សព្វថ្ងៃនេះ ក្រឡេកមើលទៅលើទីផ្សារទូរស័ព្ទប្រទេសកម្ពុជា បើទោះជាមានការហូរចូលនូវបណ្តាម៉ាកទូរស័ព្ទស៊េរីថ្មីៗ មួយ ចំនួនច្រើនយ៉ាងណាក៏ដោយ ក៏ទូរស័ព្ទ iPhone 6 គឺនៅតែជាទូរស័ព្ទដែលមានការពេញនិយម ក៏ដូចជាគាំទ្រយ៉ាងខ្លាំងពី សំណាក់អ្នកប្រើប្រាស់ជាច្រើន នេះគឺដោយសារតែវាមានរូបរាងស្អាត ទាន់សម័យ ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើប ហើយ និងមានតម្លៃថ្លៃគួរសម្យបើប្រៀបធៀបជាមួយនិងម៉ាកដទៃទៀត។ ស្របពេលជាមួយនឹងពេញការនិយម តម្លៃរបស់ទូរស័ព្ទ ស៊េរីទំនើបមួយនេះ នៅតាមក្រុមហ៊ុនធំៗ និងបណ្តាហាងលក់ទូរស័ព្ទជាច្រើន គឺមានការប្រែប្រួល និងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ គួអោយគត់សំគាល់បំផុត។
ដោយឡែកសំរាប់ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិនាំចូល និងចែកចាយផលិតផល Apple មកកាន់ទីផ្សារព្រះរា ជាណាចក្រកម្ពុជា នៅលើគេហទំព័រ http://ione2u.com របស់ខ្លួន នៅពេលថ្មីៗនេះ ក៏បានបង្ហាញពីការប្រែប្រួលតម្លៃរបស់ ទូរស័ព្ទនេះផងដែរ ក្នុងនោះគឺទូរស័ព្ទ iPhone 6 (64GB) គឺមានតម្លៃត្រឹមតែ 839 ដុល្លាតែប៉ុណ្ណោះ បើធៀបទៅនឹងបណ្តាហាង ផ្សេងៗគឺមានលក្ខណះសមរម្យជាង ហើយសំរាប់ទូរស័ព្ទ iPhone 6 (128GB) វិញគឺមានតម្លៃត្រឹមតែ 939 ដុល្លា។ សំរាប់ព័ត មានលំអិតពីតម្លៃនេះ លោកអ្នកអាចទំនាក់ទំនងក្រុមហ៊ុន iOne តាមរយះទូរស័ព្ទលេខ 023 99 75 75។
សូមបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 6 ត្រូវបានរចនាជាមួយនិងរូបរាងប្លែកពី iPhone ពីម៉ូដែលមុនៗ វាមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយនឹងទំហំរូបភាព 750x1,334 pixels និងមានបចេ្ចកវិទ្យា OIS ហើយនិងមានថ្មដែលមានទំហំដូចជា iPhone 5s ដែរ។ ទូរស័ព្ទ iPhone 6 ដំឡើងមកជាមួយនូវបន្ទះឈីប A8 អមមកជាមួយនឹងអង្គប្រតិបត្តិ ការ M8 motion ហើយនិងបានអភិវឌ្ឍបន្ថែមនូវឧបករណ៍សំរាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា LTE ដែលមានល្បឿនលឿនរហូតដល់ 150Mbps លើសពីនេះវាក៏អាចទ្រទ្រង់ជាមួយមួយនឹងបច្ចេកវិទ្យាថ្មី AC Wi-Fi ផងដែរ។