ក្រុមហ៊ុន KLDis មានកិត្តិយសសូមជំរាបជូនដំណឹង និងគោរពអញ្ជើញដល់សាធារណៈជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាប ថា ចាប់ពីថ្ងៃនេះតទៅក្រុមហ៊ុន នឹងមានផ្តល់នូវការកក់ទុកជាមុនសំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Note Edge ដែលនឹងមានវត្តមាននៅលើ ទីផ្សារប្រទេសកម្ពុជាយើងនៅក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន KLDis ផ្តល់ជូននូវតម្លៃដ៏ពិសេសបំផុត គឺត្រឹមតែ $779 ប៉ុណ្ណោះ ហើយអតិថិជនទាំងអស់ និងទទួលបានកាដូពិសេសដែលមានតំលៃយ៉ាងតិច $60 ដោយគ្រាន់តែមកចុះឈ្មោះ និងផ្តល់លេខទូរស័ព្ទ នៅសាខាទាំងបួនរបស់ក្រុមហ៊ុន KLDis ព្រមទាំងបង់ប្រាក់កក់ទុកជាមុនចំនួន $50 គឺជាការស្រេច។ បន្ថែមពីលើនេះ ក្រុមហ៊ុន KLDis ក៏នូវមានផ្តល់ជូនសេវាកម្មធានារយះពេលពេញមួយឆ្នាំ ទៀតផង។
KLDis តែងតែពាំនាំនូវអ្វីដែលថ្មីៗដល់អ្នកប្រើប្រាស់ជានិច្ចលើកនេះ គឺវត្តមានរបស់ Galaxy Edge ដែលមានការរចនារូបរាងថ្មី ប្លែក ដោយមានអេក្រង់ កោងមួយចំនិតសំរាប់បង្ហាញព័ត៌មានណូធីហ្វីខេហ្សិនផ្សេងៗ។ ផ្នែកខាងក្រោមរបស់វាវិញ ក៏មានរន្ធសំរាប់ ដោតប៊ិច Stylus ផងដែរ។ និយាយជារួម គឺវា មានរូបរាងប្រហាក់ប្រហែលនឹង Note 4 តែត្រូវបានបន្ថែមអេក្រង់កោងនៅគែមខាងស្តាំ។ ជាមួយនឹងអេក្រង់កោងនៅខាងគែមនេះ មុខងារចំបងរបស់វា គឺប្រើសំរាប់បង្ហាញនូវរាល់ណូតធីហ្វីខេហ្សិន និងបើកនូវកម្មវិធីដែលប្រើប្រាស់ចាំបាច់ៗមួយចំនួន។
Samsung Note Edge មានអេក្រង់ប្រភេទ Super AMOLED រីសូលូហ្សិន 1600x560 ភិចសែល ទំហំ 5.6 អីុង នឹងមានដង់ស៊ីតេរូបភាពខ្ពស់ដល់ទៅ 524 PPI ឯណោះ ដែលធ្វើអោយការបង្ហាញរូបភាពមានលក្ខណៈ ច្បាស់ល្អដូចធម្មជាតិពិតៗ។ បន្ថែមពីេនះ វានៅប្រើប្រាស់កញ្ចក់ការពារប្រភេទ Corning Gorilla Glass 3 ដែលមានកំរា៉ស់ស្តើង ងាយស្រួលចុចថាច់ និងការពារការកកិតឆ្កូតបានល្អជាងមុន។ បន្ទះឈីបដែលគេប្រើប្រាស់នៅលើ Note Edge េនះ មានតែមួយប្រភេទទេ គឺពពួក Qualcomm Snapdragon 805 ដែលរួមមាននូវអង្គគណនា 4 គ្រាប់ប្រភេទ Krait 450 Quad Core ល្បឿន 2.7GHz និងអង្គក្រាហ្វិក Adreno 420។ ឯអង្គចងចាំ RAM វិញ គឺមានទំហំដល់ទៅ 3 GB ឯណោះ។
Samsung Note Edge មានកាមេរា៉ ទំហំ 16 មេហ្គាភិចសែល និងបំពាក់ដោយបច្ចេកវិទ្យា Optical Image Stabilization ដែលជួយកាត់បន្ថយលំញ័រ ពេលថត។ ចំណែកឯកាមេរា៉ខាងមុខរបស់ Galaxy Note Edge េនះ មានទំហំ 3.7 មេហ្គាភិចសែល ជាមួយនឹងឡែន F1.9 ដែលអាចចាប់ពន្លឺបានភ្លឺ ជាងមុនរហូតដល់ទៅ 60% ដែលពិសេសបំផុតសំរាប់ការថតរូប Selfie។
សំរាប់អសយដ្ឋានសាខាទាំងបួនរបស់ក្រុមហ៊ុន KLDis គឺស្ថិតនៅតាមទីតាំងដូចខាងក្រោម៖
១- KLDis 1 - Mondial Center: 428 T/U Mao Tse Toung Boulevard (opposite Mondial Center).Tel 023 997 163
២- KLDis 2 - Central Market: 40E0,Sangkat Phsar Thmey 1 (East Side of Central Market). Tel 023 218 161
៣- KLDis 3 - Monivong North: No.306BCD, Preah Monivong Boulevard (opposite Phnom Penh Tower). Tel 023 223 838
៤- KLDis 4 - Monivong South: No.701DE, Preah Monivong Boulevard (opposite Pyong Yang restaurant). Tel 023 981 688