no-alternative title

​ក្រុមហ៊ុន​ Futureworld​ មក​ដល់​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ជាមួយនឹង​ហាង​ Premium​ Apple​ Store

 

​ថ្ងៃ​ទី​ ១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​ Futureworld​ ដែល​ជា​សមាជិក​មួយ​នៃ​បណ្តា​ក្រុមហ៊ុន​របស់​ Thakral​ Group​ និង​ជា​អ្នក​ ឯកទេស​ក្នុង​បណ្តាញ​លក់រាយ​ផលិតផល​ Apple​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​បើក​សម្ភោ​ធ​ ហាង​ទំនិញ​លំដាប់​ខ្ពស់​របស់​ខ្លួន​នៅ​អគារ​វឌ្ឍនៈ​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​ ក្រុមហ៊ុន​ដែល​ មាន​មោទនភាព​ទៅ​លើ​សេវា​ និង​ឧត្តមភាព​ក្នុង​តំបន់​របស់​ខ្លួន​មួយ​នេះ​ បាន​ពង្រីក​ខ្លួន​ចូល​មក​ដល់​ ប្រទេស​កម្ពុជា​ហើយ​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្រុមហ៊ុន​ Futureworld​ គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​មួយ​ដែល​មាន​ហាង​លក់​ ផលិតផល​ Apple​ ទូ​ទាំង​ទ្វីបអាស៊ី​ ដែល​មាន​ចំនួន​សរុប​ ៣៥​ទីតាំង​ ក្នុង​បណ្តា​ប្រទេស​ចំនួន​១០​ រួម​មាន​ ហុងកុង​ វៀតណាម​ ឥណ្ឌា​ ម៉ា​ឡេ​ស៊ី​ នេ​ប៉ា​ល់​ ហ្វី​លី​ពី​ន​ បង់​ក្លា​ដេ​ស្ស​ ស្រី​លង្ការ​ មី​យ៉ា​ន់​ម៉ា​។​

 

 

​ដោយ​ស្ថិត​នៅ​ក្បែរ​បណ្តា​ហាង​ទំនិញ​ ភោជនីយដ្ឋាន​ និង​ការិយាល័យ​លំដាប់​ខ្ពស់​ជា​ច្រើន​ផ្សេង​ ទៀត​ នៅ​ជាន់​ក្រោម​ដី​នៃ​អគារ​វឌ្ឍនៈ​ដ៏​ធំ​ស្កឹមស្កៃ​ ហាង​តាំង​ផលិតផល​របស់​យើងខ្ញុំ​ នឹង​ផ្តល់​ជូន​ នូវ​ការ​រៀបចំ​ដ៏​ប្រសើរ​បំផុត​ ដែល​រំលេច​នូវ​ផលិតផល​របស់​ Apple​ គួប​ផ្សំ​នឹង​សម្ភារ​ប្រើប្រាស់​ បន្ទាប់បន្សំ​លំដាប់​ខ្ពស់​ជា​ច្រើន​ដែល​សុទ្ធសឹងតែ​ជា​ម៉ាក​សញ្ញា​ល្បីឈ្មោះ​ជុំវិញ​សាកលលោក​ តាម​ រយៈ​នេះ​ យើងខ្ញុំ​ផ្តល់​ជូន​នូវ​បរិយាកាស​បើកចំហ​ និង​ផ្តល់​លទ្ធភាព​អោយ​លោក​អ្នក​អាច​ពិនិត្យ​ មើល​ផលិតផល​ទាំងអស់​យ៉ាង​ពេញលេញ​ក្នុង​ពេល​តែ​មួយ​។​

 

 

​ពិធី​បើក​សម្ភោ​ធនា​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ នេះ​គឺជា​សមិទ្ធិ​ផល​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ Futureworld​ ព្រោះ​នេះ​គឺជា​ហាង​ទំនិញ​លំដាប់​ខ្ពស់​ទី​មួយ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ ទីផ្សារ​មួយ​ដែល​បាន​ និង​កំពុង​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​។​ ហាង​ទំនិញ​ថ្មី​នេះ​ មាន​គោល​ បំណង​ផ្តល់​ជូន​អតិថិជន​នូវ​ឳ​កាស​ស្វែង​យល់​ និង​សាកល្បង​ប្រើប្រាស់​ផលិតផល​ និង​ដំណោះ​ ស្រាយ​ច្នៃប្រឌិត​ថ្មីៗ​របស់​ Apple​ ដោយ​ផ្ទាល់​។​ ក្រុមហ៊ុន​ Futureworld​ នឹង​ផ្តល់​ជូន​នូវ​គ្រប់​ផលិត​-​ ផល​ Mac,​ iPad,​ iPhone​ និង​ iPod​ រួម​ជាមួយនឹង​សម្ភារ​ប្រើប្រាស់​បន្ទាប់បន្សំ​ដ៏​សម្បូរ​បែប​ផង​ដែរ​ ដែល​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​សម្រាប់​ការ​ពិនិត្យ​មើល​យ៉ាង​ងាយស្រួល​ ប្រកបដោយ​ផាសុកភាព​។​ ហាង​ទំនិញ​យើងខ្ញុំ​សូម​ធានា​ជូន​នូវ​បទ​ពិសោធន៍​ជាវ​ទំនិញ​ដ៏​ពេញលេញ​ និង​សេវា​បម្រើ​ ដោយ​បុគ្គលិក​ ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ និង​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ត្រឹមត្រូវ​។​ 

 

 

​ក្រុមហ៊ុន​ Futureworld​ បាន​ចាប់ផ្តើម​បើក​បម្រើ​ជូន​អតិថិជន​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ក្របខ័ណ្ឌ​ជា​ អ្នកមាន​សិទ្ធិ​លក់​បន្ត​ (AAR)​ និង​អ្នកមាន​សិទ្ធិ​ផ្តល់​សេវា​ Apple​ (AASP)​ នៅ​ខេត្តសៀមរាប​ចាប់​ តាំងពី​ឆ្នាំ​២០០៨​ មក​ម្លេះ​។​

 

 

​នៅ​ក្រុមហ៊ុន​ Futureworld​ អ្នកឯកទេស​ប្រកបដោយ​ចំណេះដឹង​នឹង​រង់ចាំ​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ ស្វែង​យល់​អំពី​រាល់​ផលិតផល​ថ្មីៗ​របស់​ Apple​។​ បរិស្ថាន​ផ្ទាល់​នៅ​នេះ​ផ្តល់​ជូន​នូវ​ឳ​កាស​ប្រើប្រាស់​ សាកល្បង​នូវ​គ្រប់​ផលិតផល​ទាំងអស់​ ហើយ​បុគ្គលិក​ដែល​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ដោយ​ Apple​  នឹង​ផ្តល់​ដំបូន្មាន​យ៉ាង​សុ​ក្រិ​ត្យ​ដល់​អតិថិជន​ទូទៅ​ និង​អតិថិជន​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​ វិជ្ជាជីវៈ​។​ ហាង​ទំនិញ​លំដាប់​ខ្ពស់​របស់​យើងខ្ញុំ​ក៏​មាន​ផ្តល់​ជូន​នូវ​ការ​បង្ហាត់បង្ហាញ​ និង​វគ្គ​បណ្តុះបណ្តាល​ ក្នុង​ហាង​ទំនិញ​ផ្ទាល់​ជា​ប្រចាំ​ដើម្បី​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ទាញ​យក​ ផល​ចំណេញ​ជា​អតិបរមា​ពី​ ការ​ជាវ​ទំនិញ​របស់​ខ្លួន​ផង​ដែរ​។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន