Huawei Ascend G7 គឺជាស្មាតហ្វូនជំនាន់ក្រោយរបស់ Huawei ដែលកាមេរា៉ថតរូបរបស់វាត្រូវបានបំពាក់កាមេរា៉ទំហំ 13 មេហ្គាភិចសែល ហើយវាក៏មានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល ដែលអាចឲ្យអ្នកថតរូបភាព បានយ៉ាងច្បាស់ ជាពិសេសសម្រាប់អ្នកដែលនិយមការថតរូបបែប Selfie រីឯការថតវីេដអូឃ្លីបវិញ ឃើញថាច្បាស់ត្រជាក់ភ្នែកតែម្តង ក្នុងកម្រិត Full HD។ ជាមួយនិងការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូនដ៏កាលីបមួយនេះ លោកអ្នកមិនត្រឹមតែអាចធ្វើការសំរួលមុខងារថតផ្សេងៗ ប៉ុណ្ណោះទេ គឺថែមទាំងអាចចូលទៅធ្វើការកែតំរូវបានដោយគ្រាន់តែចុចប៊ូតុង Setting ហើយនៅក្នុងនោះ គេអាចកែប្រែពន្លឺ,ទំហំរូបភាព និងហ្លាសជាដើម។ ជាមួយនឹងល្បឿនដ៏អស្ចារ្យរបស់វា គឺលោកអ្នកគ្រាន់តែចំណាពេលត្រឹមតែ 1.4 វិនាទីប៉ុណ្ណោះ។ បន្ថែមពីលើនេះ វាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដែលពិសេសៗមកជាមួយកាមេរ៉ានេះផងដែរដូចជា SONY 4th Generation Sensor, IMAGESmart Engine 2.0, Blue Glass Filter ហើយខាងក្រោមនេះ គឺជា Shooting Mode មួយចំនួនដែលអាចជួយឲ្យអ្នកចាប់យករូបភាពបានកាន់តែពេញចិត្តដូចជា
- Beauty Face ថតរូបភាពអោយឃើញសាច់មុខស្អាត បានរហូតដល់ 10 ពន្ទុឯណ្ណោះ
- Panorama ថតរូបភាពជាលក្ខណៈទ្រវែង
- Best Photo ថតរូប រួចជ្រើសរើសយករូបភាពមួយដែលអ្នកពេញចិត្តនិងគិតថាល្អបំផុត
- HDR (Rich Tone) ថតរូបភាពអោយកាន់តែស្រស់ស្អាត ជាមួយពណ៍ និងពន្លឺកាន់តែច្បាស់
- Audio note ថតរូប រួចបញ្ចូលជាសម្លេង ដើម្បីធ្វើជាកំណត់ចំណាំ
ចំពោះរូបរាងខាងក្រៅរបស់ស្មាតហ្វូន Huawei Ascend G7 មើលទៅគឺមានភាពទាក់ទាញមិនគួឲ្យជឿ ជាមួយរូបរាងដែលស្តើងត្រឹមតែ 7.6 មម ងាយស្រួលក្នុងការកាន់ ប្រើនឹងដៃ។ ស្មាតហ្វូនស៊េរីថ្មីនេះមានពីរពណ៌គឺ ស និងខ្មៅ ហើយនៅក្នុងដៃខ្ញុំនេះគឺពណ៌ស។ ការរចនារូបរាងទាំងមូលរប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាលក្ខណះ Unibody សំបកខាងក្រោយស្ទើរាប ផលិតចេញពីធាតុអាលុយមីញ៉ូម រំលេចនូវកាមេរ៉ាអំពួលហ្លាស់ លោគោនិងអក្សរ Huawei នៅខាងលើ និងឧបាល័របំពងសម្លេងនៅខាងក្រោម រីឯខាង មុខមានកញ្ចក់អេក្រង់ដ៏ធំទូលាយ ខាងលើអេក្រង់មាន ស៊ែនស៊័របិតភ្លើងពេលនិយាយទូរស័ព្ទ អំពួល LED ជាប់ឧបាល័រស្តាប់ការសន្ទនាតែម្តង និងកាមេរ៉ាមុខ រីឯប៊ូតុងទាំងបីគឺ នៅជាប់នឹងអេក្រង់តែម្តង។ ចំណែកឯហ្គេមជុំវិញ គឺមានការរចនារំលេចភ្លឺថ្លា ខាងស្តាំមានប៊ូតុងឡើងចុះសម្លេងនិងប៊ូតុងចាក់សោរនិងបិតបើកទូរស័ព្ទ រន្ធមេម៉ូរីកាត និងរន្ធសីុម កាតប្រភេទ Micro-Sim ខាងឆ្វងមិនមានអ្វីនោះទេ ខាងលើមានរន្ធដោតកាស ខាងក្រោមមានរន្ធ USB សម្រាប់ចម្លងទិន្នន័យនិងសាកថ្មទូរស័ព្ទផ្ទាល់តែម្តង។