Kaspersky គឺជាកម្មវីធីប្រឆាំងមេរោគសម្រាប់ការពារកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយមានប្រសិទ្ធភាពខ្ពស់។ Kaspersky Lab ដែលគេស្គាល់ថាជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្ដាលនៅទីក្រុងមូស្គូ នៃប្រទេសរុស្សី ដែលមានមនុស្សមកពីជាង ២០០ប្រទេស បានចូលរួមក្នុងការបង្កើតនូវកម្មវិធីប្រឆាំងមេរោគមានឈ្មោះថា Kaspersky នេះឡើង។ Kaspersky ក៏ទទួលបានការគាំទ្រច្រើនជាងគេក្នុងចំណោម Software ប្រឆាំងមេរោគល្បីៗដទៃទៀត។ កម្មវីធីប្រឆាំងមេរោគដ៏ល្បីនេះក៏បានជ្រៀតចូលក្នុងប្រទេសកម្ពុជា និងត្រូវបានគេទទួលស្គាល់ពីសំណាកសិស្សនិសិត្ស បុគ្គលិកការងារនៅគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការប្រព័ន្ធការពារទៅលើផ្នែកទន់ និងឯកសារដ៏សំខាន់នៅក្នុងកុំព្យូទ័ររបស់ពួកគេ។ វាពិតជាមានអត្ថប្រយោជន៏យ៉ាងខ្លាំងក្នុងការទប់ស្កាត់ការជ្រៀតចូលរបស់មេរោគដែលអាចចូលទៅបំផ្លាញ និងធ្វើអោយយឺតនៅពេលប្រើអ៊ីនធឺណិតនៃកុំព្យូទ័ររបស់លោកអ្នក។
ដោយសារមើលឃើញតម្រូវការ និងអត្ថប្រយោជន៏នៃការប្រើប្រាស់កម្មវីធីប្រឆាំងមេរោគរបស់ Kaspersky ទើបឌីជីអ៊ីនធឺណិតរួមសហការជាមួយនឹងដៃគូគឺក្រុមហ៊ុន LOKDO.COM បានធ្វើការចែកជូនពិសេសដោយមិនគិតថ្លៃ។
តើធ្វើដូចម្តេចទើបទទួលបានកម្មវីធីប្រឆាំងមេរោគមានអាជ្ញាប័ណ្ណដោយមិនគិតថ្លៃ?
ងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែចុះឈ្មោះប្រើសេវាអ៊ីនធឺណិតឌីជីណាមួយក៏បាននឹងទទួលបានវាភ្លាម។ សម្រាប់អតិថិជនកំពុងប្រើប្រាស់ក៏ទទួលបានដូចគ្នាដោយគ្រាន់តែបង់ប្រាក់ទុកមុនទៅលើថ្លៃសេវាអ៊ីនធឺណិតចាប់ពី៣ខែឡើងទៅ ហើយដែលអាជ្ញាប័ណ្ណនឹងមានសុពលភាពប្រើប្រាស់រយៈពេល៦ខែសម្រាប់ជាការការពារលើកុំព្យូទ័ររបស់អ្នក។
រួសរាន់ឡើង ការផ្ដល់ជូនមានកំណត់! ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 089/098 888 992 | 098 800 913 | 098 800 617 ឬក៏ចូលទៅកាន់គេហទំព័រ៖ http://digi.com.kh/kaspersky ។