no-alternative title

ក្រុមហ៊ុន​ Panasonic​ បើក​សម្ពោធ​ពិព័រណ៍​ Solutions​ Expo​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​

 

​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ Panasonic​ បាន​បើក​សម្ពោធ​ពិព័រណ៍​ Solutions​ Expo​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​បំផុត​នៃ​បច្ចេកវិទ្យា​ថ្មី​ និង​ ផលិតផល​អាជីវកម្ម​-​ទៅ​-​អតិថិជន​ (B2C)​ និង​ដំណោះស្រាយ​អាជីវកម្ម​-​ទៅ​-​អាជីវកម្ម​ (B2B)​ ពេញលេញ​ទាំងស្រុង​របស់​ក្រុមហ៊ុន​ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ពិព័រណ៍​នេះ​មាន​ស្តង់​ប្រកបដោយ​បទ​ពិសោធន៍​ចំនួន​ប្រាំមួយ​ -​ ការ​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​សាជីវកម្ម​ ការ​ស្នាក់​នៅ​ និង​ដំណោះស្រាយ​ថាមពល​ សណ្ឋាគារ​ ការ​អប់រំ​ និង​ហាង​លក់ទំនិញ​ -​ ដើម្បី​នាំ​មក​នូវ​ “​ជីវិត​កាន់តែ​ប្រសើរ​ ពិភពលោក​កាន់តែ​ប្រសើរ​”​ សម្រាប់​អតិថិជន​ និង​ដៃគូ​អាជីវកម្ម​នានា​។​

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Junichiro​ Kitagawa​ នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ Panasonic​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​មាន​ប្រសាសន៍​ថា​ “​កំណើនសេដ្ឋកិច្ច​ពិតប្រាកដ​របស់​កម្ពុជា​ បាន​កើនឡើង​ប្រកបដោយ​ស្ថិរភាព​ ក្នុង​កម្រិត​ជា​មធ្យម​ចំនួន​ ៧%​ ជា​ប្រចាំឆ្នាំ​ សម្រាប់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ​នៃ​សក្តានុពល​អភិវឌ្ឍន៍​នា​ពេល​អនាគត​របស់​ខ្លួន​។​ ដោយសារ​ប្រទេស​នេះ​បន្ត​រីក​ចម្រើន​ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​ បច្ចេកវិទ្យា​ប្រកបដោយ​ការ​ច្នៃប្រឌិត​ ផលិត​ដែល​មានគុណ​ភាព​ខ្ពស់​ និង​ដំណោះស្រាយ​ចម្រុះ​របស់​ ក្រុមហ៊ុន​ Panasonic​ អាច​គាំទ្រ​ដល់​កំណើន​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ជាទី​ផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ជា​យុទ្ធសាស្ត្រ​ទាំង​បួន​របស់​យើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ខ្ញុំ​ព្យាករណ៍​ទីផ្សារ​នេះ​ថា​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មួយ​ ចំពោះ​គោលដៅ​លក់​ជា​សកល​របស់​យើង​ចំនួន​ ១០​លាន​លាន​យ៉េន​ជប៉ុន​ ត្រឹម​ឆ្នាំ​២០១៨​ ដែល​ជា​ខួប​លើក​ទី​១០០​ របស់​ក្រុមហ៊ុន​”​។​ 

 

 

 

​បន្ទប់​តាំង​បង្ហាញ​ចម្រុះ​របស់​ក្រុមហ៊ុន​  Panasonic​  និង​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើន​ចំណុច​ទំនាក់ទំនង​អតិថិជន​ ក្រុមហ៊ុន​ Panasonic​ នឹង​បើក​សម្ពោធ​បន្ទប់​តាំង​បង្ហាញ​ចម្រុះ​ និង​ម​ជ្ឈ​ មណ្ឌល​សេវាកម្ម​ នៅ​ភ្នំពេញ​ ក្នុង​ខែឧសភា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​។​ បន្ទប់​តាំង​បង្ហាញ​ និង​មជ្ឈមណ្ឌល​សេវាកម្ម​ផ្តល់​សេវា​គាំទ្រ​ក្រោយ​ការ​លក់​ និង​បង្ហាញ​នូវ​ការ​ផ្តល់​ជូន​ B2C​ និង​ B2B​ ពេញលេញ​របស់​ក្រុមហ៊ុន​Panasonic​។​ ជ្រុង​នៃ​គ្រឿង​ចម្អិន​អាហារ​ និង​សម្ផស្ស​ របស់​ក្រុមហ៊ុន​ Panasonic​ អាច​ឲ្យ​អតិថិជន​ទទួល​បាន​បទ​ពិសោធន៍​ផលិតផល​មុនគេ​។​ មជ្ឈមណ្ឌល​ សេវាកម្ម​នៅ​សៀមរាប​ ក៏​មាន​គម្រោង​បើក​សម្ពោធ​ក្នុង​ខែឧសភា​ ឆ្នាំ​២០១៥​ ជាមួយនឹង​ការ​ផ្តល់​ជូន​ដូច​គ្នា​សេវាកម្ម​គាំទ្រ​ និង​ជុស​ជុល​។​

 

 

 

Hedehiko​ Kondo​ ប្រធាន​តំណាង​របស់​ក្រុមហ៊ុន​ Panasonic​ ប្រចាំ​អាស៊ី​ប៉ា​សី​ហ្វិ​ក​ ការិយាល័យ​ប្រចាំ​កម្ពុជា​ បាន​មាន​យោបល់​ថា​ យើង​នឹង​សម្រេច​បាន​ ‘​ជីវិត​កាន់តែ​ប្រសើរ​ ពិភពលោក​កាន់តែ​ប្រសើរ​’​ សម្រាប់​អតិថិជន​កម្ពុជា​របស់​យើង​ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នៃ​ផលិតផល​ B2C​ ផលិតផល​ B2B​ ព្រមទាំង​សកម្មភាព​ CSR​។​ នៅ​ពេល​ប្រទេស​នេះ​អភិវឌ្ឍ​ ក្រុមហ៊ុន​ Panasonic​ នឹង​ផ្តោត​លើ​ការ​គាំទ្រ​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ មិន​ថា​ជា​ការ​ដឹក​ជញ្ជូន​ សណ្ឋាគារ​ ការ​ស្នាក់​នៅ​ ឬ​ពាណិជ្ជកម្ម​នោះ​ទេ​។​ លើស​ពី​នេះ​ យើង​សង្ឃឹមថានឹង​កែ​លម្អ​គុណភាព​រស់នៅ​នៅ​ក្នុង​តំបន់​ជនបទ​ តាម​រយៈ​ដំណោះស្រាយ​ការ​បំភ្លឺ​ ដូច​ជា​ ប្រព័ន្ធ​បង្កើត​ថាមពល​កកើត​ឡើង​វិញ​ និង​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ជាដើម​។​ ជា​ចុង​ក្រោយ​ក្រុមហ៊ុន​ Panasonic​ មិន​ត្រឹមតែ​ព្យាយាម​កែសម្រួល​ផលិតផល​ដើម្បី​បំពេញ​តាម​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ចម្លង​គម្រោង​ជាស​កល​ដែល​ជោគជ័យ​មក​ប្រើប្រាស់​នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”​។​ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន