no-alternative title

IDP​ Education​ រៀបចំ​ឡើង​សន្និសីទ​ CamTESOL​ ប្រចាំឆ្នាំ​លើក​ទី​ ១១​

 

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ IDP​ Education​ បាន​រៀបចំ​ឡើង​នូវ​សន្និសីទ​ CamTESOL​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្រោម​អធិបតី​ ភាព​របស់​ឯកឧត្តម​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ជំទាវ​ Alison​ Burrows​ ឯកអគ្គរាជទូត​នៃ​ ប្រទេស​អូស្ត្រាលី​ និង​លោកស្រី​ Julie​ Chung​ [​អនុ​]​ប្រធាន​បេសកកម្ម​ការទូត​នៃ​ស្ថានទូត​អា​មេ​រិ​ក​ រូ​ម​ជាមួយនឹង​អ្នកចូលរួម​ ចំនួន​ ១,៦០០​ នាក់​ មក​ពី​បណ្តា​ប្រទេស​ជាង​ ៣០​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ប្រធានបទ​សម្រាប់​សន្និសីទ​ឆ្នាំ​២០១៥​ នេះ​ គឺ​ ភាសា​អង់គ្លេស​ កសាង​ជំនាញ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​ប​ម្លា​ស់​ទី​ក្នុង​ តំបន់​ ដែល​មាន​ទំនាក់ទំនង​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​សហគមន៍​អាស៊ាន​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥​។​ សន្និសីទ​ នេះ​ នឹង​ផ្តល់​ឱកាស​ដល់​អ្នក​និយាយ​ភាសា​អង់គ្លេស​  ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​ ព្រមទាំង​ឆ្លើយ​តប​ ទៅ​នឹង​ភាព​ចាំបាច់​នៃ​កំណើន​ ប្រជាប្រិយភាព​ និង​ភាព​ប៉ិនប្រសព្វ​នៃ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​នៅ​ក្នុង​តំបន់​។​

 

វាគ្មិន​ពេញអង្គ​ដែល​ចូលរួម​នៅ​ក្នុង​សន្និសីទ​ CamTESOL​ ប្រចាំឆ្នាំ​លើក​ទី​ ១១​ រួម​មាន​ បណ្ឌិត​ Willy​ A​ Renandya​ គ្រូបង្រៀន​ ជាន់ខ្ពស់​ នៃ​នាយកដ្ឋាន​ ELT​ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ប្រទេស​សឹ​ង្ហ​បូ​រី​ លោក​ Dieter​ Bruhn​ ប្រធាន​ និង​ជា​ស្ថាបនិក​នៃ​ One​ World​ Training​ នៃ​សហរដ្ឋអាមេរិក​ និង​លោកស្រី​បណ្ឌិត​ Anne​ Burns​ សាស្ត្រាចារ្យ​ TESOL​ នៃ​សាកលវិទ្យាល័យ​ New,​ South​ Wales​ នៃ​ប្រទេស​អូស្ត្រាលី​។​

 

 

​វាគ្មិន​តាម​ជំនាញ​ដទៃ​ទៀត​រួម​មាន​ បណ្ឌិត​ Wayne​ E.​ Wright​ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ និង​ភាសា​នៃ​សាកលវិទ្យាល័យ​ Purdue​ លោក​ ចាន់​ វី​រៈ​ បេក្ខជន​បណ្ឌិត​ឯកទេស​វប្បធម៌​ អក្សរសាស្ត្រ​ និង​ភាសា​នៃ​សាកលវិទ្យាល័យ​ Texas​ សហរដ្ឋអាមេរិក​,​ លោកស្រី​ Debora​ Flora​ Floris​ គ្រូបង្រៀន​ជាន់ខ្ពស់​ផ្នែក​ភាសា​អង់គ្លេស​ នៃ​សាកលវិទ្យាល័យ​ Petra​ Christian​ ប្រទេស​ឥណ្ឌូ​នេ​ ស៊ី​ និង​សាស្ត្រាចារ្យ​រង​ បណ្ឌិត​ Stefanie​ Shamila​ Pillai​ ផ្នែក​ភាសា​អង់គ្លេស​ មហាវិទ្យាល័យ​ភាសា​ និង​ភាសាវិទ្យា​នៃ​សាកល​ វិទ្យាល័យ​ Malaya​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​

 

 

​អ្នកជំនាញ​ ELT​ ប្រហែលជា​ ៥០០​ នាក់​ នឹង​ផ្តល់​បទ​បង្ហាញ​ជិត​ ៤០០​ បទ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សន្និសីទ​ រួម​ជាមួយនឹង​បទ​ បង្ហាញ​បន្ថែម​ប្រហែលជា​ ៥០​ ផ្សេង​ទៀត​ នៅ​ក្នុង​សន្និសីទ​ស្រាវជ្រាវ​ថ្នាក់​តំបន់​ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​មុន​កម្មវិធី​នេះ​ មួយ​ថ្ងៃ​។​ សន្និសីទ​នេះ​នឹង​ស្វាគមន៍​ការ​ចូលរួម​របស់​អ្នកជំនាញ​ ELT​ សញ្ជាតិ​ខ្មែរ​ ហើយ​ពួក​គេ​ភាគច្រើន​គឺជា​គ្រូបង្រៀន​កម្ម​ សិក្សា​មក​ពី​បណ្តា​ខេត្ត​នានា​។​ 

 

 

“​សន្និសីទ​ CamTESOL​ ជួយ​យើង​ឱ្យ​ចូលរួម​សមាហរណកម្ម​ជាមួយនឹង​អ្នកជំនាញ​មក​ពី​បរទេស​”​ ថ្លែង​ដោយ​ឯកឧត្តម​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ “​ក្រសួង​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ដល់​ឱកាស​នៃ​ ការ​អភិវឌ្ឍ​ជំនាញ​ ដើម្បី​ពង្រឹងគុណភាព​គ្រូបង្រៀន​ភាសា​អង់គ្លេស​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ផ្តល់​នូវ​ការ​បង្រៀន​ភាសា​ស្រប​តាម​ ស្តង់ដា​អន្តរជាតិ​”​។​

 

Warwik​ Freeland​ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ IDP​ Education​ បាន​កត់​សម្គាល់ថា​សន្និសីទ​ CamTESOL​ ប្រចាំឆ្នាំ​ លើក​ទី​ ១១​ នេះ​ ក៏​ចំ​ពេល​ជាមួយនឹង​ខួប​លើក​ទី​ ៤៥​ របស់​ IDP​ Education​ ក្នុង​ការ​ផ្តល់​សេវា​ប​ញ្ចូ​ន​សិស្ស​និង​និ​សិស្ស​ទៅ​សិក្សា​នៅ​បរទេស​ និង​ខួប​ទី​ ២៥​ នៃ​ការ​បង្កើត​ឱ្យ​មានការ​ធ្វើតេស្ត​ IELTS​ ផង​ដែរ​។​ គាត់​បាន​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​យល់​ច្បាស់​ពី​តួនាទី​ដ៏​សំខាន់​ របស់​គ្រូបង្រៀន​ទាំងអស់​ក្នុង​ការ​ជួយ​ឲ្យ​សិស្ស​រៀន​ភាសា​អង់គ្លេស​ដោយ​ជោគជ័យ​  ដើម្បី​ជួយ​ពួក​គេ​ឱ្យ​សម្រេច​សុបិន​របស់​ ពួក​គេ​”​។​

 

លោក​ ម៉ៅ​ ស្រេង​ ស្ថាបនិក​សន្និសីទ​ និង​អគ្គនាយក​ IDP​ Education​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ សន្និសីទ​ CamTESOL​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ចំណុចប្រសព្វ​យ៉ាង​សំខាន់​បំផុត​មួយ​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ សម្រាប់​ការ​បង្រៀន​ភាសា​អង់គ្លេស​ ការ​សិក្សា​ និង​ស្រាវជ្រាវ​ និង​ការ​ផ្សព្វផ្សាយ​ព​ត៌​មាន​ ស្តី​ពី​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ ភាសា​អង់គ្លេស​ (ELT)”​ ។​ លោក​បាន​បន្ថែម​ថា​ “CamTESOL​ បាន​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍​ ELT​ នៅ​អាស៊ី​អាគ្នេយ៍​ និង​ អន្តរជាតិ​ ហើយ​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័ន​ និង​សារ​ជីវ​កម្ម​ក្នុង​វិស័យ​អប់រំ​ល្បីៗ​នៅ​ទូ​ទាំង​សកលលោក​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន