បច្ចុប្បន្នមិនថានៅតាមផ្ទះ ក្រុមហ៊ុន អង្គការ ទីកន្លែងការងារគ្រប់មជ្ឈដ្ឋាន ហាងលក់ទំនិញ ឬទីកន្លែងប្រកបអាជីវកម្មតូចធំគ្រប់ប្រភេទ គឺសុទ្ធសឹងតែមានបំពាក់នូវប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីការការពារ និងការគ្រប់គ្រងសកម្មភាពអាជីវកម្មដោយមានទំនុកចិត្ត។ ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដើម្បីទស្សនានៅពេលធ្វើដំណើរជិតឆ្ងាយ គឺទាមទារអោយមានភ្ជាប់សេវាអ៊ីនធឺណិត ដូចនេះបានជាឌីជីជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត បានចេញជាកញ្ចប់ថ្មីពិសេសដល់អតិថិជនដែលមានបំណងចង់ប្រើប្រាស់សេវាកាមេរ៉ាសុវត្ថិភាព ហើយអាចគ្រប់គ្រងបាននៅពេលធ្វើដំណើរទាំងទីជិតឆ្ងាយ។
តាមរយៈបច្ចេកវិទ្យាខ្សែកាបអុបទិកពីឌីជីអ៊ីនធឺណិត រួមនឹងល្បឿនអាប់ឡូត (Upload) គ្មានគូប្រៀបរហូតដល់ ៣០Mbps អាចចាប់យករូបភាពវីដេអូភ្លឺច្បាស់ល្អកំរិត FULL HD ជាមួយចលនាសកម្មភាពមិនទាក់ពេលទស្សនាកំរិត ៦០fps គ្រប់ពេលវេលា គ្រប់ទីកន្លែងតាមតែអ្នកចង់បាន។ ចំនុចពិសេសទាំងអស់នេះបានធ្វើអោយ សេវាកាមេរ៉ាសុវត្ថិភាពពីឌីជី មិនមានក្រុមហ៊ុនអ៊ីនធឺណិតណាអាចផ្តល់ជូនបានឡើយ។
សម្រាប់កញ្ចប់ថ្មីពិសេសនេះ តម្លៃត្រឹមតែ ១៥ដុល្លា ក្នុង១ខែ សំរាប់អតិថិជនកំពុងប្រើប្រាស់សេវាអ៊ីនធឺណិតឌីជីស្រាប់ នោះលោកអ្នកចំណាយត្រឹមតែ ៦ដុល្លា ប៉ុណ្ណាះក្នុង១ខែ។
បើមានបំណងជាវ ឬចង់បានព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ឌីជី តាមរយៈទួរសព្ទលេខ 089/098 888 992 | 098 800 913 | 098 800 617 ឬក៏ចូលទៅកាន់គេហទំព័រhttp://www.digi.com.kh/ipcamera/