ទូរទស្សន៍ដ៏ទំនើប LG ULTRA HD TV 4K ទំហំ 65 និង 55 អ៊ីញ ជាទូរទស្សន៍ខ្នាតធំរបស់ក្រុមហ៊ុន LG ដែលមានអេក្រង់កោងកំរិត ULTRA HD 4K ដ៏ប្រណិត។ ទូរទស្សន៍នេះត្រូវបានបង្កើតឡើងដោយវិស្វករយ៉ាងជំនាញបំផុតនៅលើពិភពលោករបស់ក្រុមហ៊ុន LG ដែលបានបំពាក់ដោយបច្ចេកវិទ្យាអេឡិចត្រូនិចដ៏ទំនើបៗចុងក្រោយអស្ចារ្យបំផុត។ រូមជាមួយនឹងការរូមបញ្ចូលនូវគំនិតច្នៃប្រឌិតរចនាឡើងជាទូរទស្សន៍កំរិត ULTRA HD ដែលមាន រូបរាងកោងថ្មី ដែលប្រកបដោយភាពទាក់ទាញអារម្មណ៍បំផុត សាកសមជាមួយជីវភាពរស់នៅបែបទាន់សម័យនឹងស៊ីវីល័យទំនើប (Modern Life Style) ។ ទូរទស្សន៍ស៊េរីថ្មីនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាដល់មជ្ឈដ្ឋានសាធារណៈជនខ្មែរគ្រប់ជាន់ថ្នាក់ថាពិតជាមានរូបភាពដ៏អស្ចារ្យបំផុតដូចពិត!!! ពោលគឺនៅពេលដែលលោកអ្នកបាន ទស្សនាទូរទស្សន៍ថ្មីនេះ អានុភាពដ៏ភ្លឺច្បាស់ 4K resolution (3,840pixel x 2,160pixel) បានធ្វើឲ្យរូបភាពនៃទូរទស្សន៍ភ្លឺច្បាស់ពណ៌ធម្មជាតិ 100% ដែលធ្វើអោយលោកអ្នកមានអារម្មណ៍ថាលោកអ្នកកំពុងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់តែម្តង។
ទូរទស្សន៍ដ៏ទំនើបអេក្រង់កោង LG ULTRA HD TV 4K ជាប្រភេទ Smart+ TV ដែលមានអេក្រង់ពណ៌ធម្មជាតិប្រភេទ IPS 4K ដែលមានពន្លឺភ្លឺច្បាស់គ្រប់ជ្រុង និងមានបំពាក់ដោយប្រព័ន្ធ webOS ដែលធ្វើអោយទូរទស្សន៍នេះមានលក្ខណះសាមញ្ញប៉ុន្តែមានល្បឿនលឿនបំផុត។ ទូរទស្សន៍ដ៏ទំនើប 4K 3D+ នេះអាចអោយលោកអ្នករីករាយជាមួយការមើល 3D តាមរយះទូរទស្សន៍ដែលមានកំរិត ULTRA ដែលមានពន្លឺភ្លឺចាំងច្បាស់ដ៏អស្ចារ្យបំផុតប្រៀបដូចជាគ្រីស្តាល់ ។ បន្ថែមពីនេះទៀតលោកអ្នកក៏អាចបំពេញនូវតំរូវការក្នុងការកំសាន្តផ្សេងៗទៀតជាច្រើនផងដែរដូចជា Magic Remote (តេលេវេទមន្ត), live Menu*, អាចប្រើប្រាស់SmartShare*, បច្ចេកវិទ្យា 2M Camera Ready (អាចថតរូបបានដោយប្រើកាយវិការ រឺ ធ្វើការបញ្ជារដោយសំលេង), ប្រព័ន្ធសំលេង ULTRA Surround, LG Store*, បច្ចេកវិទ្យា Time Machine ព្រមទាំងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនទៀតរបស់ LG ដែលកំពុងតែមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន។