមហ៊ុន​សេវា​ទូរ​សព្ទ័​ដំបូង​ដែល​ចែកចាយ​សេវា​ធានា​រ៉ាប់រង​ជីវិត​។​ សេវា​ធានា​រ៉ាប់រង​ជីវិត​របស់​ក្រុមហ៊ុន​ Smart​ ដែល​ធានា​ទិញ​បន្ត​ដោយ​ Bima​ ឥឡូវនេះ​ បម្រើសេវា​ជូន​ដល់​ក្រុម​គ្រួសារ​ច្រើន​ជាង​ 20.000​ នាក់​នៅ​កម្ពុជា​។​ ក្នុង​នាម​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដំបូង​និង​តែ​មួយ​គត់​ចែកចាយ​សេវា​ធានា​រ៉ាប់រង​ជីវិត​ បច្ចុប្បន្ន​នេះ​ បាន​ចែកចាយ​លើស​ពី​ការ​រំពឹង​ទុក​យ៉ាងច្រើន​នៅ​ក្នុង​ទីផ្សារ​។​ ហើយ​នេះ​ គឺជា​លើក​ដំបូង​នៅ​ក្នុង​ស៊េរី​នៃ​ផលិតផល​ធានា​រ៉ាប់រង​តាម​រយះ​ទូរស័ព្ទ​ ដែល​អាច​រកបាន​តាម​រយៈ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​រវាង​ក្រុមហ៊ុន​ Smart​ និង​ Bima​ ដោយ​រួម​គ្នា​ប្រកាន់​ភាព​ជឿជាក់​ជូន​ដល់​អតិថិជន​ជា​ច្រើន​ជាមួយ​សេវា​បម្រើ​ល្អ​ជាង​មុន​ផ្តល់​ជូន​នូវ​ភាព​ច្នៃប្រឌិត​និង​តំលៃ​សមរម្យ​នៃ​សន្តិសុខ​ហិរញ្ញវត្ថុ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ដើមខែ​ធ្នូ​មានការ​សង​ធានា​រ៉ាប់រង​ជីវិត​លើក​ដំបូង​របស់​ក្រុមហ៊ុន​ Smart​ ទៅ​កាន់​ក្រុម​គ្រួសារ​របស់​បុរស​វ័យក្មេង​ម្នាក់​មាន​អាយុ​ 24​ ឆ្នាំ​។​ Bima​ រក្សា​កំណត់​ត្រា​និង​សិក្សា​ពី​ករណី​នោះ​យ៉ាង​ជាក់លាក់​ ហើយ​ដោះស្រាយ​ត្រឹមតែ​ 3​ ថ្ងៃ​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​ស្នើ​ជូន​ដល់​អ្នក​ទទួលផល​។​ លោក​ ហៀ​ង​ ប៊ុ​ន​ហៃ​ ប្រធាន​ផ្នែក​បណ្តឹងទាមទារ​សំណង​របស់​ក្រុមហ៊ុន​ Bima​ បាន​អធិប្បាយ​អោយ​ដឹង​ថា​ Bima​ យល់​ច្បាស់​ពី​តម្រូវការ​បន្ទាន់​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​គ្រួសារ​ ក្នុង​ករណី​អកុសល​ណាមួយ​ ជា​ពិសេស​ក្នុង​ករណី​អកុសល​ដែល​កើតឡើង​ចំពោះ​អ្នករក​ចំណូល​របស់​គ្រួសារ​។​

 

​នៅ​ទូ​ទាំង​ពិភពលោក​ ផលិតផល​នានា​របស់​ Bima​ គឺ​តែងតែ​ជា​បទ​ពិសោធ​លើក​ដំបូង​របស់​អតិថិជន​ខ្លួន​ក្នុង​ការ​ជ្រើសរើស​សេវា​ធានា​រ៉ាប់រង​ ហើយ​ជា​មធ្យម​មាន​អតិថិជន​របស់​ខ្លួន​ 14%​ នៅ​ក្នុង​ទីផ្សារ​ក្នុង​តំបន់​ ដែល​ពី​មុន​ធ្លាប់​ជាវ​សេវា​ធានា​រ៉ាប់រង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​។​ ក្រុមហ៊ុន​ Bima​ បាន​សិក្សា​មើល​លើ​ស្ថិតិ​មួយ​ដែល​ស្រ​ដៀង​គ្នា​ សម្រាប់​កម្ពុជា​ ហើយ​ឥឡូវនេះ​ ក្រុមហ៊ុន​មាន​អតិថិជន​រហូត​ដល់​ជាង​ 20.000​ នាក់​ ក្នុង​រយះ​ពេល​ 4​ ខែ​ នេះ​ជា​លទ្ធផល​នាំមុខ​គេ​លើ​សេវា​ធានា​រ៉ាប់រង​ របស់​ខ្លួន​ក្នុង​ការ​ប្រជ្រៀតចូល​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្រៅពី​ការ​ជាវ​សេវា​ធានា​រ៉ាប់រង​តាម​រយៈ​អ្នក​ប្រឹក្សា​លក់​របស់​ Bima​ អតិថិជន​ក៏​អាច​ជាវ​បាន​តាម​រយះ​ការ​ចុច​លេខ​កូដ​ខ្លី​ *2248*​ 1#​ ឬ​ទូរស័ព្ទ​មក​កាន់​ភ្នាក់ងារ​ Smart​ ឬ​ទូរស័ព្ទ​មក​សេវា​អតិថិជន​ Bima​ 010​ 242​ 248​ ។​

 

​ជាមួយនឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៃ​សេវា​ធានា​រ៉ាប់រង​ជីវិត​របស់​ក្រុមហ៊ុន​ Smart​ នេះ​គឺជា​ការ​រីក​ដុះដាល​មួយ​ដែល​ជំរុញ​អោយ​មានការ​ច្នៃប្រឌិត​ថ្មីៗ​កាន់តែ​ច្រើន​ជាង​មុន​នៃ​ផលិតផល​ធានា​រ៉ាប់រង​តាម​រយះ​ទូរស័ព្ទ​ដៃ​ ហើយ​គ្រប់​គ្នា​នឹង​ទន្ទឹង​រង​ចាំ​នូវ​ភាព​ជា​ដៃរ​គូរ​ផ្សេង​ទៀត​ក្នុង​ការ​បំរើ​អតិថិជន​ Smart​ ជាមួយ​សន្តិសុខ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​មាន​តំលៃ​សមរម្យ​ ព្រមទាំង​បង្កើន​ការ​ជ្រៀតចូល​សេវា​ធានា​រ៉ាប់រង​ក្នុង​គោលបំណង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​សំរាប់​គ្រប់​ក្រុម​គ្រួសារ​កម្ពុជា​។​

 

​ក្រុមហ៊ុន​ Smart​ Axiata​ Co.,​ Ltd​ ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ធំ​ជាងគេ​ទី​ពីរ​របស់​ប្រទេស​កម្ពុជា​កំពុង​បម្រើ​អតិថិជន​ 6​ លាន​នាក់​ស្ថិត​ក្រោម​ Smart​ brand​។​ នៅ​ក្នុង​ខែមករា​ឆ្នាំ​ 2014​ ក្រុមហ៊ុន​ Smart​ បាន​បើក​ដំណើរការ​បណ្តាញ​ 4G​ LTE​ របស់​ខ្លួន​និង​ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​សេវា​ 4G​។​ ក្រុមហ៊ុន​ Smart​ ក៏​បាន​ផ្តល់​នូវ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត​ 2G,​ 2.5G,​ 3G​ និង​ 3.75G​ ដើម្បី​ទ្រទ្រង់​និង​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​ទូរស័ព្ទ​ដៃ​ក៏​ដូច​ជា​សេវា​ Roaming​ អន្តជាតិ​ នៅ​ទូ​ទាំង​ជាង​ 150​ ប្រទេស​។​ បណ្តាញ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​យ៉ាង​ទូលំទូលាយ​គឺ​អាច​រកបាន​នៅ​គ្រប់​ខេត្ត​ក្រុង​ចំនួន​ 25​ ក្នុង​ប្រទេស​ កម្ពុជា​។​ កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​មាន​ជាង​ 800​ នាក់​ដែល​រួម​មាន​ទាំង​អ្នកជំនាញ​ក្នុងស្រុក​និង​បរទេស​។​ ក្រុមហ៊ុន​ Smart​ បាន​ប្តេជ្ញា​ចិត្ត​ដល់​អតិថិជន​ បុគ្គលិក​ និង​ប្រជាជន​កម្ពុជា​ ផ្តល់​នូវ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​ពួក​គេ​។​ "Smart​  ជិ​វិត​រស់​រវើក​"​។​

 

 Milvik​ (Bima)​ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធានា​រ៉ាប់រង​ខ្នាត​តូច​មួយ​ដែល​ទទួល​បាន​ពានរង្វាន់​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស៊ុ​យ​អែ​ត​។​ ផលិតផល​ធានា​រ៉ាប់រង​ Milvik​ បាន​បម្រើ​ដល់​អតិថិជន​ជាង​ 10​ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​ 12​ នៅ​ទូ​ទាំង​អាស៊ី​ អាហ្វ្រិក​និង​អា​មេ​រិ​កឡា​ទី​ន​។​ បេសកកម្ម​របស់​ក្រុមហ៊ុន​នេះ​គឺ​ដើម្បី​បង្កើន​ការ​ជ្រៀតចូល​ការ​ធានា​រ៉ាប់រង​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​ទៅ​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង​មាន​តម្លៃ​សមរម្យ​។​ Milvik​ (​កម្ពុជា​)​ ភី​អិ​ល​ស៊ី​ ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​។​

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន