no-alternative title

​ក្រុមហ៊ុន​ G​ Gear​ រួម​ជាមួយ​ ក្រុមហ៊ុន​ LG​ Electronics​ នឹង​ប្រារព្ធ​ពិធី​សម្ពោធ​សាខា​ថ្មី​ LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​ 08​ ខែមីនា​ ឆ្នាំ​ 2015​ ខាង​មុខ​នេះ​ ក្រុមហ៊ុន​ G​ Gear​ រួម​ជាមួយ​ ក្រុមហ៊ុន​ LG​ Electronics​  នឹង​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​សាខា​ថ្មី​មួយទៀត​គឺ​ LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​គោលបំណង​នាំ​យក​ផលិតផល​ដ៏​ទំនើប​បំផុត​មក​ដាក់​បង្ហាញ​ និង​លក់​ជូន​អតិថិជន​ព្រមទាំង​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​នេះ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ពិធី​ស​ម្ពោ​៨​ធ​ដ៏​មហោឡារិក​នេះ​ ក្រុមហ៊ុន​ LG​ នឹង​បង្កើត​ឲ្យ​មានកម្ម​វិធី​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​បំផុត​ ព្រមទាំង​បន្ថែម​ជូន​នូវ​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​  កម្មវិធី​ដ៏​អស្ចារ្យ​នេះ​នឹង​ធ្វើ​ឡើង​នៅ​សាខា​ LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង​។​ ជាមួយ​នេះ​ដែរ​    ក្រុមហ៊ុន​ក៏​បាន​បង្កើត​ឲ្យ​មានកម្ម​វិធី​យ៉ាង​ពិសេសៗ​ជា​ច្រើន​ដែល​មាននៅ​ខាង​មុខ​អគារ​ LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​។​ កម្មវិធី​ដ៏​អស្ចារ្យ​ទាំងនោះ​មាន​ដូច​ជា​កម្មវិធី​លេង​ហ្គេ​ម​ឈ្នះ​រង្វាន់​ភ្លាមៗ​ ការ​ប្រកួត​រាំ​ ការ​ទស្សនា​ភាពយន្ត​ 3D​ ដោយ​ស៊េរី​នឹង​ឥត​គិតថ្លៃ​ ព្រម​ជាមួយនឹង​កម្មវិធី​កំសាន្ត​សប្បាយ​ជា​ច្រើន​ទៀត​។​

 

​​LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ថ្មី​នេះ​មានការ​ដាក់​បង្ហាញ​ និង​លក់​នូវ​រាល់​ផលិតផល​ម៉ាក​ LG​ ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ និង​ ទូរ​សព្ទ​ដៃ​ LG​ គ្រប់​ម៉ូ​ដែល​ទាំងអស់​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ក៏​មាន​   បំរើសេវា​កម្ម​ជូន​អតិថិជន​ ក្នុង​ការ​ជួសជុល​ ថែទាំ​ និង​ប្រឹក្សា​យោបល់​ទាក់ទង​ជាមួយនឹង​ផលិតផល​ ដោយ​មានការ​បំរើ​ និង​ទទួល​ស្វាគមន៍​ជូន​ដល់​គ្រប់​អតិថិជន​ទាំងអស់​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​ និង​កក់ក្តៅ​បំផុត​ពី​សំណាក់​បុគ្គលិក​របស់​ក្រុមហ៊ុន​ LG​ ទាំងអស់​។​

 

​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​មក​ទស្សនា​ ជាវ​នូវ​ផលិតផល​ថ្មី​ទំនើបៗ​ជាមួយនឹង​កម្មវិធី​បញ្ចុះតម្លៃ​ និង​ការ​បន្ថែម​ជូន​យ៉ាង​ពិសេស​ ព្រមទាំង​រីករាយ​ជាមួយ​កម្មវិធី​សម្ពោធ​ដ៏​មហោឡារិក​នេះ​នៅ​ LG​ BRANDSHOP​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ដូច​ខាងក្រោម​៖ LG​ BRANDSHOP​  (​ក្រុងព្រះសីហនុ​)​ :​ ផ្ទះ​លេខ​214C​ ផ្លូវ​ឯករាជ្យ​ មណ្ឌល​3​ សង្កាត់​2​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ទូរ​សព្ទ​ :​ 034​ 934​ 199

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន